ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ច្បាប់ និងបទបញ្ញាត្តិ
:::

ឥទ្ធិពលបរទេស ការដាក់បញ្ចូលការភ្នាល់ការបោះឆ្នោត ពង្រីកវិសាលភាពនៃការអនុម័តប្រាក់រង្វាន់សំរាប់ការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ច តំឡើងកូតាប្រាក់រង្វាន់

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/09/05
  • ពេលវេលានៃការចុច:59

លើកទឹកចិត្តអោយពលរដ្ឋទាំងអស់ធ្វើការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ច  រួមដៃគ្នាបន្សុទ្ធបរិយាកាសការបោះឆ្នោត

ពិនិត្យនិងធ្វើវិសោធនកម្មទាំងស្រុងទៅលើបទបញ្ជាអំពីប្រាក់រង្វាន់សំរាប់ការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ច ពង្រឹងលទ្ធភាពរាយការណ៍នៃលក្ខណៈសណ្ឋានរារាំងការបោះឆ្នោតគ្រប់ប្រភេទដោយបើកចំហទទួលយកការស៊ើបការណ៍និងពង្រីកកំលាំងឆែកឆេរ

បទបញ្ជានៃការលើកទឹកចិត្តអោយធ្វើការរាយការណ៍អំពីសូកប៉ាន់ក្នុងការបោះឆ្នោត(ហៅកាត់ខាងក្រោមថាបទបញ្ជា)ត្រូវបានធ្វើវិសោធនកម្មនិងប្រកាសជាលើកចុងក្រោយនាថ្ងៃទី១៤ខែឧសភាឆ្នាំ២០១០ បើគិតមកដល់បច្ចុប្បន្នពុំមានការធ្វើវិសោធនកម្មណាមួយទៀតឡើយក្នុងរយៈពេល១៣ឆ្នាំនេះ។ បទបញ្ជាដើមនេះត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំក្នុងកិច្ចដំណើរការប្រតិបត្តិជាក់ស្តែង លេចចេញនូវចំនុចដែលត្រូវធ្វើវិសោធនកម្មជាច្រើនចំនុចរូមមានវិសាលភាពនៃការស្នើសុំ ចំនួនទឹកប្រាក់ប្រាក់រង្វាន់អំពីការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ចនិងសំរួលដល់វិធីការពិនិត្យដែលពាក់ព័ន្ធដើម្បីអនុម័តប្រាក់រង្វាន់អោយបានរហ័សជាដើម។ ហេតុដូច្នេះចាំបាច់ត្រូវការធ្វើវិសោធនកម្មពិនិត្យសារឡើងវិញទាំងស្រុង។ ប្រសិនបើពិនិត្យអំពីលក្ខណៈសណ្ឋាននៃបទល្មើសការបោះឆ្នោតនាប៉ុន្មានឆ្នាំនេះ ក្រៅពីការសូកប៉ាន់ការបោះឆ្នោតក៏មានដូចជាឥទ្ធិពលបរទេស ការជ្រៀតចូលនៃការភ្នាល់ការបោះឆ្នោតក៏ដូចជាទង្វើរារាំងការបោះឆ្នោតនានាដែលផ្តល់ផលប៉ះពាល់ជាខ្លាំងទៅលើភាពមិនលំអៀងនៃការបោះឆ្នោត។  ដើម្បីកែតម្រូវបរិយាកាសការបោះឆ្នោតអោយត្រឹមត្រូវ សូមធ្វើការលើកទឹកចិត្តអោយប្រជាពលរដ្ឋធ្វើការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ចអំពីសកម្មភាពបទល្មើសខុសច្បាប់អំពីការបោះឆ្នោត ការដាក់បញ្ចូលឥទ្ធិពលបរទេស ការភ្នាល់ការបោះឆ្នោតចូលក្នុងវិសាលភាពនៃការអនុម័តប្រាក់រង្វាន់មានលក្ខណៈចាំបាច់ ហើយដើម្បីបញ្ឈប់ឧក្រិដ្ឋកម្មបទល្មើសការបោះឆ្នោតត្រូវធ្វើឡើងដោយការឆែកឆែរអំពីសកម្មភាពបទល្មើសខុសច្បាប់ទាំងស្រុង។ ហេតុដូច្នេះ ក្រសួងយុត្តិធម៌ធ្វើវិសោធនកម្មទៅលើបទបញ្ជាដើមនិងកែប្រែឈ្មោះបទបញ្ជាទៅជា<<បទបញ្ជានៃការលើកទឹកចិត្តអោយធ្វើការរាយការណ៍ពីបទល្មើសការបោះឆ្នោត>> ព្រមទាំងដាក់ចូលជារបាយការណ៍អនុម័តដោយអង្គនិតិប្រតិបត្តិយន់។

