ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

ការតេស្តពិនិត្យរកមើលជំងឺមហារីកសួតបានដាក់ដំណើរការបានរយៈពេល១ឆ្នាំ តើលោកអ្នកដែលមានលក្ខខណ្ឌគ្រប់គ្រាន់បានធ្វើការពិនិត្យរួចឬនៅ?

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/08/23
  • ពេលវេលានៃការចុច:145

ជំងឺមហារីកសួតគឺជាមូលហេតុលេខមួយដែលបណ្តាលអោយស្លាប់ច្រើនលើសាកលលោក។ អត្រាមរណភាពគំរូនីយកម្មជំងឺមហារីកសួតប្រទេសតៃវ៉ាន់នៅឆ្នាំ២០២២គឺក្នុងចំនោមមនុស្ស១០ម៉ឺននាក់មាន២១.៨នាក់មានជំងឺមហារីកដែលប្រៀបធៀបនឹង២៦.០នាក់ក្នុងចំនោម១០ម៉ឺននាក់កាលពីឆ្នាំ២០២១។ ថ្វីត្បិតតែអត្រាបានធ្លាក់ចុះ១៦.២%ក្តី តែជំងឺនេះនៅតែជាមូលហេតុមរណភាពទី១ក្នុងចំនោមជំងឺមហារីកនានានៅតៃវ៉ាន់។ មូលហេតុដែលបណ្តាលអោយអត្រាមរណភាពរបស់ជំងឺមហារីកសួតកើនឡើងគឺដោយសាររោគសញ្ញាក្នុងដំណាក់កាលដំបូងពុំមានអាការៈច្បាស់លាស់ឡើយ។ នៅតៃវ៉ាន់ ករណីរកឃើញថាខ្លួនមានជំងឺមហារីកសួតនៅពេលទទួលការព្យាបាលគឺបានចូលដល់ដំណាក់កាលទី៤ទៅហើយ ហើយអត្រាបន្តរស់រាន៥ឆ្នាំនៅសល់ត្រឹម១០%ប៉ុណ្ណោះ។ ប្រសិនបើអាចរកឃើញថាមានជំងឺតាំងពីដំណាក់កាលដំបូង អត្រាបន្តរស់រាន៥ឆ្នាំអាចកើនដល់លើសពី៩០%។


ដើម្បីជួយអោយក្រុមដែលស្ថិតក្នុងហានិភ័យខ្ពស់រកឃើញថាមានជំងឺមហារីកសួតតាំងពីដំបូង ចាប់ពីខែកក្កដាឆ្នាំ២០២២នេះទៅរដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិបានផ្តល់ជូនសេវាកម្មធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួតដែលការធ្វើតេស្តនេះជាការធ្វើតេស្តជំងឺមហារីកទី៥របស់តៃវ៉ាន់។ រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិអនុវត្តតាមបទពិសោធន៍ការធ្វើតេស្តពិនិត្យជំងឺមហារីកទាំង៤មុខកាលពីមុនដោយបញ្ចូលការផ្តាច់ការជក់បារី ការធ្វើតេស្តពិនិត្យ ការតាមដាននិងការពិនិត្យព្យាបាលក៏ដូចជាដំណើរការផ្សេងៗជាដើមដើម្បីបង្កើតនូវសេវាកម្មធ្វើតេស្តពិនិត្យជំងឺមហារីកសួតដែលមានលក្ខណៈជាសកល ងាយស្រួល ជំនាញនិងលក្ខណៈពិសេសផ្សេងៗ បន្តផ្តល់ជូននូវការពិនិត្យតាមដានសុខភាពជូនសាធារណជន។


ក្រុមហានិភ័យខ្ពស់ធ្វើតេស្តពិនិត្យរួមបន្ថែមជាមួយការផ្តាច់ការជក់បារីរិតតែទទួលបានការធានា

បច្ចុប្បន្នរដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិបានដាក់ដំណើរការការធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួតដោយការថតស៊ីធីស្កេនកាំរស្មីកំរិតទាប(LDCT)។ បុគ្គលដែលមានលក្ខខណ្ឌដូចខាងក្រោមនឹងទទួលបានប្រាក់ជំនួយឧបត្ថម្ភ៖

មានប្រវត្តិគ្រួសារដែលមានជំងឺមហារីកសួត៖ បុរសអាយុ៥០ទៅ៧៤ឆ្នាំឬស្ត្រីអាយុ៤៥ទៅ៧៤ឆ្នាំដែលមានឪពុកម្តាយ កូនប្រុសស្រីឬបងប្អូនស្រីប្រុសដែលធ្លាប់វិនិច្ឆ័យថាមានជំងឺមហារីកសួត។

