ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

រដ្ឋបាលអប់រំK-12នៃក្រសួងអប់រំអនុវត្តកម្មវិធីគាំទ្រការសិក្សាភាសាចិន

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/08/29
  • ពេលវេលានៃការចុច:84

យោងតាម<<គោលការណ៍ជាក់លាក់លើការអប់រំបុត្រធីតារបស់ជនអន្តោប្រវេសន៍ថ្មីរបស់រដ្ឋបាលអប់រំK-12នៃក្រសួងអប់រំ>> សំរាប់បុត្រធីតារបស់ជនអន្តោប្រវេសន័៍ថ្មីដែលធ្លាប់រស់នៅក្រៅប្រទេសរាប់សិបឆ្នាំរួចត្រលប់មកសិក្សាក្នុងស្រុកវិញហើយមានកង្វះសមត្ថភាពប្រាស្រ័យទាក់ទងមូលដ្ឋានជាភាសាចិន ក្រសូងតំរូវអោយខាងសាលាអញ្ជើញគ្រូបង្រៀនមកបើកកម្មវិធីសិក្សាគាំទ្រការសិក្សាភាសាចិនតាមរយៈការបើកថ្នាក់រៀនឬក្លិបបង្រៀន។ ប្រសិនបើចាំបាច់តំរូវអោយអញ្ជើញបុគ្គលិកជំនួយខាងបកប្រែដើម្បីផ្តល់ជូនការបកប្រែភ្លាមៗសំរាប់ការប្រាស្រ័យទាក់ទងរវាងគ្រូនិងសិស្សនិងជួយដល់ការសិក្សាភាសា។ ខាងសាលាក៏អាចអញ្ជើញអាណាព្យាបាលដែលនៅជិតអោយមកប្រកបការងារជាបុគ្គលិកជំនួយខាងបកប្រែផងដែរដោយឧបត្ថម្ភជូនជាប្រាក់កំរៃដើម្បីជួយអោយសិស្សដែលខ្វះសមត្ថភាពភាសាចិនធ្វើការរៀនសូត្រ។ កាលបរិច្ឆេទទទួលបែបបទចាប់ផ្តើមពីថ្ងៃទី១ខែកុម្ភៈជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃទី៣១ខែមករានៃឆ្នាំបន្ទាប់។ ក្រសួងអប់រំនឹងធ្វើការវេជូននូវប្រាក់ជំនួយដែលអនុម័តទៅកាន់រដ្ឋាភិបាលតំបន់មុនខែកុម្ភៈជារៀងរាល់ឆ្នាំទៅតាមគំរោងថវិកានៃឆ្នាំនោះដើម្បីអាចធ្វើការវេបន្តទៅអោយខាងសាលាយ៉ាងរលូនក្នុងការអនុវត្តកម្មវិធីនេះ។


top