ការរាយការណ៍អំពីការជ្រៀតជ្រែកពីឥទ្ធិពលបរទេសអាចទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតក្រោយការផ្ទៀងផ្ទាត់អនុម័តរួច(ដូចខាងក្រោម)ចំនួន២០លានដុល្លារតៃវ៉ាន់ ដើម្បីរារាំងការជ្រាបចូលពីឥទ្ធិពលបរទេស រួមគ្នាថែរក្សាការពាស្ថេរភាពជាតិនិពង្រឹងមូលដ្ឋានគ្រឹះនយោបាយប្រជាធិបេតយ្យ។

យោងតាមបទពិសោធន៍ស៊ើបបអង្កេតពីមុន ការ ស៊ើបុំពីអង្គការអភិវឌ្ឃឥទ្ធិពលបរទេសនៅតៃវ៉ាន់ឬប្រើប្រាស់របៀបផ្គត់ផ្គង់ថវិកាចូលរួមប្រកួតបោះឆ្នោតដើម្បីជ្រៀតជ្រែកមការបោះឆ្នោតមានលក្ខណៈសំងាត់និងពិបាកខ្លាំង។ ទង្វើនេះក្រៅពីធ្វើអោយខូតខាតយុត្តិធម៌នៃការបោះឆ្នោត ថែមទាំងធ្វើអោយរង្គោះរង្គើសន្តិសុខជាតិនិងស្ថេរភាពសង្គម បំផ្លាញ់មូលដ្ឋានគ្រឹះនយោបាយប្រជាធិបតេយ្យ។ ដើម្បីរារាំងការជ្រាបចូលពីឥទ្ធិពលបរទេសនឹងមានការផ្តល់ជូនប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីលើកកម្ពស់កត្តាជំរុញចាំបាច់ក្នុងការរាយការណ៍។ យោងតាមបទបញ្ជាដែលធ្វើវិសោធនកម្មថ្មី ករណីនេះប្រសិនបើទទួលបានបទបណ្តឹងឬសាលក្រមកំនត់ថាពាក់ព័ន្ធនឹងច្បាប់បោះឆ្នោតដកតំណែងក្នុងការបោះឆ្នោតសំរាប់មន្ត្រីរាជការណ៍ឬច្បាប់អំពីការបោះឆ្នោតនានានឹងទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតក្រោយអនុម័តចំនួន២០លានដុល្លារតៃវ៉ាន់ដើម្បើលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមផ្តល់ដំណឹងដែលមានប្រសិទ្ធិភាពនិងលើកកម្ពស់លទ្ធិផលការ ស៊ើបអង្កេត។

រាយការណ៍អំពីការភ្នាល់ការបោះឆ្នោតអាចទទួលបានប្រាក់រង្វាន់ខ្ពស់បំផុតក្រោយពីការផ្ទៀតផ្ទាត់អនុម័តរួចចំនួន៥០០មឺុនដុល្លារតៃវ៉ាន់ កាត់ផ្តាច់ឥទ្ធិពលការភ្នាល់ដើម្បីធានានូវយុត្តិធម៌និងមិនលំអៀង

