ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

ទាញយកឯកសារអំពីគ្រោះថ្នាក់ចរាចរណ៍តាមអនឡាញ បន្ថែមការផ្ទៀងផ្ទាត់តាមកាតសុខភាព

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/03/20
  • ពេលវេលានៃការចុច:16

ដើម្បីផ្តល់ភាពងាយស្រួលចំពោះការសម្រួលវិវាទ វិនិច្ឆ័យ និងបណ្តឹងវិវាទក៏ដូចជាតម្រូវការនានារបស់សាធារណជនអំពីគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីខែកុម្ភៈថ្ងៃនេះ(ឆ្នាំ២០២៤)ទៅ យន្តការផ្ទៀងផ្ទាត់ស្នើសុំអនឡាញ<<ប្រព័ន្ធស្នើសុំឯកសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក>>(គេហទំព័រ៖ 

https://tm2.npa.gov.tw/NM105-505ClientRWD2/TM02A01Q_01.jsp)របស់នាយកដ្ខាននគរបាលនៃក្រសួងមហាផ្ទៃបានបន្ថែមការផ្ទៀងផ្ទាត់តាមកាតសុខភាព(តាមការប្រើប្រាស់ម៉ាសុីនដែលអានកាតបានឬតាមរយៈលេខទូរស័ព្ទ)បន្ថែមពីលើកាតពលរដ្ឋឌីជីថល(Citizen Digital Certificate)។ សាធារណជនអាចទាញយករូបភាពជាក់ស្តែងនៅទីតាំងកើតហេតុ រូបថតនិងឯកសារវិភាគបឋមក៏ដូចជាឯកសារនានាដែលមានជនទទួលរងរបួសឬបាត់បង់ជីវិតតាមការផ្ទៀងផ្ទាត់អនឡាញនៅផ្ទះដែលផ្តល់ភាពងាយស្រួលជាខ្លាំង។

ក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្រោយពីសាធារណជនកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ យោងតាមការកំនត់ក្នុងមាត្រាទី១៣នៃ<<ច្បាប់អំពីដំណោះស្រាយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក>> សាមុីខ្លួនឬភាគីហ៊ុនត្រូវធ្វើការស្នើសុំមើលឬអនុញ្ញាតអំពីរូបភាពជាក់ស្តែងនិងរូបថតនៅទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកពីសំណាក់អង្គភាពចាត់ចែង៧ថ្ងៃក្រោយពីការធ្វើការដោះស្រាយអំពីគ្រោះថ្នាក់់ចរាចរណ៍នៅទីតាំងកើតហេតុរួចស្រេច និងធ្វើការស្នើសុំផ្តល់ឯកសារតារាងវិនិចឆ័យបឋមអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៣០ក្រោយពីកើតហេតុ។

ក្រសួងមហាផ្ទៃបានបង្ហាញថា ដើម្បីផ្តល់ភាពងាយស្រួលទៅកាន់សាធារណជនក្នុងការស្នើសុំឯកសារពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ក្រៅពីស្នើសុំឯកសារប្រភេទក្រដាសរួច ចាប់ពីឆ្នាំ២០១៣មក នាយកដ្ឋាននគរបាលបានបង្កើតនូវ<<ប្រព័ន្ធស្នើសុំឯកសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក>> សារធារណជនអាចធ្វើការស្នើសុំតាមអនឡាញរួចអញ្ជើញទៅគ្រឺះស្ថាននគរបាលដែលនៅជិតខ្លួនបំផុតដើម្បីទទួលយកឯកសារ ហើយចាប់ពីខែកញ្ញាឆ្នាំ២០១៧ទៅ បានបើកអោយប្រើការផ្ទៀងផ្ទាត់អនឡាញតាមរយៈកាតពលរដ្ឋឌីជីថលនិងទាញយកឯកសារអេឡិចត្រូនិក។ ក្នុងរយៈពេល៣ឆ្នាំថ្មីៗនេះ(ឆ្នាំ២០២០ដល់២០២២)សរុបមានការស្នើសុំចំនួន៣៩មឺុន២៩៧១ករណី ដែលជាមធ្យមមាន១មឺុន៩១៥ករណីក្នុងមួយខែ ហើយក្នុងឆ្នាំទៅមិញ(ឆ្នាំ២០២៣)មានការស្នើសុំចំនួន១៩មឹូន៥៦៩៧ករណី ដែលជាមធ្យមមាន១មឺុន៦២០១ករណីក្នុងមួយខែ។ អត្រានៃការប្រើប្រាស់ការស្នើសុំតាមប្រព័ន្ធជារៀងរាល់ខែគិតជាមធ្យមភាគមានការកើតឡើងប្រមាណ៤៩%បើប្រៀបនឹង៣ឆ្នាំមុន ដែលសអោយឃើញអំពីទំនោរកើនឡើងប្រាកដរបស់សាធារណជនមានការប្រើប្រាស់អត្រាស្នើសុំតាមអនឡាញ។

ដើម្បីផ្តល់ជូនការស្នើសុំកាន់តែសម្បូរបែបមួយកម្រិតទៀតសំរាប់សាធារណជន ចាប់ពីខែកុម្ភៈឆ្នាំនេះទៅ ក៏មានបន្ថែមនូវការផ្ទៀងផ្ទាត់តាមកាតសុខភាពផងដែរ។ ប្រសិនបើសាធារណជនមានចំងល់ទាក់ទងនឹងការស្នើសុំឬការចេញឯកសារជូន អាចធ្វើការប្រឹក្សាទៅកាន់គ្រឺះស្ថាននគរបាលគ្រប់ទីតាំង។

ក្រសួងមហាផ្ទៃសូមក្រើនរំលឹកថា បុគ្គលប្រើប្រាស់ដងផ្លូវត្រូវគោរពច្បាប់ចរណ៍ជាចាំបាច់ បើកបរដោយការប្រុងប្រយ័ត្នទើបអាចជៀសផុតពីគ្រោះថ្នាក់ចរាចណ៍។ ប្រសិនបើមានគ្រោះថ្នាក់កើតឡើង ក៏កុំភ័យស្លន់ស្លោរ ក្រៅពីរាយការណ៍ជូនដំណឹងដល់នគរបាលអោយមកដោះស្រាយនៅទីតាំងកើតហេតុ អាចអានលម្អិតអំពីចំនុចដែលត្រូវដឹងនៅលើលិខិតចុះបញ្ជិអំពីភាគីគ្រោះថ្នាក់ចរាចរណ៍សំរា


top