ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

លទ្ធផលប្រតិ្តការណ៍
:::

សមទ្ធិផលកម្មវិធីអ៊ីនធើណេតអំពី<<ព័ត៌មានសំខាន់ៗសំរាប់ម៉ាស្ទ័រការបោះឆ្នោត>>

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/01/24
  • ពេលវេលានៃការចុច:19

I.ឈ្មោះកម្មវិធី

ព័ត៌មានសំខាន់ៗសំរាប់ម៉ាស្ទ័រការបោះឆ្នោត

II.កាលវិភាគកម្មវិធី៖ 

១. កាលបរិច្ឆេទកម្មវិធី៖ ចាប់់ពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៣ខែមករា ឆ្នាំ២០២៤

២. ថ្ងៃដាក់កម្មវិធីឡើងទំព័រអ៊ីនធើណេត៖ ថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣

៣. ថ្ងៃប្រកាសទទួលរង្វាន់៖ ថ្ងៃទី១៧ខែមករាឆ្នាំ២០២៤

III. សេចក្តីពន្យល់អំពីកម្មវិធី

តាមរយៈការឆ្លើយសំនួរបែបហ្គេម មិនត្រឹមតែអាចឃោសនាអំពីគោលនយោបាយប្រឆាំងនឹងការទិញសន្លឹកឆ្នោត ពង្រឹងការរីករាលដាលនៃប្រធានបទទៅកាន់ក្រុមជនអន្តោប្រវេសន៍ថ្មីនោះឡើយ ថែមទាំងអាចវិភាគអំពីស្ថានភាពប្រើប្រាស់ IFI Network តាមរយៈការអង្កេតនេះ ព្រមទាំងស្វែងយល់អំពីកម្រិតនៃការយកចិត្តទុកដាក់និងយល់ដឹងអំពីប្រធានបទនេះនៃក្រុមជនអន្តោប្រវេសន៍ថ្មី ដើម្បីផ្តល់ជាទិសដៅព័ត៌មានលើគេហទំព័រសំរាប់នាយកដ្ឋានអន្តោប្រវេសន៍នាពេលអនាគត។

IV. ការរៀបប្រធានបទ

ក.ការអង្កេតអំពីព័ត៌មានផ្ទាល់ខ្លួន

១. តើលោកអ្នកមានភេទអ្វី? (1)ប្រុស (2)ស្រី

២. តើលោកអ្នកមានចន្លោះអាយុប៉ុន្មាន? (1)ក្រោម១៩ឆ្នាំ (2)២០ទៅ២៩ឆ្នាំ (3)៣០ទៅ៣៩ឆ្នាំ (4)៤០ទៅ៤៩ឆ្នាំ (5)៥០ទៅ៥៩ឆ្នាំ (6)៦០ឆ្នាំឡើង

៣. តើលោកអ្នកស្នាក់នៅតំបន់ណា? (1)តំបន់តៃប៉ិជីឡុងថាវយាន (2)តំបន់ស៊ីនជូម៉ែវលី (3)តំបន់ថៃចុងចាងហ័រណានថូវ (4)តំបន់អ៊ីនលីងជៀអ៊ីថៃណាន (5)តំបន់កាវសុងភីងតុង (6)តំបន់អ៊ីឡានហ័រលាននិងកោះក្រៅ

ខ. សំនួរនិងចម្លើយ

១. តើខាងក្រោមនេះវិធីមួយណាជាវិធីទិញសន្លឹកឆ្នោតដែលឧស្សាហ៍ជួប? (1)ជូនកាដូ (2)ប៉ាវញុំាអាហារ (3)ស្ពន់ស័រកម្មវិធី (4)ចម្លើយទាំងអស់ ចម្លើយត្រឹមត្រូវ៖(4)

២.មេភូមិនំខ្ញុំទៅដើរលេងកំសាន្តដោយពុំគិតថ្លៃ ខ្ញុំចង់តបស្នងគាត់ ដូច្នេះបោះសន្លឹកឆ្នោតទៅអោយបេក្ខភាពណាមួយដែលគាត់ចង់អោយខ្ញុំបោះជូន តើការធ្វើបែបនេះត្រឹមត្រូវឬទេ? ចម្លើយ៖ ពុំត្រឹមត្រូវឡើយ

