ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

ក្នុងចំនោមស្រ្តីដែលមានវ័យលើស៥០ឆ្នាំ ចំនួន១០នាក់មាន១នាក់គឺមានជំងឺពុកឆ្អឹង បន្ថែម<<កាល់ស្យូម>>ពេលនៅក្មេងមានសារៈសំខាន់ នៅពេលចាស់ទៅនឹងមិន<<ពុកឆ្អឹង>>

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/10/27
  • ពេលវេលានៃការចុច:33

ក្នុងចំនោមស្រ្តីដែលមានវ័យលើស៥០ឆ្នាំ ចំនួន១០នាក់មាន១នាក់គឺមានជំងឺពុកឆ្អឹង បន្ថែម<<កាល់ស្យូម>>ពេលនៅក្មេងមានសារៈសំខាន់ នៅពេលចាស់ទៅនឹងមិន<<ពុកឆ្អឹង>>

ដើម្បីឆ្លើយតបនឹងប្រធានបទនៃថ្ងៃជំងឺពុកឆ្អឹងពិភពលោកប្រចាំឆ្នាំ២០២៣អំពី(BUILDING BETTER BONES THROUGHOUT LIFE) កសាងនូវ<<ឆ្អឹងដែលល្អប្រសើរ>>ពេញមួយឆាកជីវិត និងសន្សំកំហាប់ឆ្អឹងរិតតែឆាប់គឺជាវិធីបង្កាបញ្ហាជំងឺពុកឆ្អឹងដែលល្អគ្មានពីរ។ <<ជំងឺពុកឆ្អឹង>>គឺជា<<ជំងឺដែលគ្មានសំលេង>>ម៉្យាងដែលបណ្តាលអោយឆ្អឹងស្តើង កំហាប់ធ្លាក់ចុះនិងបាត់បង់ភាពរឹង។ ប្រជាពលរដ្ឋភាគច្រើនពុំអាចសង្កេតឃើញអំពីស្ថានភាពបាត់បង់របស់គុណភាពឆ្អឹងឡើយ រហូតដល់កើតមានការដួលស្រាលៗឬក្រោយប៉ះទង្គិចទើបដឹង។ ហេតុដូច្នេះការបង្កា<<ជំងឺពុកឆ្អឹង>>គឺពុំត្រូវរង់ចាំរហូតដល់វ័យចំណាស់ទើបធ្វើឡើយ ពីព្រោះគ្រោងឆ្អឹងនៃសារពាង្គកាយរបស់មនុស្សនឹងឈានដល់កំរិតខ្ពស់បំផុតមុនវ័យ៣០ឆ្នាំ ក្រោយពីនោះនៅពេលដែលវ័យកាន់តែកើនទៅ កំហាប់ឆ្អឹងនឹងថយចុះជារៀងរាល់ឆ្នាំ។ ដូចនេះ ការបង្កាជំងឺពុកឆ្អឹងត្រូវបានចាប់ផ្តើមធ្វើតាំងពីក្មេង។ យោងតាមលទ្ធផល<<សេចក្តីអង្កេតការណ៍បំរែបំរួលស្ថានភាពសុខភាពអាហារូបត្ថម្ភរបស់ប្រជាជនតៃវ៉ាន់>>គឺឆ្នាំ២០១៧-២០២០របស់រដ្ឋបាលលើកកម្ពស់សុខភាពជាតិបានប្រទះឃើញថា អត្រាជំងឺពុកឆ្អឹងរបស់ប្រជាជនដែលមានវ័យ៥០ឆ្នាំឡើងមានប្រមាណ៨.១% ដែលក្នុងនោះស្ត្រីមានអត្រាខ្ពស់ជាងបុរស។ ក្នុងចំនោមស្រ្តី១០នាក់មាន១នាក់មានបញ្ហាពុកឆ្អឹង។ ក្រៅពីនោះ សេចក្តីអង្កេតការណ៍ក៏ប្រទះឃើញផងដែរថាប្រជាជនតៃវ៉ាន់អាយុពី១៩ដល់៦៤ឆ្នាំស្រូបយកសារជាតិកាល់ស្យូមប្រចាំថ្ងៃពុំគ្រប់គ្រាន់(៥០៥-៥៦៦មីលីក្រាម)ដែលកំរិតស្រូបយកបានត្រឹមតែពាក់កណ្តាលនៃកំរិត១០០០មីលីក្រាមដែលជាកំរិតណែនាំ។

