ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

ការជំរុញផ្សព្វផ្សាយ<<កម្មវិធីគោលនយោបាយអំពីសុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើង>>ក្នុងរយៈពេល៤ឆ្នាំ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/08/29
  • ពេលវេលានៃការចុច:52

ជាពេលថ្មីៗនេះដោយសារអ្នកបើកបរមិនបង្អង់ឈប់ផ្តល់សិទ្ធិបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតមានចំពោះអ្នកថ្មើរជើងនិងដើម្បីឆ្លើយតបចំពោះសាធារណជនអំពីតំរូវការមជ្ឈដ្ឋានដែលមានសុវត្ថិភាពសំរាប់អ្នកថ្មើរជើង ក្រសួងដឹកជញ្ចូននិងចរាចរណ៍និងបណ្តាក្រសួងនឹងធ្វើការកំណត់ចេញនូវ<<កម្មវិធីគោលនយោបាយអំពីសុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើង>>រយៈពេលខ្លី មធ្យមនិងវែងប្រកាសអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងធ្វើកំណែទម្រង់សុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើងអោយបានប្រសើរឡើង ព្រមទាំងបង្ហាញយ៉ាងច្បាស់អំពីគោលដៅក្នុងការកាត់បន្ថយករណីស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍អោយធ្លាក់ចុះ៣០%មុនឆ្នាំ២០៣០និងបន្តឆ្ពោះទៅកាន់<<ចក្ខុវិស្ស័យសាបសូន្យការស្លាប់>>(Vision Zero)ក្នុងរយៈពេលវែង។

ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើងត្រូវចាប់ផ្តើមពីចេញពីទស្សនៈរៀបចំផែនការប្រព័ន្ធដឹកជញ្ចូនទាំងមូលកំរិតខ្ពស់ផ្តើមចេញពីរាជធានីនិងក្រុងដោយធ្វើផែនការសមាហរ័ណរវាងប្រព័ន្ធចរាចរណ៍ ការដឹកជញ្ចូនសាធារណៈនិងមជ្ឈដ្ឋានសំរាប់អ្នកថ្មើរជើង។ <<កម្មវិធីគោលនយោបាយអំពីសុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើង>>លើកនេះបានធ្វើកំណែទម្រង់សុវត្ថិភាពចរាចរណ៍អ្នកថ្មើរជើងដោយលើកចេញជាសកម្មភាពពង្រឹង៣ធំៗដូចជា<<ច្បាប់មូលដ្ឋានអំពីការជំរុញសុវត្ថិភាពចរាចរណ៍>> << ការសាងសង់ប្រព័ន្ធដឹកជញ្ចូនសាធារណៈដែលពេញលេញ>>និង<<ប្រតិបត្តិលើកំណែទម្រង់សុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើងអោយកាន់តែប្រសើរ>>ដោយអនុវត្តផ្សព្វផ្សាយម្តងមួយៗជាគំរោងរយៈពេលខ្លី មធ្យមនិងវែង។


គំរោងរយៈពេលខ្លីត្រូវអនុវត្តអោយរួចរាល់ក្នុងរយៈពេលកន្លះឆ្នាំ។ ក្នុងនោះគោលការណ៍សំខាន់គឺត្រូវតាក់តែងច្បាប់អំពី<<ច្បាប់មូលដ្ឋានអំពីការជំរុញសុវត្ថិភាពចរាចរណ៍>>អោយបានរួចរាល់ដោយកំនត់ថានឹងបញ្ចូនទៅកាន់អង្គនិតិបញ្ញត្តិធ្វើកិច្ចពិភាក្សានៅខែកញ្ញា។ បន្ទាប់មកត្រូវបង្កើតនូវ<<ព្រឹត្តប័ត្រសុវត្ថិភាពចរាចរណ៍កណ្តាល>>កំរិតអង្គដោយអង្គនិតិប្រវត្តិយ័នដើរតួជាអ្នកកោះហៅផ្ទាល់។ ជាមួយគ្នានោះគំរោងនេះបានលើកចេញនូវថវិកាចំនួន 400ប៊ីលានសំរាប់<<គំរោងនិរន្តន៍ភាពលើកកម្ពស់សុវត្ថិភាពអ្នកថ្មើរជើង>>រយៈពេល៤ឆ្នាំ(ឆ្នាំ២០២៤ដល់២០២៧)ក្នុងការធ្វើកំណែទម្រង់វិស្វកម្មចរាចរណ៍អ្នកថ្មើរជើងអោយបានកាន់តែប្រសើរឡើង។ ក្រៅពីនេះ <<គំរោងអាទិភាពកំណែទម្រង់បរិក្ខារសុវត្ថិភាពចរាចរណ៍អ្នកថ្មើរជើងដោយធ្វើបញ្ជីសាពើភ័ណ្ឌ>>ដោយធ្វើកំណែទម្រង់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅច្រកផ្លូវ(កំណាត់ផ្លូវ)ដែលងាយកើតមានគ្រោះថ្នាក់ក៏ដូចជាតំបន់ដែលសំបូរការជួបផ្តុំកម្មវិធីនិងអ្នកថ្មើរជើង(ឧទាហរណ៍៖ ស្ថានីយ៍ដឹកជញ្ចូនសាធារណៈ តំបន់ជុំវិញសាលារៀនជាដើម)សរុបចំនួន៦០០កន្លែង។ ដំណើរការកំណែទម្រង់នឹងធ្វើការប្រកាសជារៀងរាល់កន្លះឆ្នាំម្តង។


