ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

បារីដែលមានបន្ថែមរសជាតិផ្តល់គ្រោះថ្នាក់ចំពោះសុខភាព<<យុវវ័យ>>និង<<ក្រុមនារី>> សូមបដិសេធនឹងការញៀនបារី say NO ចំពោះបារីដែលមានបន្ថែមរសជាតិ!

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/10/30
  • ពេលវេលានៃការចុច:38

បារីដែលមានបន្ថែមរសជាតិសំដៅទៅលើផលិតផលថ្នាំជក់ដែលមានបន្ថែមនូវគ្រឿងទេសក្រអូបគ្រប់ប្រភេទ។ ការបន្ថែមគ្រឿងទេសក្រអូបទាំងនេះគឺដើម្បីកាត់បន្ថយអារម្មណ៍ឈ្លក់និងហិលនៅពេលជក់បារី លើកតំកើងសភាពជក់មាត់របស់បារី ហើយជាធ្នាក់ទាក់ទាញក្រុមមនុស្សដែលពុំធ្លាប់ជក់បារីឬទើបចាប់ផ្តើមប្រើប្រាស់ បណ្តាលអោយអ្នកប្រើប្រាស់ញៀនដោយពុំដឹងខ្លួន។

ក្រៅពីនេះ គ្រឿងទេសក្រអូបច្រើនសណ្ឋានតាមពិតគឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយរបស់ទីផ្សារបារី ប្រើប្រាស់ដើម្បីទាក់ទាងអ្នកប្រើប្រាស់វ័យក្មេង ជៀសវាងធ្វើអោយអ្នកជក់បារីមានអារម្មណ៍ពុំស្រួលដោយសារអាការៈឈ្លក់និងហិល។ តាមរយៈវិធីបន្ថែមគ្រឿងទេសក្រអូប ធ្វើអោយអ្នកប្រើប្រាស់បង្កើតចេញនូវអារម្មណ៍ស្រស់ស្រាយ ច្រឡំភាន់ថាគ្រោះថ្នាក់មិនធ្ងន់ធ្ងរ ធ្វើអោយយុវជនឈានចូលក្នុងទំលាប់ញៀនបារីបន្តិចម្តងៗពុំអាចដកខ្លួនរួច សឹងតែពិបាកនឹងផ្តាច់។ រដ្ឋបាលលើកកំពស់សុខភាពជាតិសូមក្រើនរំលឹកថា តាមពិតបារីដែលមានបន្ថែមរសជាតិបណ្តាលអោយមានគ្រោះថ្នាក់ដល់សុខភាពដូចនឹងបារីផ្សេងៗ  ឧទាហរណ៍ជំងឺមហារីក ជំងឺដាច់សសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺស្ទះសួតរុំារៃ(chronic obstructive pulmonary disease)និងជំងឺផ្សេងៗដទៃទៀត។ យុវជនជាក្រុមដែលងាយទទួលរងគ្រោះថ្នាក់ សារជាតិនីកូទីនអាចប៉ះពាល់ដល់ការរីកលូតលាស់នៃផ្នែកខួរក្បាល បណ្តាលអោយមានបញ្ហាស្មារតីរៀនសូត្រ ស្មារតីប្រុងប្រយ័ត្ន និ គ្រប់គ្រងអារម្មណ៍ ហើយនៅថ្ងៃក្រោយនឹងងាយញៀនជាមួយនឹងថ្នាំផ្សេងៗ។

បដិសេធបារីដែលមានបន្ថែមរសជាតិ ការពារក្រុមយុវជននិងនារីភេទ

ការស្រាវជ្រាវវាយតម្លៃប្រជាជនអំពីថ្នាំជក់និងសុខភាព(Population Assessment of Tobacco and Health, PATH)ចាប់ពីឆ្នាំ2013ទៅ2014បានប្រទះឃើញថា 80%នៃយុវជនអាយុ12ទៅ17ឆ្នាំចាប់ផ្តើមសាកល្បងផលិតផលបារីដើមដំបូងគឺជាបារីដែលមានបន្ថែមរសជាតិគ្រឿងទេសក្រអូបរួមមានបារីក្រដាស បារីអេឡិចត្រូនិក បារីស៊ីហ្គាឬបារីបំពង់ទឹក(waterpipe tobacco)2

