ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

ក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ខែតុលា រហូតដល់ថ្ងៃទី៣១ខែធ្នូទៅ ជនជាតិតៃវ៉ាន់ដែលកើតនៅក្នុងប្រទេសនឹងទទួល Cash for Everyone សុពុលភាពចុងក្រោយនៃការទទួលប្រាក់រហូតដល់ចុងខែមករាឆ្នាំ២០២៤

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/09/27
  • ពេលវេលានៃការចុច:53

នាយកដ្ឋានរតនាគារជាតិនៃក្រសួងហិរញ្ញវត្ថុមានប្រសាសន៍ថា ក្រោមការប្រឹងប្រែងនិងសហការណ៍រវាងបណ្តាក្រសួងនិងនាយកដ្ឋានដែលពាក់ព័ន្ធ ការបើកអោយ<<ចុះឈ្មោះដើម្បីទទួលប្រាក់Cash for Everyoneតាមគណនីធនាគារ>>ដែលចាប់ផ្តើមតាំងពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៣នេះមកដំណើរការទាំងមូលយ៉ាងរលូន។ ខ្សែទូរស័ព្ទសេវាអតិថិជន១៩៨៨បានចាប់ដំណើរការនៅថ្ងៃទី២០ខែមីនាឆ្នាំនេះ បើគិតមកដល់ចុងខែសីហានេះមានប្រជាពលរដ្ឋលើសពី២៨ ម៉ឺននាក់បានធ្វើការប្រឹក្សាសាកសួរ។ ខ្លឹមសារបញ្ហាសំខាន់ៗរួមមានចុះឈ្មោះដើម្បីទទួលប្រាក់តាមគណនីធនាគារ ក្របខណ្ឌ ទទួលប្រាក់សុទ្ធនៅប្រៃសនីយ៍និងប្រាក់វេរចូលក្នុងគណនីដោយខ្លួនឯង-ល-។ នៅក្រោមការចាត់ចែងយ៉ាងសកម្មនៃខ្សែទូរស័ព្ទសេវាអតិថិជន១៩៨៨និងក្រសួងនាយកដ្ឋានដែលពាក់ព័ន្ធ យើងសុទ្ធតែអាចដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានយ៉ាងរហ័សនិងជួយអោយពួកគាត់ទទួលបានប្រាក់ដោយជោគជ័យ។ គិតមកដល់ថ្ងៃទី២០ខែកញ្ញានេះ ចំនួនប្រជាពលរដ្ឋដែលទទួលប្រាក់រូមមានចំនួន២៣២៦ ម៉ឺននាក់ ជាង៩៨%នៃប្រជាពលរដ្ឋបើកទទួលយកCash for Everyoneតាមរយៈពហុបណ្តាញ។

នាយកដ្ឋានរតនាគារជាតិនៃក្រសួងហិរញ្ញវត្ថុមានប្រសាសន៍បន្តថា សុពលភាពនៃការចែកCash for Everyoneនឹងបញ្ចប់នៅថ្ងៃទី៣១ខែតុលាឆ្នាំនេះ។ ក្រៅពីនេះ ក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ខែតុលារហូតដល់ថ្ងៃទី៣១ខែធ្នូទៅ ទារកទើបនឹងកើតថ្មីដែលកើតនៅក្នុងប្រទេស មានសំបុត្រកំណើត ហើយម្តាយឬឪពុកបង្កើតមានលក្ខណៈសម្បត្តិស្របតាមលក្ខខណ្ឌនឹងបានចែងចូលជាអ្នកទទួល។ សូមអញ្ជើញទៅបើកប្រាក់Cash for Everyoneនៅប្រៃសណីយ៍អោយបានមុនថ្ងៃទី៣១ខែមករាឆ្នាំ២០២៤។

នាយកដ្ឋានរតនាគារជាតិនៃក្រសួងហិរញ្ញវត្ថុសូមក្រើនរំលឹកថា នៅពេលអញ្ជើញទៅបើកប្រាក់នៅប្រៃសណីយ៍ សូមភ្ជាប់យកសំបុត្រកំណើតរបស់ទារកទើបនឹងកើតនិងរូបថតឯកសារបញ្ជាក់ពីសមាសភាពរបស់ម្តាយឬឪពុកបង្កើតទៅជាមួយ។ ប្រសិនបើម្តាយឬឪពុកបង្កើតផ្ញើអោយអ្នកដទៃបើកប្រាក់ជំនួស សូមភ្ជាប់យករូបថតឯកសារបញ្ជាក់ពីសមាសភាពរបស់អ្នកបើកជំនួសពីលើឯកសារខាងលើ។ នាយកដ្ឋានដដែលសូមក្រើនរំលឹកបន្តថា ដោយគិតពីកាលវិភាគរាយការណ៍អំពីទារកទើបនឹងកើតរបស់មន្ទីរពេទ្យ សូមណែនាំអោយលោកអ្នកអញ្ជើញទៅបើកប្រាក់នៅប្រៃសណីយ៍១០ថ្ងៃក្រោយពីថ្ងៃទារកទើបនឹងកើត។ ប្រសិនបើជួបប្រទះបញ្ហានានា សូមទាក់ទងទៅកាន់ខ្សែទូរស័ព្ទសេវាអតិថិជន១៩៨៨។

នាយកដ្ឋានរតនាគារជាតិនៃក្រសួងហិរញ្ញវត្ថុសូមសង្កត់ធ្ងន់ម្តងទៀតថា រដ្ឋាភិបាលមិនធ្វើការផ្តល់ដំណឹងអោយទៅទទួលប្រាក់ឬចុចចូលតាមរយៈសារខ្លីទូរស័ព្ទឬអ៊ីម៉ែលឡើយ ហើយក៏ពុំទាមទារអោយលោកអ្នកទៅធ្វើការវេវលុយនៅទូរATMឬធនាគារអនឡាញឡើយ។ សូមសាធារណជនបង្កើតស្មារតី កុំធ្លាក់ក្នុងអន្លង់ ដើម្បីជៀសវាងព័ត៌មានផ្ទាល់ខ្លួនត្រូវបានលួចឬត្រូវបានឆបោក។ ប្រសិនបើជួបប្រទះគេហទំព័រឬសារដែលគួរអោយសង្ស័យ សូមទំនាក់ទំនងទៅកាន់ខ្សែទូរស័ព្ទប្រឆាំងការឆបោកលេខ១៦៥ភ្លាមៗ ប្រជាជនទាំងអស់ចូលរូមលុបបំបាត់ករណីឆបោកទាំងអស់គ្នា។


top