ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

អនុវត្តការបោះសំរាមសំរាប់កែច្នៃសំរាប់កំប៉ុងហ្គាសរបស់ចង្គ្រានហ្គាស(portable butane gas cooker)តាម<< អស់ ខ្ចប់ ក្រើនរំលឹក កែច្នៃ>>ឆ្លងថ្ងៃសែននំព្រះខែបានយ៉ាងស្ងប់ចិត្ត

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/09/20
  • ពេលវេលានៃការចុច:32

ឆ្លើយតបនឹងការខិតជិតមកដល់នៃរដូវពិធីបុណ្យសែននំព្រះខែ គ្រប់ផ្ទះសំបែងរីករាយពិសារនំព្រះខែនិងអាំងសាច់។ រដ្ឋបាលចរន្តធនធាននៃក្រសួងបរិស្ថានសូមក្រើនរំលឹកដល់លោកអ្នកថា ប្រសិនបើមានប្រើប្រាស់កំប៉ុងហ្គាស សូមអនុវត្តការបោះសំរាមសំរាប់កែច្នៃតាម៤ជំហ៊ានដោយបញ្ជាក់ថា<<ប្រើប្រាស់អស់ វេចខ្ចប់ដោយឡែក សរសេរពាក្យក្រើនររំលើក ប្រគល់ជូនអ្នកប្រមូលសំរាមកែច្នៃ>> ដើម្បីការពារសុវត្ថិភាពអ្នកទាំងអស់គ្នា!

កំប៉ុងហ្គាសគឺជាប្រភេទកំប៉ុងដែលមានសំពាធខ្ពស់ដែលជាកញ្ចប់វេចខ្ចប់ដែលត្រូវកែច្នៃឡើងវិញបើយោងតាមការប្រកាស។ នៅក្នុងកំប៉ុងមានផ្ទុកនូវឥន្ទនៈរាវដែលងាយបង្កើតចេញជាផ្កាភ្លើងបណ្តាលអោយផ្ទុះក្រោយពីឆ្លងកាត់ការសង្កត់និងដដុះ។ ហេតុដូច្នេះ ដើម្បីធានាពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋពេលបោះសំរាមនិងបុគ្គលិកភ្នាក់ងារសំអាតមូលដ្ឋាននៅពេលប្រមូលសំរាមកែច្នៃ នៅពេលដែលលោកអ្នកបោះសំរាមកែច្នៃត្រូវបញ្ជាក់ថាកំប៉ុងត្រូវបានប្រើប្រាស់អស់ វេចខ្ចប់ដោយឡែករួចសសេរពាក្យក្រើនរំលឹកថា<<នៅក្នុងហ្នឹងមានកំប៉ុងសំពាធខ្ពស់>>រួចប្រគល់អោយភ្នាក់ងារសំអាត។ សូមកុំបោះកំប៉ុងហ្គាសចូលក្នុងឡានកិនសំរាមជាមួយនឹងសំរាមទូទៅ ជៀសវាងកើតមានហានិភ័យជាយថាហេតុដោយសារតែខ្វះការប្រុងប្រយ័ត្ននិងខ្ចិល។

រដ្ឋបាលចរន្តធនធានសូមក្រើនរំលឹកថា កំប៉ុងស្រ្ពាយបាញ់សក់ ស្ព្រាយការពារកំដៅថ្ងៃ ជែលបាញ់សក់ ថ្នាំសម្លាប់សត្វល្អិត កាវ-ល-ដែលប្រជាពលរដ្ឋឧស្សាហ៍ឃើញនៅក្នុងផ្ទះសុទ្ធតែជាកំប៉ុងមានសំពាធខ្ពស់ដែលត្រូវបោះចោលទៅជាសំរាមកែច្នៃក្រោយពីប្រើប្រាស់អស់ដូចកំប៉ុងហ្គាសផងដែរ។ ប្រសិនបើនៅក្នុងកំប៉ុងមាននៅសល់ សូមធ្វើការបញ្ជេញឧស្ម័នខាងក្នុងអោយអស់នៅទីវាល។ សូមកុំចុះប្រហោងដោយខ្លួនឯងជៀសវាងកើតមានគ្រោះថ្នាក់។ សំរាប់ហាងទំនិញ ប្រសិនបើមានកំប៉ុងសំពាធខ្ពស់ដែលលក់ពុំអស់ឬហួសសុពលភាពអាចផ្តល់ដំណឹងជូនអ្នកបោះដុំមកប្រមូលយកទៅវិញ។ រដ្ឋបាលក៏សូមអំពាវនាវផងដែរថា មុនពេលបោះសំរាមប្រសិនបើមានសំនួរចម្ងល់ លោកអ្នកអាចសាកសួរទៅកាន់ភ្នាក់ងារសំអាត ជៀសវាងកើតមានអគ្គីភ័យ ការផ្ទុះក៏ដូចជាគ្រោះថ្នាក់ផ្សេងៗដោយសារការបោះសំរាមផ្តេសផ្តាស ព្រមទាំងទទួលការផាកពិន័យដោយសារទង្វើខុសច្បាប់។

រដ្ឋបាលចរន្តធនធានសូមអះអាងជាថ្មីម្តងទៀតថា សូមអនុវត្តជំហ៊ានទាំង៤<<ប្រើប្រាស់អស់ វេចខ្ចប់ដោយឡែក សរសេរពាក្យក្រើនររំលើក ប្រគល់ជូនអ្នកប្រមូលសំរាមកែច្នៃ>>អោយប្រាកដជាចាំបាច់ដើម្បីធានាអំពីសុវត្ថិភាពរបស់បុគ្គលិកមូលដ្ខាននៃភ្នាក់ងារសំអាចនិងប្រជាពលរដ្ឋ។ <<សុវត្ថិភាពបរិស្ថានធ្វើបានល្អជៀសមិនផុតពីជំហ៊ានបោះសំរាមកែច្នៃឡើយ>> សូមអ្នកទាំងអស់គ្នាបែងចែកប្រភេទសំរាមអោយបានល្អ ដើម្បីឆ្លងថ្ងៃបុណ្យដោយរីករាយទាំងអស់គ្នា!

top