រដ្ឋបាលលើកកម្ពស់សុខភាពជាតិសូមអំពាវនាវថា ផ្នត់គំនិតអំពីការសន្សំ<<កំហាប់ឆ្អឹង>>ពីក្មេងមានសារៈសំខាន់ណាស់។ សារជាតិកាល់ស្យូមជាសារជាតិសំខាន់សំរាប់ឆ្អឹង នៅពេលដែលស្រូបយកសារជាតិកាល់ស្យូមគ្រប់គ្រាន់គឺជាគន្លឹះសំខាន់សំរាប់ការលូតលាស់ទៅកាន់គុណភាពឆ្អឹង។ ហេតុដូចនេះសូមក្តាប់យកពេលវេលាមុនអាយុ៣០ឆ្នាំសន្សំកំហាប់ឆ្អឹងល្អ ជៀសវាងការបាត់បង់គុណភាពឆ្អឹងជារៀងរាល់ឆ្នាំបន្តិចម្តងបង្កអោយមានហានិភ័យដល់សុខភាពនិងអាយុជីវិត។

សន្សំ<<ឆ្អឹង>>ដែលល្អ គន្លឹះគឺអាយុ៣០ ក្បាច់៤យ៉ាងក្នុងការសន្សំ<<កំហាប់ឆ្អឹង>>

គុណភាពឆ្អឹងគឺជាលទ្ធផលនៃការសន្សំក្នុងរយៈពេលវែង គន្លឺះសំខាន់គឺកើតចេញពីទំលាប់ប្រចាំថ្ងៃ។ ហេតុដូច្នេះ រដ្ឋបាលលើកកម្ពស់សុខភាពជាតិផ្តល់់ជូនគន្លឹះ៤ក្បាច់ដើម្បីសន្សំ<<កំហាប់ឆ្អឹង>>៖

I.តុល្យភាពរបបអាហារ៖ ស្រូបយកសារជាតិកាល់ស្យូមអោយគ្រប់គ្រាន់

១. ពិសារអាហារពីទឹកដោះគោមួយថ្ងៃ១.៥ទៅ២កែវ៖ ទឹកដោះគោមួយកែវ២៤០ ml ផ្ទុកកាល់ស្យូម២៤០ mg ។

២.បរិភោគអាហារដែលមានសារជាតិកាល់ស្យូមខ្ពស់៖ ឈីស ល្ងរខ្មៅ កូនត្រីក្រៀម តៅហ៊ូ បន្លែដែលមានពណ៌បៃតងចាស់ដូចជាស្លឹកដំឡូង ផ្ទីជាដើមដែលបន្លែប្រភេទនេះមានសារជាតិកាល់ស្យូមខ្ពស់ជាងបន្លែទូទៅ(មួយចំនែក១០០g បន្លែពណ៌បៃតងចាស់មានផ្ទុកសារជាតិកាល់ស្យូមខ្ពស់ជាង៧៥ mg)។

II. ហាត់ប្រាណការពារកំហាប់ឆ្អឹង៖ ការហាត់ប្រាណផ្តល់អត្ថប្រយោជន៍ជួយដល់ការលូតលាស់នៃគ្រោងឆ្អឹងក្នុងកំឡុងពេលពេញវ័យ ព្រមទាំងជួយរក្សាគ្រោងឆ្អឹងរបស់មនុស្សពេញវ័យផងដែរ។ ប្រភេទនៃការហាត់ប្រាណគឺយកការហាត់ទំងន់និងសាច់ដុំជាចំបងដូចជាការរត់យឺតៗ ការរាំ ឡើងភ្នំ លើកដុំដែកជាដើម។

III. ហាលថ្ងៃអោយសមល្មម៖ សូមណែនាំអោយធ្វើចលនាការហាលថ្ងៃនៅពេលព្រលឹមឬពេលថ្ងៃលិច។ ការស្រូបយកកំដៅថ្ងៃសមល្មមអាចពង្រស់វីតាមីនDនៅក្នុងសារពាង្គកាយ ជួយស្រូបយកសារជាតិកាល់ស្យូម ព្រមទាំងពង្រឹងគ្រោងឆ្អឹងផងដែរ។

IV. ទម្លាប់រស់នៅល្អប្រសើរ៖ ត្រូវរក្សាទង្ងន់តាមស្កង់ដាទូទៅ ព្រមទាំងផ្តាច់បារី គ្រឿងស្រវឹង ទើបអាចកាត់បន្ថយការបាត់បង់គុណភាពឆ្អឹង ពន្យាការកើតឡើងនៃជំងឺពុកឆ្អឹង។

top