បុគ្គលដែលជក់បារីកំរិតធ្ងន់៖ បុគ្គលដែលជក់បារីកំរិតធ្ងន់ដែលមានអាយុ៥០ទៅ៧៤ឆ្នាំមានប្រវត្តិជក់បារីជាង៣០កញ្ចប់-ឆ្នាំ(កំនត់សំគាល់)ឡើងទៅនិងផ្តាច់ការជក់បារីក្រោម១៥ឆ្នាំ។

គ្រប់សាធារណជនដែលចូលរួមធ្វើតេស្តហើយមានលក្ខខណ្ឌដូចរាយរាប់ខាងលើសុទ្ធតែអាចអញ្ជើញធ្វើការប្រឹក្សាធ្វើតេស្តពិនិត្យនិងណាត់កាលវិភាគពិនិត្យនៅមន្ទីរពេទ្យធ្វើតេស្តពិនិត្យរកជំងឺមហារីកសួត។ បច្ចុប្បន្ននេះមានមន្ទីរពេទ្យចំនួន១៦៧កន្លែងទូទាំងប្រទេសគ្រប់២២ខេត្តក្រុងបានចុះសន្យាជាមួយរដ្ឋាភិបាល។ ប្រជាពលរដ្ឋអាចអញ្ជើញទៅទទួលការធ្វើតេស្តពិនិត្យនៅទីតាំងដែលស្ថិតនៅជិតខ្លួន(តារាងឈ្មោះមន្ទីរពេទ្យនិងពត៌មានទាក់ទង)។ ដោយសារតែការពិនិត្យរោគជាច្រើនក៏មានការប្រើប្រាស់ម៉ាស៊ីនស៊ីធីស្កេនដូចគ្នា ដើម្បីជៀសវាងការប្រើប្រាស់ធនធានសុខាភិបាលើសកំរិត ចំនួនផ្តល់សេវាកម្មធ្វើតេស្តពិនិត្យដែលផ្តល់ជូនតាមបណ្តាមន្ទីរពេទ្យនិមួយៗមានចំនួនកំណត់ មិនអាចធ្វើតេស្តភ្លាមបន្ទាប់ពីការអញ្ជើញទៅដល់ឡើយ។

រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិសូមផ្តល់ជូនយោបល់ដល់លោកអ្នកថា មុននឹងអញ្ជើញទៅកាន់មន្ទីរពេទ្យសូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទជាមួយនឹងមន្ទីរពេទ្យដើម្បីណាត់ថ្ងៃធ្វើតេស្តជាមុនសិន ជៀសវាងការអញ្ជើញទៅដោយពុំអាចធ្វើតេស្តបានខាតពេលវេលា។ សំរាប់ប្រជាពលរដ្ឋដែលចូលរួមការធ្វើតេស្តហើយនៅជក់បារី សូមទទួលសេវាកម្មផ្តាច់បារីដែលផ្តល់ជូនជាពិសេសពីរដ្ឋបាលយើងខ្ញុំមុននឹងអញ្ជើញទៅទទួលការធ្វើតេស្តពិនិត្យ។ រដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិសូមអំពាវនាវ ការធ្វើតេស្តពិនិត្យពុំអាចបញ្ឈប់ការកើតមានជំងឺមហារីកឡើយ។ ការវៀសចាកពីកត្តាបង្កអោយកើតជំងឺមហារីកទើបជាវិធីល្អបំផុតក្នុងការរក្សាសុខភាពផ្ទាល់ខ្លួន។


