ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

ការចាក់វាក់សាំងបង្កាជំងឺផ្តាសាយដំណាក់កាលទី២នឹងចាប់ផ្តើមផ្តល់ជូនចាប់ពីថ្ងៃទី១ខែវិច្ឆិកា

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/11/07
  • ពេលវេលានៃការចុច:34

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងនៃក្រសួងសុខាភិបាល(ហៅកាត់ខាងក្រោមថាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង)មានប្រសាសន៍ថា ការចាក់វាក់សាំងបង្កាជំងឺផ្តាសាយដំណាក់កាលទី២ដោយថវិកាជំនួយរដ្ឋចាប់ផ្តើមផ្តល់ជូនហើយ! បុគ្គលគោលដៅសំរាប់ដំណាក់កាលទី២នេះគឺបុគ្គលពេញវ័យដែលគ្មានជំងឺរ៉ាំរៃនិងហានិភ័យខ្ពស់ដែលមានអាយុចាប់ពី៥០ដល់៦៤ឆ្នាំ។ ដើម្បីលើកកម្ពស់អត្រាចាក់វាក់សាំងបង្កាជំងឺផ្តាសាយ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានសហការណ៍រួមគ្នាជាមួយនឹងPX MARTនិងមណ្ឌលសុខភាពគ្រប់ខេត្តក្រុងដោយបង្កើតស្ថានីយ៍ចាក់វាក់សាំងនៅទីតាំងPX MARTដែលកំណត់ដែលមានទីតាំងច្រើនងាយស្រួលដល់ប្រជាពលរដ្ឋទៅទទួលការចាក់វាក់សាំងនៅទីតាំងដែលនៅជិតខ្លួន។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបានត្រៀមនូវវ៉ាក់សាំងបង្កាជំងឺផ្តាសាយចំនួន៦៩៨ម៉ឺនដុសសំរាប់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌសមស្រមដើម្បីទទួលវ៉ាក់សំាង ព្រមទាំងបានប្រកាសចេញនូវបុគ្គលគោលដៅដែលអាចទទួលវ៉ាក់សាំងដំណាក់កាលទី២នាថ្ងៃនេះ។ សូមអំពាវនាវដល់អ្នកដែលមានអាយុចាប់ពី៥០ដល់៦៤ដែលគ្មានជំងឺជំងឺរ៉ាំរៃនិងហានិភ័យខ្ពស់អាចអញ្ជើញទៅទទួលវ៉ាក់សាំងជំងឺផ្តាសាយដើម្បីលើកកម្ពស់ការការពារផ្ទាល់ខ្លួល។ គិតមកដល់ថ្ងៃទី៣០ខែតុលានេះមានប្រជាពលរដ្ឋចំនួន៣៨០ម៉ឺននាក់បានធ្វើការចាក់វ៉ាក់សាំងជំងឺផ្តាសាយរួចរាល់ ហើយវ៉ាក់សាំងជំងឺកូវីដ XBB.1.5បានបើកអោយប្រជាពលរដ្ឋទាំងអស់ធ្វើការចាក់តាំងពីថ្ងៃទី១១ខែតុលាមក សូមក្រើនរំលឹកដល់សាធារណជនថាការរស់នៅបែបថ្មីក្រោយយុគសម័យកូវីដ ការការពារមានប្រសិទ្ធិភាពទ្វេដឹងប្រសិនបើធ្វើការចាក់វ៉ាក់សាំងផ្តាសាយនិងកូវីដ1+1។ ក្រៅពីនេះ មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងអាចទទួលការចាក់វ៉ាក់សាំងជំងឺរលាកសួត(Pneumococcal Vaccine)ទៅតាមលក្ខខណ្ឌដំណាក់កាលផ្សេងៗដែលអាចជួយកាត់បន្ថយហានិភ័យនៃការឈានដល់ជំងឺធ្ងន់ធ្ងរនិងស្លាប់ដែលបង្កដោយជំងឺផ្លូវដង្ហើម។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងចង្អុលបង្ហាញថា ឆ្នាំនេះការចាក់វាក់សាំងបង្កាជំងឺផ្តាសាយដោយថវិការដ្ឋនឹងផ្តល់ជូនការចាក់ជា២ដំណាក់កាល។ ដំណាក់កាលទី២ចាប់ផ្តើមពីថ្ងៃទី១ខែវិច្ឆិកាទៅដែលបុគ្គលពេញវ័យដែលគ្មានជំងឺរ៉ាំរៃនិងហានិភ័យខ្ពស់ដែលមានអាយុចាប់ពី៥០ដល់៦៤ឆ្នាំមានលក្ខខណ្ឌសមស្រប។ ការទទួលវ៉ាក់សាំងជំងឺផ្តាសាយគឺជាមធ្យោបាយបង្កាជំងឺផ្តាសាយដ៏មានប្រសិទ្ធិភាពបំផុតដែលក្រោយពីទទួលវ៉ាក់សាំងរួចការការពារជាមធ្យមអាចឈានដល់៣០%ទៅ៨០% ហើយមានការការពារប្រមាណ៤១%សំរាប់ការឆ្លងផ្តាសាយរួចសំរាកនៅមន្ទីរពេទ្យនិងអាចឈានដល់៨២%សំរាប់ជំងឺធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងក៏ក្រើនរំលឹកផងដែរថា ឆ្នាំនេះទីតាំងមន្ទីរពេទ្យនិងមណ្ឌលដែលផ្តល់ជូនការចាក់វាក់សាំងដែលមានកិច្ចសហការណ៍ចំនួនប្រមាណ៤០០០កន្លែងទូទាំងតៃវ៉ាន់។ ប្រជាពលរដ្ឋអាចអាចស្វែងរកទីតាំងមន្ទីរពេទ្យនិងមណ្ឌលដែលមានកិច្ចសហការណ៍ដែលនៅជិងខ្លួនតាមរយៈគេហទំព័ររបស់ក្រសួងសុខាភិបាលនៃរដ្ឋភិបាលតំបន់និមួយៗ គេហទំព័រអំពីការបង្កាជំងឺផ្តាសាយរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង មេការគ្រប់គ្រងជំងឺឆ្លងជីគាន់ជៀឬខ្សែទូរស័ព្ទប្រឹក្សាពីការបង្កាជំងឺដោយផ្ទាល់1922 រួចធ្វើការណាត់ជាមួយមន្ទីរពេទ្យនិងមណ្ឌលតាមរយៈទូរស័ព្ទដើម្បីធានាអាចទទួលការចាក់វ៉ាក់សាំងហើយចំនេញពេលវេលារង់ចាំ។ នៅពេលអញ្ចើញទៅទទួលការចាក់វ៉ាក់សាំងសូមភ្ជាប់ទៅជាមួយនូវកាតសុខភាពនិងឯកសារបញ្ជាក់ដែលពាក់ព័ន្ធ(ឧទាហរណ៍សៀវភៅសុខភាពកុមារ សៀវភៅសុខភាពស្ត្រីមានផ្ទៃពោះជាដើម) ព្រមទាំងពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពតាមដែលអាចធ្វើបាននិងអនុវត្តវិធានការណ៍អនាម័យផ្នែកដៃជាដើម។


top