ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

ករណីប្រាកដដំបូងអំពីប្រេវ៉ាឡង់ជំងឺរលាកស្រោមខួរក្បាល បណ្តាលពីបាក់តេរីមេណាំងហ្គោកូកបានបង្ហាញខ្លួនក្នុងស្រុក សូមអំពាវនាវអោយសាធារណជនប្រុងប្រយ័ត្នអំពីអនាម័យផ្លូវដង្ហើម ប្រសិនបើមានអាការៈសង្ស័យសូមប្រញាប់អញ្ជើញទៅជួបគ្រូពេទ្យជាបន្ទាន់

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/03/29
  • ពេលវេលានៃការចុច:20

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង(ហៅខាងក្រោមថាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ)បានប្រកាសអំពីករណីប្រាកដដំបូងអំពីប្រេវ៉ាឡង់ជំងឺរលាកស្រោមខួរក្បាល បណ្តាលពីបាក់តេរីមេណាំងហ្គោកូកបានបង្ហាញខ្លួនក្នុងស្រុកនៅឆ្នាំនេះ(ឆ្នាំ២០២៤)ដែលជាកុមារីអាយុ៤ឆ្នាំនៅតំបន់ខាងជើង ពុំមានប្រវត្តិដំណើរកំសាន្តក្រៅប្រទេសឡើយ។ កុមារីនេះបានចេញរោគសញ្ញាក្អក តឹងច្រមុះក៏ដូចជាអាការៈផ្លូវដង្ហើមផ្សេងៗនៅដើមខែមីនាឆ្នាំនេះ(ឆ្នាំ២០២៤) ហើយការក្អកឈានដល់លក្ខណៈធ្ងន់ធ្ងរក្រោយ១សប្តាហ៍ ព្រមទាំងចេញរោគសញ្ញាក្តៅខ្លួន ក្អួត អស់កម្លាំងរាងកាយជាបន្តបន្ទាប់ជាដើម។ ទោះបីជាទៅទទួលការព្យាបាលពីសំណាក់គ្លីនីកជាច្រើនលើកនៅតែមិនបានធូរស្បើយ។ មន្ទីរពេទ្យបានធ្វើការរាយការណ៍នៅថ្ងៃទិ១៥ខែមីនាព្រមទាំងបញ្ជាក់ប្រាកដថាឆ្លងជំងឺរលាកស្រោមខួរក្បាល បណ្តាលពីបាក់តេរីមេណាំងហ្គោកូកក្រោយពីធ្វើតេស្តពិនិត្យ។ បច្ចុប្បន្នស្ថានភាពជំងឺមានលក្ខណៈនឹងនរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺមានប្រសាសន៍ថា ផ្លូវចំលងរបស់ជំងឺរលាកស្រោមខួរក្បាលបណ្តាលពីបាក់តេរីមេណាំងហ្គោកូកភាគច្រើនឆ្លងតាមរយៈការប៉ះពាល់ជាមួយអ្នកជំងឺដែលមានឆ្លងមេរោគឬបុគ្គលដែលមានភ្ជាប់បាក់តេរីក្នុងកំណាកបំពង់កនិងច្រមុះឬកំណាកទឹកម៉ាត់ អាចឆ្លងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធិភាពតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធឬរយៈពេលយូរ។ សំរាប់អ្នកមានសុខភាពមាំមួនអាចបង្ហាញជាការគ្មានអាការៈតែបំពង់កនិងច្រមុះមានភ្ជាប់បាក់តេរី ដែលក្នុងនោះមានករណីភាគតិចដែលបុគ្គលដែលភ្ជាប់មានបាក់តេរីអភិវឌ្ឍទៅជាជំងឺបែបឈ្លានពាន។ សំរាប់អ្នកមានអង់ទីគ័រទាបងាយនឹងបណ្តាលអោយឈឺ រយៈពេលរោគគ្រាបចាប់ពី២ទៅ១០ថ្ងៃដែលមានអាការៈចំបងដូចជាក្តៅខ្លួន ឈឺក្បាលខ្លាំង កញ្ចឹងករឹង រអារ ក្អួត រោលកន្ទួលបែបគ្រាប់ឈាម ជាដើម មានពេលខ្លះក៏អាចមានអាការៈសន្លប់និងមមើមមាយផងដែរ។ ពេលធ្ងន់ធ្ងរអាចនឹងឈានដល់ស្លាប់ ត្រូវទទួលយកការព្យាបាលដោយប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក។ សំរាប់ទារកអាយុក្រោម១ឆ្នាំពុំងាយនឹងសង្កេតជើញពីរោគសញ្ញាឡើយ ឧស្សាហ៍តែមានអាការៈក្តៅខ្លួន និងក្អួតតែប៉ុណ្ណោះ។ ក្រៅពីនេះអាចនឹងមានការអន្ទះអន្ទែងនៅមិនស្ងប់ យំស្រែក ពិបាកបញ្ចុកអាហារជាដើម ឬក៏មានស្ថានភាពលយបង្ហើយ ប៉ុន្តែកញ្ចឹងកមិនប្រាកដថារឹងឬមានអាការៈតំនាងអោយជំងឺរលាកស្រោមខួរក្បាលឡើយ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺសូមក្រើនរំលឹងថា រដ្ូវរងារគឺជារដូវដែលងាយកើតមានជំងឺផ្លូវដង្ហើម គួរជៀសវាងការស្ថិតនៅក្នុងទីតាំងចង្អៀតឬមិនមានលំហូរខ្យល់ចេញចូលរយៈពេលយូរតាមដែលអាចធ្វើបាន ព្រមទាំងយកចិត្តទុកដាក់លើអនាម័យដៃនិងផ្លូវដង្ហើមដើម្បីបន្ថយឧ៌កាសនៃការឆ្លង។ ប្រសិនបើមានអាការៈសង្ស័យសូមប្រញាប់អញ្ជើញទៅជួបគ្រូពេទ្យជាបន្ទាន់ ទទួលយកការព្យាបាលធ្វើរោគវិនិច្ឆ័យអោយបានឆាប់ ជៀសវាងស្ថានជំងឺឈានដល់ការធ្ងន់ធ្ងរ។ ក្រៅពីនេះ សូមអំពាវនាងអោយវេជ្ជបណ្ឌិតលើកកម្ពស់ការរាយការណ៍ ព្រមទាំងផ្តល់ជូនថ្នាំអង់ទីប៊ីយ៉ូទិកតាមកាលៈទេសៈ។ ពត៌មានពាក់ព័ន្ធសូមទាញយកពីគេហទំព័រមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង(https://www.cdc.gov.tw)ឬខ្សែទូរស័ព្ទបង្កាជំងឺឆ្លង1922(0800-001922)ដែលពុំគិតថ្លៃដើម្បីសាកសួរ។


top