ការភ្នាល់ការបោះឆ្នោតគឺជាមធ្យោបាយដែលឧស្សាហ៍ជួបប្រទះដែលបេក្ខភាពពិសេសណាមួយប្រើប្រាស់ដើម្បីបោកប្រាស់លទ្ធផលបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋធ្វើការភ្នាល់ដោយសារការជំរុញបញ្ចុះបញ្ចូលពាក់ព័ន្ធនឹងអត្រាសុីសង ក្រៅពីកែប្រែគោលបំនងបោះឆ្នោតរបស់ខ្លួនដើម្បីទទួលបានប្រាក់ដែលដាក់ភ្នាល់ ថែមទាំងអាចនឹងបំផុលបំផុលឬជះឥទ្ធិពលទៅលើការបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅរបស់អ្នកបោះឆ្នោតដទៃទៀត។  ទង្វើខុសច្បាប់បែបនេះល្មើសដល់យុត្តិធម៌ក្នុងការបោះឆ្នោតមិនចាញ់ការសូកបាញ់ដោយប្រាក់កាសឡើយ។ យោងតាមច្បាប់បោះឆ្នោតដកដំណែងក្នុងការបោះឆ្នោតសំរាប់បុគ្គលិកមន្ត្រីរាជការ( Civil Servants Election And Recall Act)និងច្បាប់បោះឆ្នោតដកដំណែងក្នុងការបោះឆ្នោតសំរាប់នាយករដ្ឋមន្រ្តីនិងអនុនាយករដ្ឋមន្ត្រីសុទ្ធតែបានបន្ថែមនូវការកំនត់ជាពិសេសអំពីទោសព្រហ្មទណ្ឌនៃការប្រកបការភ្នាល់ការបោះឆ្នោតនិងបុគ្គលដែលចូលរួមភ្នាល់។ ការឆែកឆែរអំពីការភ្នាល់ការបោះឆ្នោតរិតតែជាកិច្ចការងារសំខាន់មួយក្នុងចំណោមការងារនានានាពេលអនាគតសំរាប់ស្ថាប័ន ស៊ើបអង្កេត ហេតុដូច្នេះនឹងធ្វើការដាក់បញ្ចូលការភ្នាល់ការបោះឆ្នោតចូលទៅក្នុងវិសាលភាពនៃការអនុម័តប្រាក់រង្វាន់សំរាប់ការរាយការណ៍ជូនភ្នាក់ងារមានសមត្ថកិច្ច។ ប្រសិនបើក្រោយពីរកឃើញថាពិតជាបុគ្គលដែលប្រតិបត្តិការភ្នាល់មែននោះនឹងផ្តល់ជូនប្រាក់រង្វាន់ខ្ពស់បំផុតក្រោយពីការផ្ទៀតផ្ទាត់អនុម័តរួចចំនួន៥០០ម៉ឺនដុល្លារតៃវ៉ាន់ទៅតាមការ ស៊ើបអង្កេតថាការភ្នាល់នោះតូចឬធំដើម្បីកាត់ផ្តាច់ឥទ្ធិពលការភ្នាល់ទាំងស្រុង។

សូមសាធារណជនទាំងអស់ចូលរួមរាយការណ៍អោយបានកុះករ  ស៊ើបអំពីសកម្មភាពខុសច្បាប់ដែលល្មើសក្នុងការបោះឆ្នោតគ្រប់ប្រភេទអោយអស់ពីសមត្ថភាពដើម្បីលើកស្ទួយប្រសិទ្ធិភាពនៃការសើុបអង្កេតសំេរចនូវគោលការណ៍<<ឆែកអំពីអំពើខុសច្បាប់យ៉ាងម៉ត់ចត់ ប្រឆាំងនឹងបទល្មើសដោយការតាមដានស្វែងរកប្រភព>> អោយបាន

ការបោះឆ្នោតដែលយុត្តិធម៌គឺជាមូលដ្ឋាននៃនយោយបាយប្រជាធិបតេយ្យនិងភាពសុច្ចរិតជាតិ។ លទ្ធផលនៃការបោះឆ្នោតជះឥទ្ធិពលយ៉ាងយូរអង្វែងចំពោះការអភិវឌ្ឍអនាគតនិងប្រជាធិបតេយ្យជាតិ។ ក្រសួងយើងខ្ញុំបានធ្វើបេ្តជ្ញាយ៉ាងសកម្មក្នុងការសើុបរកសកម្មភាពបទល្មើសការបោះឆ្នោត។ ប្រសិនបើប្រជាពលរដ្ឋមានដំណឹងច្បាស់ការណ៍អំពីការល្មើសការបោះឆ្នោត សូមរួមរាយការណ៍អោយបានកុះករ។ ស្ថាប័នស៊ើបអង្កេតនឹងប្រកាន់ភ្ជាប់នូវបែបបទអនុវត្ថ<<អោយតែដឹងលឺនឹងធ្វើការស៊ើបអង្កេតជាដាច់ខាត>><<មានភស្តុតាងនឹងចាត់ការណ៍ជាដាច់ខាត>>ដើម្បីសើុបអង្កេតអោយអស់ពីសមត្ថភាពអំពីទង្វើលើ្មសច្បាប់ការបោះឆ្នោតដើម្បីធានានូវយុត្តិធម៌មិនលំអៀងនៃការបោះឆ្នោត។


top