ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការពារអ្នកប្រើប្រាស់
:::

ក្រសួងអប់រំសូមក្រើនរំលឹកដល់សិស្សានុសិស្សអោយយកចិត្តទុកដាក់លើសុវត្ថិភាពសកម្មភាពនិងប្រុងប្រ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/01/19
  • ពេលវេលានៃការចុច:30

ប្រឈមនឹងល្បិចបោកប្រាស់ច្រើនរាប់មិនអស់ នៅពេលសិស្សានុសិស្សធ្វើសកម្មភាពគ្រប់ប្រភេទណាមួយនៅលើបណ្តាញអ៊ីនធើណេតត្រូវតែចងចាំនូវជំហ៊ានប្រឆាំងនឹងការឆបោកទាំង៣៖ <<រក្សាភាពស្ងាប់ស្ងាត់>> <<ស្វែងរកភស្តុតាងដោយប្រុងប្រយ័ត្ន>> <<ប្តឹងប៉ូលីសភ្លាមៗឬទំនាក់ទំនងតាមទូរស័ព្ទទៅខ្សែទូរស័ព្ទពិសេសប្រឹក្សាអំពីការប្រឆាំងការឆបោកលេខ165>> ដើម្បីស្វែងរកជំនួយ។ ដើម្បីលើកកម្ពស់កិច្ចការឃោសនាអំពីការស្គាល់នូវលិ្បចបោកប្រាស់នៅសាលារៀន ក្រសួងអប់រំបានបង្កើតនូវ<<គេហទំព័រតំបន់ពិសេសបង្កាទប់ស្កាត់ការឆបោករបស់ក្រសួងអប់រំ>>(https://reurl.cc/Adx93Q)ដើម្បីផ្តល់ទិន្នន័យទាន់ហេតុការណ៍នូវពត៌មាន គោលនយោបាយនិងច្បាប់ដែលពាក់ព័ន្ធនឹងការបង្កាទប់ស្កាត់ការឆបោកថ្មីបំផុតដែលគ្រប់សាលារៀនទាំងអស់អាចយកទៅធ្វើការឃោសនានិងប្រើប្រាស់អោយបានទូលំទូលាយ។

នៅពេលធ្វើសកម្មភាពនានា បើកបរម៉ូតូឬកង់អគ្គិសនីខ្នាតតូចត្រូវពាក់មួកសុវត្ថិភាពដែលទទួលស្គាល់ទៅតាមការកំណត់។ សំរាប់ការធ្វើសកម្មភាពក្នុងអគារត្រូវជ្រើសរើសទីតាំងដែលមានសុវត្ថិភាពព្រមទាំងស្វែងយល់អំពីច្រកផ្លូវននិងបរិក្ខាររត់ភៀសខ្លួនអោយបានច្បាស់។ សំរាប់សកម្មភាពឡើងភ្នំឬអប់រំអំពីព្រៃប្រឹក្សាក៏ដូចជាសកម្មភាពនៅខាងក្រៅត្រូវធ្វើការវាយតម្លៃនូវហានិភ័យនិងគ្រប់គ្រងសុវត្ថិភាពយ៉ាងប្រុងប្រយ័ត្នដោយមានការប្រុងប្រៀបគ្រប់គ្រាន់សឹមចេញដំណើរ។ នៅលើទីផ្សាមានប្រភេទគ្រឿងញៀនចេញថ្មីជាច្រើនដែលប្រើប្រាស់ការវេចខ្ចប់ខុសពីគ្នាធ្វើអោយមនុស្សយល់ច្រឡំ ធ្វើអោយការប្រុងប្រយ័ត្នចំពោះគ្រឿងញៀនរបស់អ្នកប្រើប្រាស់មានការធ្លាក់ចុះ សូមសិស្សានុសិស្សបង្កើនការប្រុងប្រយ័ត្នជៀសវាងការបរិភោគច្រឡំហើយគ្រោះថ្នាក់ដល់សុខភាព។

ប្រសិនប្រើសិស្សានុសិស្សប្រទះឃើញមានបុគ្គលគួរអោយសង្ស័យតាមដានពីក្រោយត្រូវធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ(110)ភ្លាមៗ ផ្តល់ដំណឹងដល់លោកគ្រូអ្នកគ្រូ រៀមច្បងហើយរត់ទៅកាន់ទីកន្លែងដែលមានមនុស្សច្រើនយ៉ាងរហ័សដើម្បីស្វែងរកជំនួយ។ សំរាប់សិស្សដែលជួលបន្ទប់ស្នាក់នៅក្រៅសាលា នៅពេលចេញដំណើរទៅខាងក្រៅឬត្រលប់ទៅបន្ទប់វិញត្រូវប្រុងប្រយ័ត្នពិនិត្យមើលថាមានបិទភ្លើងឬហ្គាសឬនៅដើម្បីធានានូវសុវត្ថិភាពស្នាក់នៅ។ សិស្សានុសិស្សត្រូវប្រុងប្រយ័ត្នកនូវទង្វើប្រើប្រាស់អ៊ីនធើណេតនិងគ្រប់គ្រងពេលវេលាក៏ដូចជាបញ្ហានានា ជៀសវាងការពឹងផ្អែកលើផលិត3C ជ្រុលហួសហេតុ។ រដូវរងាជារដូវដែលងាយឆ្លង COVID-19 ផ្លាសាយនិងបាក់តេរីផ្លូវដង្ហើម សូមរក្សាទំលាប់អនាម័យល្អរបស់ខ្លួន។

បុគ្គលិកយាមគ្រប់កំរិតនៅតាមសាលាត្រូវប្រកាន់ភ្ជាប់នូវទីតាំងការងាររបស់ខ្លួន ក្តាប់អំពីស្ថានភាពសុវត្ថិភាពរបស់សាលានិងសិស្ស។ ប្រសិនបើទទួលបានដំណឹងថាសិស្សជួបប្រទះរឿងហេតុគ្រោះថ្នាក់ត្រូវធ្វើការរាយការណ៍ផ្តល់ដំណឹងទៅតាមការកំណត់របស់ក្រសួងអប់រំអំពី<<ចំនុចសំខាន់អំពីកិច្ចការរាយការណ៍នៃសុវត្ថិភាពសាលានិងរឿងហេតុមហន្តរាយនិងគ្រោះថ្នាក់>>។ ប្រសិនបើស្ថានការណ៍មានលក្ខណៈប្រញាប់ឬត្រូវការជំនួយត្រូវរាយការណ៍ទំនាក់ទំនងតាមទូរស័ព្ទទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពសាលានៃក្រសួងអប់រំជាមុនសិន(ខ្សែទូរស័ព្ទពិសេស៖02-33437855、33437856)ឬមជ្ឈមណ្ឌលសុវត្ថិភាពសាលាអនុវិទ្យាល័យនិងមតេយ្យនៃក្រសួងអប់រំ(ខ្សែទូរស័ព្ទពិសេស៖04

top