ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ច្បាប់ និងបទបញ្ញាត្តិ
:::

ថ្នាំសម្រកទម្ងន់ទិព្វធ្វើអោយមនុស្សជ្រួលជ្រើម? 【កុំជាវខុសច្បាប់និងប្រើប្រាស់ថ្នាំសម្រកទម្ងន់】

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/10/05
  • ពេលវេលានៃការចុច:48

ប្រយ័ត្នមានផ្ទុកសារជាតិញៀន

ថី្មៗនេះ រដ្ឋអាជ្ញាតៃវ៉ាន់បានឆែកនិងឃាត់យកថ្នាំសម្រកទម្ងន់រត់ពន្ធនាំចូលពីបរទេសខុសច្បាប់ដែលមានផ្ទុកសារជាតិញៀនកំរិតទី៤ "Sibutramine" ជាច្រើនករណី។

ក្រោយពីប្រើប្រាស់ថ្នាំសម្រកទម្ងន់ប្រភេទនេះមិនត្រឹមតែបណ្តាលអោយខ្លួនធ្លាក់ក្នុងហានិភ័យសុខភាពនិងផលប៉ះពាល់អវិជ្ជមានឡើយ ថែមទាំងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទៀតផង។

សូមក្រើនរំលឹកដល់លោកអ្នកថា នៅតៃវ៉ាន់ ទង្វើដែលពាក់ព័ន្ធនឹងការដឹកជញ្ចូន ប្រើប្រាស់និងជួញដូរគ្រឿងញៀនសុទ្ធតែជាករណីបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។ សូមកុំជាវថ្នាំតាមអនឡាញឬប្រាប់អោយមិត្តភក្តិសាច់ញាតិនៅស្រុកកំណើតផ្ញើថ្នាំតាមប្រៃសណីយ៍មកតៃវ៉ាន់ ជៀសវាងការល្មើសច្បាប់!


top