ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

សីតុណ្ហភាពទាបជាបន្តបន្ទាប់មកដល់ តើត្រូវរក្សាកំដៅខ្លួនឯងដោយរបៀបណា គោលការណ៍ប្រើប្រាស់២ចំនុចសំរាប់ផលិតផលរក្សាកំដៅយកតាមខ្លួន ចំនុចសំខាន់៨ក្នុងការមើលថែទាំសុខភាពក្នុងសីតុណ្ហភាពទាប

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/12/28
  • ពេលវេលានៃការចុច:38

សីតុណ្ហភាពទាបមកដល់ រដ្ឋបាលលើកកំពស់សុខភាពជាតិសូមអំពាវនារថា ក្រៅពីមនុស្សចាស់ អ្នកមានជំងឺរាំរៃលើសឈាម លើសជាតិស្ករនិងលើសជាតិខ្លាញ់និងកុមារទារក ប្រជាពលរដ្ឋដែលត្រូវចេញដំណើរពីព្រឹកព្រលឹមនិងត្រលប់ទៅផ្ទះពេលយប់ឬត្រូវយាមវេនយប់ក៏ត្រូវប្រុងប្រយ័ត្នជាមួយសីតុណ្ហភាព<<ខាងក្រៅ>>ដែលខុសគ្នាខ្លាំងដែលអាចបណ្តាលអោយសំពាធឈាមឡើងខ្ពស់ភ្លាមៗ ជំរុញបង្កកើតជាជំងឺបេះដូងនិងដាច់សសៃឈាមក្នុងខួរក្បាលភ្លាមៗ រីឯសីតុណ្ហភាព<<នៅក្នុងអគារ>>ដែលខុសគ្នាខ្លាំងត្រូវប្រុងប្រយ័ត្នកុំបិទទ្វារនិងបង្អួចជិតៗ ត្រូវរក្សាខ្យល់ចេញចូលអោយល្មម ពេលក្រោកពីដំណេកត្រូវគោរពតាមដំណាក់កាលគោលការណ៍ <<យឺត ក្តៅ ក្រោក ពាក់សំលៀកបំពាក់ ដើរ>>។ រីឯសំរាប់ផលិតផលរក្សាកំដៅដែលអាចយកតាមខ្លួនបានរាប់ម៉ឺនមុខត្រូវប្រើប្រាស់ដោយគោរពតាមចំនុចសំខាន់២យ៉ាង ទីមួយគឺកុំប្រើក្នុងរយៈពេលយូរ ទីពីរគឺមិនលើកទឺកចិត្តអោយប្រើប្រាស់ផ្ទាល់នៅលើស្បែកឡើយ។ គោរពតាមចំនុចក្រើនរំលឹកខាងលើទាំងប៉ុន្មាននេះដើម្បីឆ្លងកាត់អាកាសធាតុរងាដោយសុខសប្បាយ ប្រសិនបើមានអាការៈខុសប្រក្រតីសូមអញ្ជើញទៅជួបជាមួយគ្រូពេទ្យជាប្រញាប់!

ចំនុចសំខាន់៨ក្នុងការមើលថែទាំសុខភាពក្នុងសីតុណ្ហភាពទាប សុខភាពល្អ រីករាយនិងសុវត្ថិភាព

១. មជ្ឈដ្ឋាន៖ នៅបន្ទប់គេង បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវក្នុងផ្ទះនិងមជ្ឈដ្ឋាននានា មនុស្សចាស់ងាយនឹងរអិលដួល ដូច្នេះត្រូវរក្សាអំពូលអោយភ្លឺ កុំគរឥវ៉ាន់ដែលឥតប្រើប្រាស់នៅលើដី ជៀសវាងបង្កើតជារនាំងនៅពេលដើរ។ ប្រសិនបើអាកាសធាតុរងា លំហូរឈាមយឺត ត្រូវប្រុងប្រយ័ត្នអំពីបញ្ហាវិលមុខឬស្ថានភាពបេះដូងពុំស្រួលខ្លួននានា ក្រៅពីរក្សាកំដៅ ការរក្សាអោយមានខ្យល់អាកាសចេញចូលក៏មានសារសំខាន់ណាស់ដែរ។

២. រក្សាកំដៅ៖ មិនថាពេលណាក៏ដោយ អោយតែមានកាយវិការក្រោកពីគេង ត្រូវចងចាំជានិច្ចអំពីគន្លឹះ៥<<យឺត ក្តៅ ក្រោក ពាក់សំលៀកបំពាក់ ដើរ>>។ នៅពេលចូលដំណេកពេលយប់ ត្រូវត្រៀមសំលៀកបំពាក់រក្សាកំដៅនៅក្បែរគ្រែដែលអាចឈោងយកបាននៅក្បែរខ្លួនជាស្រេច មិនថាក្រោកពីគេងពេលណាឡើយ សុទ្ធតែត្រូវចងចាំថាត្រូវធ្វើចលនាដៃជើងទាំង៤នៅលើគ្រែមួយភ្លែតសិនឬធ្វើកីឡាកំដៅសាច់ដុំជំរុញអោយលំហូរឈាមក្នុងខ្លួនដើរល្អ។ ក្រោយពីក្រោកឡើងត្រូវអង្គុយនៅកែមគ្រែសិន បន្ថែមខោអាវរក្សាកំដៅ ហើយសឹមចុះពីគ្រែយឺតៗ។ ចលនាក្រោយពីក្រោកពីដំណេកកុំប្រញាប់ឬលឿនពេក ព្រមទាំងពិសាទឹកក្តៅអ៊ុនៗដើម្បីផ្តល់កំដៅដល់ដងខ្លួន។