យោងតាមលទ្ធផលអង្កេតការអំពីទង្វើជក់បារីរបស់យុវវ័យតៃវ៉ាន់ឆ្នាំ2021បង្ហាញថា ក្នុងចំនោមយុវជន១០នាក់ដែលជក់បារីមាន៤នាក់ជក់បារីបន្ថែមរសជាតិកំណត់សំគាល់លេខ១(អនុវទ្យាល័យ34.0% វិទ្យាល័យ42.8%) ជាពិសេសនារីភេទមានអត្រាប្រើប្រាស់ខ្ពស់ជាងបុរស(សិស្សស្រីអនុវិទ្យាល័យមានអត្រា57.2%  ខ្ពស់ជាងសិស្សប្រុស20.6% ។ សិស្សស្រីថ្នាក់វិទ្យាល័យមានអត្រា60.7%  ខ្ពស់ជាងសិស្សប្រុស 35.8%)។ ហើយនៅឆ្នាំ២០២២ តាមរយៈការអង្កេតការអំពីទង្វើជក់បារីរបស់ប្រជាជនតៃវ៉ាន់អាយុចាប់ពី១៨ឆ្នាំឡើងបង្ហាញថា អត្រាអ្នកជក់បារីដែលប្រើប្រាស់បារីមានរសជាតិគឺ18.2%ដែលមានកំនើនកើនឡើងបើធៀបនឹង15.6% នៅឆ្នាំ២០២០ ដែលក្នុងនោះអត្រានារីភេទដែលប្រើប្រាស់បារីមានរសជាតិគឺ43.8%ខ្ពស់ជាង14.3%របស់បុរស កំណត់សំគាល់លេខ២។ ការសង្កេតការណ៍ដែលពាក់ព័ន្ធក៏បានបង្ហាញផងដែរថា ផលិតផលបារីមានរសជាតិធ្វើអោយគ្រោះថ្នាក់ដល់សុខភាពរបស់យុវជននិងនារីភេទរបស់តៃវ៉ាន់។ ដើម្បីបញ្ឈប់បញ្ញវន្តវ័យក្មេងក្លាយទៅជាអ្នកជក់បារីជំនាន់ក្រោយ  សូមប្រាប់បន្តគ្នាថា សូមក្លាហានsay NOចំពោះបារីដែលមានរសជាតិ!