៣. ប្រសិនបើឆែកនិងចាប់បានថាសូកប៉ាន់សន្លឹកឆ្នោត តើប្រាក់លើកទឺកចិត្តក្នុងការរាយការណ៍មានចំនួនប៉ុន្មាន? ចម្លើយ៖ ២០០០ម៉ឺនដុល្លារតៃវ៉ាន់

V. សមិទ្ធិផលកម្មវិធី

ក. ចំនួនអ្នកចូលរួម៖ សរុបមាន១៥១នាក់ចូលរួមក្នុងកម្មវិធី ក្នុងនោះមាន១៤៤នាក់បានបំពេញនូវព័ត៌មានផ្ទាល់ខ្លួនសំរាប់កម្មវិធីលើកនេះដែលអាចប្រើប្រាស់ជាប៉ាន់ដែលអាចប្រើការបានក្នុងការវិភាគ។

ខ. ការអង្កេតអំពីភេទ៖ ក្នុងចំនោមអ្នកចូលរួមដែលបំពេញព័ត៌មាន១៤៤នាក់ មាន៥២នាក់មានភេទប្រុសស្មើនឹង៣៦% ៩២នាក់មានភេទស្រីស្មើនឹង៦៤%។ ក្នុងចំនោមភេទស្រី៩២នាក់ មាន៧៨នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៨៤.៧%។ ក្នុងចំនោមភេទប្រុស៤២នាក់ មាន៤២នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៨០.៧%។ 

គ. ការអង្កេតលើចន្លោះអាយុ៖

១. ក្រោម១៩ឆ្នាំ៖ ៤នាក់ស្មើនឹង៤%។ មាន៣នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៧៥%។

២.២០ទៅ២៩ឆ្នាំ៖១៨នាក់ស្មើនឹង១២%។ មាន១៤នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៧៧.៨%។

៣.៣០ទៅ៣៩ឆ្នាំ៖៤៥នាក់ស្មើនឹង៣១%។ មាន៣៦នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៨០%។

៤.៤០ទៅ៤៩ឆ្នាំ៖៥០នាក់ស្មើនឹង៣៥%។ មាន៤៣នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨៦%។

៥.៥០ទៅ៥៩ឆ្នាំ៖១៦នាក់ស្មើនឹង១១%។ មាន១៤នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៨៧.៥%។

៦.លើ៦០ឆ្នាំ៖១១នាក់ស្មើនឹង៨%។ មាន១០នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូវ៩០.៩%។

ឃ. ការអង្កេតលើតំបន់ស្នាក់នៅ៖

១.តំបន់តៃប៉ិជីឡុងថាវយាន៖៦៣នាក់ស្មើនឹង៤៤%។ មាន៥២នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨២.៥%។

២.តំបន់ស៊ីនជូម៉ែវលី៖៥នាក់ស្មើនឹង៤%។ មាន៤នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨០%។

៣.តំបន់ថៃចុងចាងហ័រណានថូវ៖៣៦នាក់ស្មើនឹង២៥%។ មាន៣០នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨៣.៣%។

៤.តំបន់អ៊ីនលីងជៀអ៊ីថៃណាន៖១២នាក់ស្មើនឹង៨%។ មាន១០នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨៣.៣%។

៥.តំបន់កាវសុងភីងតុង៖២៥នាក់ស្មើនឹង១៧%។ មាន២១នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៨៤%។

៦.តំបន់អ៊ីឡានហ័រលាននិងកោះក្រៅ៖៣នាក់ស្មើនឹង២%។ មាន២នាក់ឆ្លើយត្រូវសំនួរទាំង៣ដែលស្មើនឹងអត្រាឆ្លើយត្រូ៦៦%។

VI. សេចក្តីបញ្ចប់សង្ខេបរបស់កម្មវិធី

ក. ភេទ

១.យោងតាមលទ្ធផលបង្ហាញនៃការអង្កេត ស្រ្តីមានចំណាប់អារម្មណ៍និងការចូលរួមខ្ពស់ជាងក្នុងប្រធានបទប្រឆាំងការទិញសន្លឹកឆ្នោតជាងបុរស។