៣.អាហារ៖ ប្រសិនបើជ្រើសរើសប៉ូវតាមអាហារឬថ្នាំដូចជាទឹកស៊ុបឬស៊ុបនៅពេលអាកាសធាតុរងា ប្រសិនបើនៅក្នុងនោះមានសារជាតិស្រា រិតតែត្រូវប្រុងប្រយ័ត្នលើសីតុណ្ហភាពខុសគ្នារវាងសីតុណ្ហភាពក្នុងខ្លួននិងមជ្ឈដ្ឋានខាងក្រៅ។ ក្រៅពីនេះ នៅពេលហុតទឹកស៊ុប សីតុណ្ហភាពរបស់ទឹកស៊ុបកុំអោយលើសពី៦៥អង្សា អាចបណ្តាលអោយរលាកប្រព័ន្ធរំលាយអាហារ។

៤. ត្រាំទឹក៖ ជៀសវាងការត្រាំទឹកភ្លាមៗក្រោយបរិភោគអាហារឬពិសាគ្រឿងស្រវឹងរួច។ សូមណែនាំអោយត្រាំទឹកយ៉ាងតិច២ម៉ោងក្រោយបរិភោគរួច ហើយសីតុណ្ហភាពទឹកកុំអោយលើស៤០អង្សា កុំត្រាំទឹកតែឯងអោយសោះ។

៥.កីឡា៖ នៅពេលហាត់ប្រាណត្រូវកំដៅសាច់ដុំអោយគ្រប់គ្រាន់ ប្រសិនបើមានជក់បារី ពិសាស្រាជាប្រចាំ ធាត់ឬមានជំងឺរ៉ាំរៃនិងជំងឺពាក់ព័ន្ធនឹងសសៃឈាមបេះដូវក៏ដូចជាក្រុមដែលមានហានិភ័យខ្ពស់ ទីមួយអាចចេញទៅហាត់ប្រាណរៀងយប់បន្តិច ឬជ្រើសរើសហាត់ប្រាណងាយៗនៅក្នុងអគារ។ ប្រសិនបើចេញទៅហាត់ប្រាណនៅក្រៅ សូមណែនាំអោយមានគ្នាទៅហាត់ប្រាណជាមួយដើម្បីយកអាសារទៅមក។

៦.ពិសាថ្នាំនិងគ្រប់គ្រងអារម្មណ៍និងស្ថានភាពជំងឺអោយមានស្ថេរភាព៖ វាស់និងធ្វើកំណត់ត្រាអំពីសារជាតិស្ករក្នុងឈាម សំពាធឈាមនិងទិន្នន័យនានាជាប្រចាំ ព្រមទាំងគោរពតាមបទបញ្ជារបស់គ្រូពេទ្យពិសាថ្នាំនិងរក្សាស្ថេរភាពអារម្មណ៍អោយបានល្អ។

៧. យកកាតសុខភាពនិងថ្នាំប្រើប្រាស់បន្ទាន់តាមខ្លួន៖ នៅពេលចេញទៅក្រៅសូមភ្ជាប់យកជាមួយនូវកាតសុខភាព ព្រមទាំងកត់សំគាល់អំពីមន្ទីរពេទ្យដែលអញ្ជើញទៅជាប្រចាំ ការវិនិច្ឆ័យ ថ្នាំ ប្រវត្តិប្រតិកម្មថ្នាំក៏ដូចជាព័ត៌មាននានា ប្រសិនបើគ្រូពេទ្យមានបើកជូនថ្នាំដែលអាចប្រើប្រាស់ពេលមានអាសន្ន ត្រូវយកតាមខ្លួន។

៨. ប្រសិនបើមានអាការៈមិនប្រក្រតីត្រូវអញ្ជើញទៅជួបគ្រូពេទ្យ៖ ប្រសិនបើសុខភាពមានបញ្ហាថប់ដង្ហើម ឈឺទ្រូង បេះដូងលោងខុសចង្វាក់ ពិបាកដកដង្ហើម រអើម បែកញើសស្អិត វិលមុខឬសន្លប់និងមានអាការៈពុំស្រួលខ្លួននានា ឬមានសញ្ញាដាច់សសៃឈាមខួរក្បាលណាមួយ ពុំអាចអនុវត្ត <<ញញឹម លើកដៃ និយាយសួស្តី>>អោយបានល្អ សូមកុំបើកបរដោយខ្លួនឯង ត្រូវទាក់ទងទៅ១១៩ភ្លាមៗ ព្រមទាំងកត់ទុកពីពេលដែលកើតហេតុ ជួបជាមួយគ្រូពេទ្យជាប្រញាប់ក្នុងរយៈពេល៣ម៉ោង ក្តោបក្តាប់់រយៈពេលព្យាបាលមាសអោយបានល្អ!


top