គំរោងរយៈពេលមធ្យមត្រូវអនុវត្ថអោយរួចរាល់ក្នុងរយៈពេល១ឆ្នាំដែលផ្តោតសំខាន់ទៅលើការរៀបផែនជាក់លាក់កំនត់អំពី<<ច្បាប់មាត្រាបរិក្ខារសុវត្ថិភាពចរាចរណ៍សំរាប់អ្នកថ្មើរជើង>>ដោយកំនត់គំរោងបរិក្ខារអ្នកថ្មើរជើងសំខាន់ៗ សន្ទស្សន៍ការអនុវត្ត(KPI)និងយន្តការណ៍វាយតម្លៃនិងគ្រប់គ្រង ព្រមទាំងកំនត់នូវយន្តការណ៍ទំនួលខុសត្រូវសំរាប់រដ្ឋាភិបាលថ្នាក់តំបន់។ ក្រៅពីនេះ យោងតាម<<ច្បាប់មូលដ្ឋានអំពីការជំរុញសុវត្ថិភាពចរាចរណ៍>>ធ្វើការកំណត់លក្ខខណ្ឌអោយថ្នាក់កណ្តាលកំនត់ចេញនូវ<<គំរោងទម្រង់សុវត្ថិភាពចរាចរណ៍ជាតិ>>ជារៀងរាល់៤ឆ្នាំ ថ្នាក់ក្រសួងកំនត់ចេញ<<គំរោងជំរុញផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ជាឆ្នាំ>>ជារៀងរាល់ឆ្នាំ ថ្នាក់ខេត្ត(ក្រុង)កំនត់នូវ<<គំរោងអនុវត្តសុវត្ថិភាពចរាចរណ៍ជាឆ្នាំ>>ជារៀងរាល់ឆ្នាំ។ ក្រសួងត្រួតពិនិត្យនឹង<<ពង្រឹងយន្តការណ៍គ្រប់គ្រងនិងពិនិត្យមនុស្សនិងយាន្តយន្ត>>រួមមានសំរាប់បុគ្គលដែលធ្លាប់ល្មើសច្បាប់ចរាចរណ៍ធ្ងន់ធ្ងរអាចប្តូរយកប័ណ្ឌបើកបររយៈពេលខ្លីនិងត្រូវតែចូលរួមក្នុងថ្នាក់ណែនាំអំពីសុវត្ថិភាពចរាចរណ៍ ពង្រីកការបង្រៀនបើកបរម៉ូតូនិងបង្វឹកការបើកបរអំពីសុវត្ថិភាពចរាចរណ៍ក៏ដូចជានឹងប្រតិបត្តិការបង្រៀងនិងគ្រប់គ្រងនៅសាលាបង្រៀនបើកបរផងដែរ។ ក្រៅពីនេះនឹងមានពង្រីក<<ការផ្តល់ប្រាក់ឧបត្ថម្ភលើការដឹកជញ្ចូនសាធារណៈផ្លូវគោក>>ដូចជាបង្កើនមូលនិធិជំនួយនិងកែប្រែប្រព័ន្ធជំនួយនិងសាងសង់មជ្ឈដ្ឋានដឹកជញ្ចូនសាធារណៈសំរាប់ប៉ែកកណ្តាល ខាងត្បូងនិងខាងកើតក៏ដូចជាតំបន់កោះជាអាទិភាព។