២.តាមអត្រាឆ្លើយត្រូវអាចអោយដឹងថា ស្រ្តីមានប្រតិកម្មរហ័សនិងការវិនិច្ឆ័យពេញលេង សមត្ថភាពស្វែងយល់នៅលើប្រធានបទជាងបុរសប្រសិនបើធ្វើការប្រៀបធៀប។

៣.ដើម្បីលើកកម្ពស់ការឃោសនាគោលនយោបាយបទបញ្ជាឬការចូលរួមឬស្វែងយល់របស់បុរសនៅក្នុងប្រធានបទដែលពាក់ព័ន្ធ នាពេលអនាគតអាចសហការណ៍ជាមួយនឹងកម្មវិធីដែលសាកសមនឹងចំណង់ចំណូលចិត្តរបស់បុរស(ឧទាហរណ៍ដូចជាការប្រកួតកីឡា) សារព័ត៌មានដែលឧស្សាហ៍ប្រើប្រាស់(ឧទាហរណ៍ វិទ្យុ)ក៏ដូចជាបណ្តាញនានា លាយបញ្ចូលឃោសនាប្រធានបទលើកកម្ពស់ការយកចិត្តទុកដាក់។

ខ. ចន្លោះអាយុ

១. តាមលទ្ធផលអង្កេតអាចអោយដឹងថា ហ្វូងក្រុមអាយុវ័យកណ្តាលចន្លោះពី៣០ទៅ៤៩ឆ្នាំមានការចូលរួមខ្ពស់បំផុតនៅក្នុងប្រធានបទនេះ ហើយអត្រាឆ្លើយត្រូវមានកំរិតរហូតដល់៨០%។

២. ហ្វូងវ័យយុវវ័យក្រោម១៩ឆ្នាំពុំមានចំណាប់អារម្មណ៍ខ្លាំងលើប្រធានបទនេះឡើយ សូមណែនាំថានៅពេលអនាគតអាចពង្រឹតការឃោសនានិងលើកកម្ពស់អត្រាមើលឃើញសំរាប់ក្រុមនេះដើម្បីលើកកម្ពស់ការវិនិច្ឆ័យរបស់ខ្លឹមសារប្រឆាំងការទិញសន្លឹកឆ្នោត។

៣. ចន្លោះវ័យកាន់តែកើនឡើង អត្រាឆ្លើយត្រូវក៏មានទំនោរកើនឡើង ឆ្លុះបង្ហាញថាអាយុតិចច្រើនអាចប៉ះពាល់ដល់កម្រិតយល់ដឹងអំពីប្រធានបទប្រឆាំងការទិញសន្លឹកឆ្នោត។

៤. សំរាប់កម្មវិធីប្រភេទឃោសនានាពេលអនាគត ត្រូវកំនត់នូវព័ត៌មានដែលសាកសមនឹងអាយុ ធ្វើអោយស្រទាប់អាយុខុសពីគ្នារិតតែស្វែងយល់និងចូលរួមកាន់តែងាយស្រួល។

គ. តំបន់ស្នាក់នៅ

១. ការចូលរួមឆ្លើយសំនួរពីតំបន់និមួយៗពុំមានការខុសគ្នាខ្លាំងឡើយ អត្រាឆ្លើយត្រូវសុទ្ធតែលើសពី៨០%(ក្រៅពីតំបន់អ៊ីឡានហ័រលាននិងកោះក្រៅ ពីព្រោះរចនាសម្ព័ន្ធចំនួនមនុស្សស្នាក់នៅតៃវ៉ាន់ នៅពេលមានកម្រិតថេរទាប លទ្ធផលស្ថិតិក៏ទាបដូចគ្នា) បង្ហាញអោយឃើញថាតំបន់ស្នាក់នៅមានកំរិតស្វែងយល់លើប្រធានបទពុំមានការទាក់ទងគ្នាច្បាស់ឡើយ។

២. នាពេលអនាគត មិនថាធ្វើការឃោសនាជាក់ស្តែងឬតាមអ៊ីនធើណេតឡើយ ត្រូវបន្តធ្វើការជំរុញគ្រប់តំបន់និងទំហំពេញលេញដើម្បីធានាអំពីការគ្របដណ្តប់កាន់តែទូលាយ។


top