ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

លទ្ធផលប្រតិ្តការណ៍
:::

ស្តង់របស់IFI Networkដាក់បញ្ជរនៅសារមន្ទីរជាតិវិទ្យាសាស្រ្តធម្មជាតិ អបអរសាទរកម្មវិធីបុណ្យអន្តោប្រវេសន៍ឆ្នាំ២០២៣

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/12/14
  • ពេលវេលានៃការចុច:26

ស្តង់របស់គេហទំព័រពត៌មានអភិវឌ្ឍបណ្តុះបណ្តាលកំលាំងជនអន្តោប្រវេសន៍ថ្មី(IFI Network)នឹងបង្ហាញខ្លួននៅសារមន្ទីរជាតិវិទ្យាសាស្រ្តធម្មជាតិជាមួយនឹងបញ្ជររបស់ខ្លួននៅថ្ងៃអាទិត្យទី១០ខែធ្នូឆ្នាំ២០២៣ដើម្បីអបអរសាទរកម្មវិធីបុណ្យអន្តោប្រវេសន៍ថ្មីអំពី<<កំលាំងទឹកចិត្តអន្តោប្រវេសន៍ បំភ្លឺប៉ែកកណ្តាលតៃវ៉ាន់>>របស់រដ្ឋបាលអន្តោប្រវេសន៍។ តាមរយៈការបង្ហាញតាមកំព្យូរទ័រ ការរៀបចំស្តង់និងហ្គេមឆ្លើយសំនួរចម្លើយដោយប្រើសន្លឹកបៀរដែលគួរអោយចាប់អារម្មណ៍ IFI Networkនឹងធ្វើអោយសាធារណជនឆ្លងកាត់ទៅវគ្គបន្តព្រមទាំងស្វែងយល់មួយកំរិតទៀតអំពីខ្លឺមសារព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន។

នៅថ្ងៃរៀបចំកម្មវិធីនោះដែរ សាធារណជនបានចូលរួមឆ្លើយសំនួរយ៉ាងកុះករ នៅពីមុខស្តង់មានជួរមនុស្សយ៉ាងវែងអន្លាយ នៅក្រោមការណែនាំរបស់បុគ្គលិក សាធារណជនបានឆ្លើយតបអំពីភាសាទាំង៧របស់IFI Network តំបន់ពិសេសនៃប្រធានបទធំៗទាំង៨និងឈ្មោះពេញរបស់IFI Network ក៏ដូចជាសំនួរនានា ក្រោយពីឆ្លើយសំនួរត្រូវទទួលបានរង្ចាន់ពីIFI Network។ នៅទីតាំងបង្ហាញ សាធារណជននិងក្រុមការងារមានអន្តរកម្មយ៉ាងអ៊ូអរ លេខហ្គេមយ៉ាងសប្បាយអស់ពីចិត្ត ព្រមទាំងចងចាំអំពីIFI Networkកាន់តែខ្លាំង។


top