ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

លទ្ធផលប្រតិ្តការណ៍
:::

IFI Networkជួយអោយលោកអ្នកសំរាកមួយភ្លែត កម្មវិធី<<ក្បាច់សំរាកដោយបាល់ម៉ាស្សាដ៏អស្ចារ្យ>>បានបញ្ចប់ដោយភាពរីករាយ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/01/26
  • ពេលវេលានៃការចុច:19

នៅថ្ងៃទី២១ខែមករាឆ្នាំ២០២៤ IFI Networkបានសហការណ៍ជាមួយមជ្ឈមណ្ឌលផៃស៊ីងនៃមូលនិធីGoodshepherdជាពិសេសប្រារព្ធនូវកម្មវិធី<<សំរាកមួយភ្លែត៖ក្បាច់សំរាកដោយបាល់ម៉ាស្សាដ៏អស្ចារ្យ>>នៅមជ្ឈមណ្ឌលស្ត្រីនៅទីក្រុងតៃប៉ិ។ នៅទីតាំងប្រារព្ធកម្មវិធីមានការឆ្លើយសំនួរចំលើយយករង្វាន់ ចាប់ឆ្នោតផ្សងសំណង ចូលរួមក្នុងក្រុមLINEនៃគ្រុបផ្លូវការហើយជូនកាដូ... -ល-  ព្រមទាំងមានការឆ្លៀតណែនាំនិងឃោសនាអំពីIFI Networkដើម្បីបន្ថែមនូវការបង្ហាញខ្លួនរបស់គេហទំព័រនិងលើកកម្ពស់ការស្គាល់របស់សាធារណជនចំពោះគេហទំព័រនេះ។ ឈុតឆាកសំខាន់អំពី<<ក្បាច់សំរាកដោយបាល់ម៉ាស្សាដ៏អស្ចារ្យ>>ចាប់ផ្តើម ដោយអញ្ជើញអ្នកជំនាញសុខាភិបាលផ្នែកកីឡាលោកគ្រូឈ្មោះ Dia នៃរដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិមកដល់ទីតាំងកម្មវិធីដើម្បីបង្រៀងអ្នកទាំងអស់គ្នានិងចែករំលែកអំពីវិធីស្វែងរកចំនុចបណ្តាលអោយឈឺរបស់សាច់ដុំនិងឆ្អឹង ហើយប្រើប្រាស់ប៉ាល់ម៉ាស្សាមកហាត់ប្រាណពត់ដងខ្លួនកាត់បន្ថយការឈឺចុករោយនៃដងខ្លួនកំណាត់លើនិងក្រោម ហើយកែប្រែសំពាធតានតឹងនៃសាច់ដុំនឹងឆ្អឹងតាមរយៈការសំរួលការឈឺចុកចាប់ផ្នែកកញ្ជឹងក ស្មានិងការឈឺចុករោយផ្នែកត្រគាកនិងកំភូនជើងក៏ដូជាតាមរយៈការហាត់ប្រាណហាត់ផ្តោតលើក្បាលពោះ។ នៅក្រោមការណែនាំរបស់លោកគ្រូ មិត្តដែលបានចូលរួមបានទទួលបានការធូរចុករោយច្រើនបន្ទាប់ពីការឈឺចុកចាប់ពីដំបូង ហើយបានបង្ហាញនូវទឹកមុខនិងឥរិយាបថរីករាយ។ ពួកគាត់បានសំដែងនូវអំណរអរគុណជាខ្លាំងក្នុងការរៀបចំកម្មវិធីបែបនេះឡើង ជួយអោយរាងកាយដែលតឹងណែនរាល់ដល់ទទួលបានការបន្ធូរសំពាធជាច្រើន។ នៅថ្ងៃប្រារព្ធកម្មវិធីទោះបីជាមានសីតុណ្ហភាពទាបក្តី ប៉ុន្តែបរិយាកាសមានការរីករាយ អ្នករាល់គ្នាសុទ្ធតែទទួលបាននូវចុងសប្តាហ៍រីករាយមួយដែលពុំអាចបំភ្លេចបាន។

top