គំរោងរយៈពេលវែងត្រូវបានកំនត់អោយរួចរាល់ក្នុងរយៈពេល៤ឆ្នាំ នឹងអនុវត្តជំរុញផ្សព្វផ្សាយ<<យន្តការណ៍ពិនិត្យសុវត្ថិភាពចរាចរណ៍>>ដោយទាមទារអោយអាជ្ញាធរមានសមត្ថកិច្ចផ្នែកចរាចរណ៍ប្រព្រឹត្តិនូវការពិនិត្យសុវត្ថិភាពទៅតាមការកំនត់។ ប្រសិនបើមានប្រទះឃើញកត្តាហានិភ័យដែលមានសក្តានុពលនៅទីតាំងដែលមានហានិភ័យខ្ពស់ត្រូវអនុវត្តសកម្មភាពកំណែទម្រង់លក្ខណៈបង្កាដោយបង្កើតនូវផែនការ ការរចនា ការសាងសង់និងប្រតិបត្តិលើការគ្រប់គ្រងសុវត្ថិភាពចរាចរណ៍និងយន្តការណ៍ពិនិត្យ។ ក្រៅពីនេះក៏មាន<<ពង្រឹងយន្តការប្រលងបើកបរម៉ូតូនិងយាននយន្ត>>ផងដែរ។ នាពេលខាងមុខនឹងមានការអនុវត្តការហ្វឹកហាត់ចរាចរណ៍និងប្រលងសំរាប់់ម៉ូតូ បង្កើនផ្លូវនិងប្រការប្រលងលើដងផ្លូវសំរាប់យានយន្តដើម្បីលើកកម្ពស់សមត្ថភាពបើកបរអោយមានសុវត្ថិភាពរបស់អ្នកបើកបរ ព្រមទាំងពង្រឹងប្រព័ន្ធវាយតំលៃផ្នែកបង្រៀនបើកបរដើម្បីលើកកម្ពស់គុណភាពថ្នាក់បង្រៀន។ <<អត្រាជ្រៀតចូលនៃការផ្តល់ជូនសេវាដឹកជញ្ចូនសាធារណៈអោយអស់ពីសមត្ថភាព>>នឹងបន្តជំរុញផ្សព្វផ្សាយក៏ដូចជាពង្រីងគំរោងដឹកជញ្ចូនសាធារណៈផ្លូវគោក បន្តការប្រើប្រាស់សំបុត្រធ្វើដំណើរទៅធ្វើការប្រចាំខែTPASSរបស់អង្គនិតិប្រតិបត្តិដើម្បីលើកតម្កើងការដឹកជញ្ចូនសាធារណៈអោយបាន៥%នៅឆ្នាំ១១៤។ មានការជំរុញលើការប្រើប្រាស់ឡានក្រុងអេឡិចត្រូនិកផងដែរ។ ក្នុងឆ្នាំ២០២៤ដល់២០៣០រដ្ឋាភិបាលនឹងផ្គត់ផ្គង់ថវិកាចំនួន៦៤៣លានដុល្លារតៃវ៉ាន់ជំរុញអោយឡានក្រុងតាមតំបន់ខេត្តក្រុងទូទាំងប្រទេសប្តូរទៅជាឡានអេឡិចត្រូនិកទាំងស្រុងនាឆ្នាំ២០៣០ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម។ ក្រៅពីនេះ ការជំរុញអោយប្រើប្រាស់យានជំនិះរួម(កង់ កង់អគ្គិសនី)ក្លាយទៅជាសេវាកម្មចុងក្រោយសំរាប់ផ្សាភ្ជាប់ជាមួយការដឹកជញ្ចូនសាធារណៈ។


រដ្ឋាភិបាលសង្ឃឹមថាតាមរយៈការចែងច្បាប់ ការអប់រំ វិស្វកកម្ម ការត្រួតពិនិត្យ ការអនុវត្តច្បាប់និងការលើកកម្ពស់ការដឹកជញ្ចូនសាធារណៈក៏ដូចជាជំរុញកិច្ចការនានាយ៉ាងសកម្មនឹងផ្លាស់ប្តូរក៏ដូចជាកែប្រែសុវត្ថិភាពចរាចរណ៍អ្នកដំណើរអោយកាន់់តែប្រសើរឡើង ហើយសង្ឃឹមថានឹងផ្តល់ជូនប្រជាពលរដ្ឋនូវមជ្ឈដ្ឋានផ្លូវរៀបស្មើ រលូននិងមានសុវត្ថិភាពសំរាប់អ្នកថ្មើរជើងជាមួយនឹងគុណភាពសេវាកម្មខ្ពស់និងកំណែទម្រង់ប្រព័ន្ធដឹកជញ្ចូនសាធារណៈផ្លូវគោកអោយបានល្អឆ្ពោះទៅកាន់<<ចក្ខុវិស្ស័យ សាបសូន្យការស្លាប់>>(Vision Zero)ដោយគ្រោះថ្នាក់ចរាចរណ៍។


top