ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការពារអ្នកប្រើប្រាស់
:::

រដូវចូលឆ្នាំចិនជិតមកដល់ សូមមេត្តាកុំទិញផលិតផលស្រានិងបារី ដែលមានតម្លៃទាប និងមិនមានប្រភពច្បាស់លាស់ ដើម្បីថែរក្សាសុខភាពរាងកាយ។

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/02/02
  • ពេលវេលានៃការចុច:35

អគ្គនាយកដ្ឋានពន្ធដារជាតិក្រុងតៃប៉ិនៃក្រសួងហិរញ្ញវត្ថុសូមបញ្ជាក់ថា រដូវចូលឆ្នាំចិនជិតមកដល់ មានការកើនឡើងខ្លាំងនៃតម្រូវការផលិតផលស្រានិងបារី សូមអតិថិជនកុំលោភចង់បានតម្លៃថោក ហើយទិញផលិតផលស្រានិងបារី ដែលមានតម្លៃទាប និងមិនមានប្រភពច្បាស់លាស់ ដើម្បីថែរក្សាសុខភាពរាងកាយ។ ក្រសួងហិរញ្ញវត្ថុសូមធ្វើការក្រើនរំលឹកថា នៅពេលដែលអតិថិជនធ្វើការទិញផលិតផលស្រានិងបារី ចំពោះបារី សូមពិនិត្យមើលលេខសម្គាល់ដែលមាននៅលើកញ្ចប់ប្រអប់បារី (N51.8, T51.8 រឺ NT51.8) និងកាលបរិច្ឆេទផុតកំណត់។ ចំពោះស្រាវិញ ត្រូវពិនិត្យថាគម្របស្រានៅស្អាតល្អដែររឺទេ និងប្រៀបធៀបមើលថាតម្លៃលក់មានថោកជាងធម្មតាដែររឺទេ -ល-។ ដើម្បីការពារសណ្តាប់ធ្នាប់ទីផ្សារផលិតនិងលក់របស់ផលិតផលស្រានិងបារី សូមអគ្គនាយកដ្ឋានពន្ធដារជាតិគ្រប់តំបន់ និងសាលាក្រុងគ្រប់ខេត្តថ្នាក់ បន្តរឹតបន្តឹងការឆែកពីការផលិតនិងការលក់ស្រានិងបារីខូចគុណភាពនិងខុសច្បាប់ ដើម្បីធានាបាននូវការគាំពារដល់សិទ្ធិអ្នកលក់ស្របច្បាប់ និងរក្សាសុខមាលភាពរបស់អតិថិជន។ ក្រសួងហិរញ្ញវត្ថុសូមបញ្ជាក់ថា ទាក់ទងនឹងការបង់ពន្ធអាករស្រានិងបារី ចំពោះបារី យកបារីមួយកញ្ចប់មាន២០ដើមធ្វើជាឧទាហរណ៍ ត្រូវបង់ពន្ធអាករស្រាបារី និងប្រាក់ឧបត្ថម្ភសុខមាលភាព សរុបចំនួន៥១.៨យេន។ ចំពោះស្រាវិញ ឧទាហរណ៍ស្រាវីស្គីដែលមានកម្រិតអាល់កុល៤០អស្សា រាប់បញ្ចូលជាប្រភេទស្រាចំហុយបិទ ១ដបចំណុះ០.៧លីត្រ ត្រូវបង់ពន្ធអាករស្រានិងបារី ចំនួន១ដប៧០យេន។ ការលក់ផលិតផលស្រានិងបារី ក្រៅពីត្រូវបង់ពន្ធអាករស្រានិងបារីដែលបាននិយាយពីខាងមុខ តម្លៃលក់នៃផលិតផលទាំងនោះ ត្រូវរួមផ្សំនូវតម្លៃទុនផលិត តម្លៃលក់ ផលចំណេញ និងប្រាក់ឧបត្ថម្ភពន្ធអាករផ្សេងៗទៀតផងដែរ។ ប្រសិនបើអតិថិជនទិញបានផលិតផលស្រានិងបារី ដែលមានតម្លៃទាបរឺថោកនៅលើទីផ្សារ នោះបានន័យថាអ្នកអាចនឹងទិញចំផលិតផលស្រានិងបារី ដែលខុសច្បាប់ និងខូចគុណភាព ដែលអាចធ្វើឲ្យប៉ះពាល់សុខភាព។ ផ្នែកហិរញ្ញវត្ថុសូមអំពាវនាវដល់ក្រុមហ៊ុននាំចូល ព្រមទាំងអ្នកលក់ និងផលិតផលិតផលស្រានិងបារី កុំជាន់ឈ្លីនិងល្មើសច្បាប់ ហើយអតិថិជនសូមមេត្តាកុំទិញផលិតផលស្រានិងបារី ដែលមានតម្លៃទាប និងមិនមានប្រភពច្បាស់លាស់ ដើម្បីថែរក្សាសុខភាពរាងកាយ។


top