គ្រប់គ្រងផលិតផលបារីមានរសជាតិ ការពារយុវជន

ប្រទេសជំុវិញសកលលោកបានផ្តល់ការយកចិត្តទុកដាក់បណ្តើរៗចំពោះគ្រោះថ្នាក់ដែលបារីមានរសជាតិបង្កទៅលើក្រុមកុមារនិងយុវជន ហើយក៏ចាប់ផ្តើមគ្រប់គ្រងសារជាតិបន្ថែមនៅក្នុងផលិតផលបារី។ យោងតាមការអនុវត្តគោលការណ៍ប្រការទី9និងទី10នៃ WHO Framework Convention on Tobacco Control(WHO FCTC)បានផ្តល់យោបល់ថាត្រូវទប់ស្កាត់ការបន្ថែមភាពឆ្ងាញ់ចូលទៅក្នុងផលិតផលថ្នាំជក់ដែលមានពណ៌ បណ្តាលអោយមនុស្សមានអារម្មណ៍ថាមានប្រយោជន៍និងកំលាំងចំពោះសុខភាពឬសារជាតិផ្សំពាក់ព័ន្ធនឹងកំលាំងរស់រវើក។ សហព័ន្ធអឺរ៉ុប អាមេរិក កាណាដា អង់គ្លេសក៏ដូចជាប្រទេសរីកចំរើនដទៃទៀតក៏ចាប់ផ្តើមគ្រប់គ្រងសារជាតិបន្ថែមក្នុងបារីផងដែរ។ឧទាហរណ៍៖ អាមេរិកបានហាត់ឃាត់សារជាតិបន្ថែមចូលទៅក្នុងបារីក្រៅពីរសជាតិស្លឹកជីអង្កាមនៅខែកញ្ញាឆ្នាំ2009 ហើយនៅខែមេសាឆ្នាំ2022បានដាក់សំណើរព្រាងហាមឃាត់បារីដែលមានបន្ថែមរសជាតិស្លឹកជីអង្កាម។ តាមរយៈការពង្រីកបទហាមឃាត់នេះនឹងអាចបង្កានិងបញ្ឈប់ការទាក់ទាញទៅកាន់យុវជនអោយក្លាយទៅជាអ្នកជក់បារីនាពេលអនាគត ព្រមទាំងជួយអោយអ្នកជក់បារីដែលពេញវ័យផ្តាច់នូវការញៀនបារី ហើយក៏ជាជំហ៊ានដ៏ធំមួយឆ្ពោះទៅកាន់សិទ្ធិសុខភាពយុត្តិធម៌ផងដែរដែលអាចបន្ថយបាតភាពអសមភាពផ្នែកសុខភាពបង្កឡើងដោយការជក់បារី3

ដើម្បីការពារសាធារណជនអោយជៀសឆ្ងាយពីគ្រោះថ្នាក់នៃសារជាតិនីកូទីន Tobacco Hazards Prevention Act ប្រការទី10ក៏ផ្តល់សិទ្ធិជូនទៅកាន់អាជ្ញាធរមានកាតព្វកិច្ចអោយកំណត់ក្រឹត្យក្រមការហាមឃាត់ការបន្ថែមសារជាតិក្នុងផលិតផលបារី។ ក្រសួងសុខាភិបាលក៏បានផ្តល់ការប្រការទុកជាមុនអំពីច្បាប់ព្រៀងនៃ<<ការហាមឃាតប្រើប្រាស់សារជាតិបន្ថែមក្លិនផ្កា ក្លិនផ្លែឈើ សូកូឡានិងរសជាតិស្លឹកជីអង្កាម>>ដោយយោងតាមគោលការណ៍អនុវត្តនៃ WHO Framework Convention on Tobacco Control បន្តប្រមូលគោលការណ៍គ្រប់គ្រងថ្នាក់អន្តរជាតិដែលពាក់ព័ន្ធនិងមតិពីសំណាក់គ្រប់ផ្នែកដើម្បីកំណត់ចេញនូវគោលការណ៍គ្រប់គ្រងបារីមានរសជាតិដែលផ្អែកលើហេតុផលនិងការអនុវត្ត កាត់បន្ថយអត្រាជក់បារីរបស់ប្រជាជន។

កំណត់សំគាល់លេខ១៖ និយមន័យអ្នកជក់បារីដែលជាយុវវ័យនាពេលបច្ចុប្បន្ន៖ កាលពី៣០ថ្ងៃកន្លងទៅធ្លាប់សាកល្បងជក់បារី មិនថាមួយឬពីរម៉ាត់ក៏ដោយ។

កំណត់សំគាល់លេខ២៖ និយមន័យអ្នកជក់បារីដែលមានអាយុ១៨ឆ្នាំឡើងនាពេលបច្ចុប្បន្ន៖ គិតពីមុនមកដល់បច្ចុប្បន្នសរុបលើស100ដើម ហើយនៅក្នុងកំឡុង30ថ្ងៃនេះធ្លាប់ប្រើប្រាស់បារី។  


top