ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

បើកឡានឡើងផ្លូវល្បឿនលឿនក្នុងរដូវចុះអ័ព្ទត្រូវយល់ដឹងអំពីក្បាច់ជៀសវាងគ្រោះថ្នាក់

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2024/01/15
  • ពេលវេលានៃការចុច:24

នាសិសិរដូវ និងនិទាឃរដូវជារៀងរាល់ឆ្នាំគឺជារដូវដែលងាយចុះអ័ព្ទនៅតៃវ៉ាន់។ ពេលអ័ព្ទពណ៌សទាំងផ្ទាំងរសាត់អណ្តែតតាមខ្យល់ងាយនឹងប៉ះពាល់ដល់ការមើលឃើញអំឡុងពេលបើកបរដែលងាយនឹងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ប្រសិនបើមានការមិនប្រុងប្រយ័ត្នសម្បីតិចតួច។ ការិយាល័យក្រសួងផ្លូវល្បឿនលឿនសូមក្រឿនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវ ប្រសិនបើជួបប្រទះការចុះអ័ព្ទខ្លាំងកំឡុងពេលបើកបរលើផ្លូវល្បឿនលឿន សូមយកចិត្តទុកដាក់ជាពិសេសដើម្បីធានាសុវត្ថិភាពខ្លួនឯងនិងអ្នកដទៃ។

ការិយាល័យក្រសួងផ្លូវល្បឿនលឿនបានរៀបចំនូវក្បាច់ជៀសវាងគ្រោះថ្នាក់ក្នុងកំឡុងពេលបើកបរពេលចុះអ័ព្ទ សូមអ្នកប្រើប្រាស់ផ្លូវចងចាំនិងគោរពអោយបានខ្ជាប់ខ្ជួន៖

១. បន្ថយល្បឿនអោយសមល្មម រក្សាគំលាតរវាងឡាននិងឡាន៖ នៅពេលដែលឡានបើកបរចូលដល់តំបន់ចុះអ័ព្ទ កម្រិតនៃការមើលឃើញធ្លាក់ចុះ ត្រូវបន្ថយល្បឿនឡានបន្តិចម្តងៗអោយសមល្មម រក្សាគំលាតជាមួយនឹងឡានខាងមុខអោយបានឆ្ងាយ ព្រមទាំងយកចិត្តទុកដាក់ចំពោះស្ថានភាពរំកិលនៃឡាននៅជុំវិញខ្លួន។ ប្រសិនបើកម្រិតនៃការមើលឃើញមានលក្ខណៈធ្ងន់ធ្ងរនិងពុំច្បាស់ខ្លាំង សូមណែនាំអោយបើកបរទៅកាន់ទីតាំងសេវាកម្មឈប់សំរាកដែលនៅជិតខ្លួនឈប់រង់ចាំរហូតអ័ព្ទរសាត់បាត់ឬបើកបរចុះពីផ្លូវល្បឿនលឿនតាមច្រកចេញដែលនៅជិតបំផុត។

២.ប្រើប្រាស់ភ្លើងសញ្ញាអោយបានត្រឹមត្រូវ៖ សូមបើកនូវភ្លើងធំនៅក្បាលឡាន ភ្លើងអ័ព្ទមុខនិងក្រោយ ដើម្បីអោយឡានដទៃបែងចែកអំពីទីតាំងរបស់ខ្លួនអោយបានច្បាស់។ ប៉ុន្តែសូមកុំបើកភ្លើងហ្វា ពីព្រោះពន្លឺនៃភ្លើងហ្វាអាចចាំងផ្លាតតាមរយៈអ័ព្ទបណ្តាលអោយផ្លូវខាងមុខក្លាយជាពណ៌សមួយផ្ទាំងដែលធ្វើអោយមើលមិនឃើញពីស្ថានភាពផ្លូវខាងមុខអោយច្បាស់ទៅវិញ។

៣.សូមកុំប្តូរគន្លងញឹកញាប់ឬឈប់ឡានដោយប្រញាប់ប្រញាល់៖ ប្រសិនបើមិនមានជួបបញ្ហាប្រថុតញុច សូមជៀសវាងការផ្លាស់ប្តូរគន្លងផ្លូវ ចាប់ហ្វ្រាំងយ៉ាងប្រញាប់ឬចតឡាននៅលើគន្លងផ្លូវជៀសវាងឡានដែលនៅជុំវិញប៉ះទង្គិចដោយសារការប្រតិកម្មមិនទាន់។

៤.ប្រសិនបើជូបប្រទះស្ថានភាពអាសន្នដែលត្រូវការធ្វើការចតឡាន សូមរំអិលឡានតាមតែអាចទៅកាន់កែមផ្លូវឬកែងផ្លូវសំរាប់គេចឡាន រួចបើកភ្លើងសញ្ញាដាស់តឿនអំពីគ្រោះថ្នាក់ ព្រមទាំងដាក់នៅស្លាកសញ្ញាឡានខូចនៅក្រោយឡានចំងាយ50-100ម៉ែត្រ។ ក្រោយពីបញ្ជាក់ថាស្ថិតនៅទីតាំងសុវត្ថិភាពរួច អ្នកដែលនៅក្នុងឡានទាំងអស់ត្រូវប្រញាប់ចុះចេញពីឡានទៅកាន់ក្រោយរបងការពារឬទីតាំងសុវត្ថិភាពនានា។ សូមប្រើប្រាស់1968 App របស់នគរបាលរាយការណ៍ឬទំនាក់ទំនងតាមទូរស័ព្ទស្វែងរកជំនួយតាមលេខ1968។ 

ដើម្បីដឹងពីហេតុការណ៍ទាន់ហេតុការណ៍អំពីព័ត៌មានអាកាសធាតុតាមបណ្តោយផ្លូវល្បឿនលឿន ការិយាល័យក្រសួងផ្លូវល្បឿនលឿនបានសហការណ៍ជាមួយការិយាល័យព្យាករណ៍ឧតុនិយមសាងសងនូវស្ថានីយឧតុនិយមស្វ័យប្រវត្តិសរុបចំនួន79កន្លែងតាមបណ្តោយផ្លូវល្បឿនលឿន។ នៅពេលដែលឧបករណ៍ចាប់បានការចុះអ័ព្ទក្រាស់ក្នុងកំណាត់ផ្លូវណាមួយដែលមានការមើលឃើញក្នុងចំងាយផ្លូវ400ម៉ែត្រមិនច្បាស់នឹងបំលែងព័ត៌មានដើមទឹកទៅជាសញ្ញា CMS បង្ហាញអំពីព័ត៌មានការចុះអ័ព្ទក្រាស់។ ក្រៅពីនេះប្រសិនបើមានបើកមុខងារអំពី<<ការទទួលដំណឹងដោយខ្លួនឯង /ការជូនដំណឹងអំពីស្ថានការណ៍លើផ្លូវ (LBS)/អំពីករណីអាកាសធាតុ>>របស់1968 App ក៏អាចទទួលបានសេចក្តីជូនដំណឹងក្រើនរំលឹកទាន់ហេតុការណ៍ផងដែរ អ្នកប្រើប្រាស់ផ្លូវអាចប្រើប្រាស់មធ្យោបាយទាំងនេះអោយបានច្រើន។


top