សហការណ៍បែបងាយៗ៥នាទី ដំណើរការធ្វើតេស្តពិនិត្យងាយស្រួល

មុនទទួលការពិនិត្យ សាធារណជនអាចទស្សនាវីដេអូអប់រំសុខភាពធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួតដោយLDCT ព្រមទាំងទទួលយកពត៌មានដែលជម្រាបជូនពីសំណាក់មន្ទីរពេទ្យអំពីគោលដៅ ហានិភ័យដែលអាចកើតមាន ដំណើរការក្រោយធ្វើតេស្តពិនិត្យនិងប្រការដែលត្រូវធ្វើការសហការណ៍នៃការធ្វើតេស្តដើម្បីជួយអោយសាធារណជនស្វែងយល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការធ្វើតេស្តពិនិត្យ កាត់បន្ថយសំពាធផ្លូវចិត្តនិងការភ័យស្លន់ស្លោរដែលពុំចាំបាច់នៅពេលដែលសាធារណជនស្ថិតក្រោមស្ថានការមិនបានស្វែងយល់អំពីគំរោងពិនិត្យ(រូបភាពអំពីដំណើរការពិនិត្យដូចបង្ហាញក្នុងឯកសារភ្ជាប់)។ នៅមុនពេលពិនិត្យ សាធារណជនពុំចាំបាច់បង្អត់អាហារនិងចាក់ថ្នាំជំនួយការថតសរីរាង្គឡើយ រយៈពេលពិនិត្យមិនលើសពី៥នាទីឡើយ ហើយកំរិតវិទ្យុសកម្មស្មើនឹង១/៥នៃស៊ីធីស្កេនទូទៅ។ សាធារណជនគ្រាន់តែគេងនៅលើគ្រែម៉ាស៊ីនស្កេន សហការណ៍ជាមួយនឹងវេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មីតាមការណែនាំដោយដកដង្ហើមធំរួចទប់ដង្ហើមនឹងធ្វើអោយកិច្ចការធ្វើតេស្តពិនិត្យលើកនេះរួចជាការសេ្រច។ ក្រោយពីធ្វើតេស្តពិនិត្យរួច ហ្វីលពិនិត្យLDCTលើកនោះនឹងប្រគល់ជូនវេជ្ជបណ្ឌិតជំនាញផ្នែកកាំរស្មីធ្វើរោគវិនិច្ឆ័យអំពីជាលិកាដំបៅដែលសង្ស័យនៃផ្នែកសួត។ ប្រសិនបើមិនប្រទះឃើញមានដុំពកដែលគួរអោយសង្ស័យនោះទេ ខាងមន្ទីរពេទ្យនឹងធ្វើការផ្ញើរបាយការណ៍ធ្វើតេស្តជំរាបជូនអំពីលទ្ធផលពិនិត្យ។ ប្រសិនសង្ស័យថាមានជាលិកាដំបៅដែលខុសប្រក្រតី ខាងមន្ទីរពេទ្យនឹងទាក់ទងទៅកាន់សាធារណជនក្នុងរយៈពេល៦សប្តាហ៍ដើម្បីអោយអញ្ជើញត្រលប់មកទទួលការព្យាបាលនៅមន្ទីរពេទ្យដែលទទួលយកការធ្វើតេស្តពិនិត្យវិញដោយទទួលយកការពន្យល់អំពីរបាយការណ៍ពិនិត្យនិងវាយតំលៃពីសំណាក់វេជ្ជបណ្ឌិតផ្នែកទ្រូងជំរុញអៅយបន្តការតាមដានជាបន្តបន្ទាប់ឬចាប់ផ្តើមដំណើរការវិជ្ជមានមួយជំហ៊ានបន្ទាប់ទៀត។


ប្រសិនបើលទ្ធផលធ្វើតេស្តពិនិត្យមិនប្រក្រតីសូមត្រង់ត្រាប់ស្តាប់វេជ្ជបញ្ជា ក្បាច់ទាំង៤ក្នុងការមើលថែទាំសួត៖<< ផ្តាច់ ការពារ ប្រុងប្រយ័ត្ន ធ្វើតេស្តពិនិត្យ>>

ក្រោយពីអនុវត្តការធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួតរយៈពេល១ឆ្នាំមក យើងបានរកឃើញករណីវិជ្ជមានមហារីកសួតចំនួន៥៣១ករណីដែលក្នុងនោះករណីដំណាក់កាលដំបូង(០និងដំណាក់កាលទី១)ប្រមាណ៨៥.១%(៤៥២នាក់)ដែលនេះសបញ្ជាក់អោយឃើញថាការធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួតពិតជាជួយអោយរកឃើញពីដំបូងមែន។ យ៉ាងណាមិញ ការធ្វើតេស្តពិនិត្យជំងឺមហារីកគ្រាន់តែជាឧបករណ៍ប្រទះឃើញជាលិកាដំបៅតែប៉ុណ្ណោះ រដ្ឋមន្ត្រីរដ្ឋបាលលើកកម្ពស់សុខភាពប្រជាជាតិលោកអ៊ូចាវជីនសូមអំពាវនាវថា ក្រោយពីការធ្វើតេស្តពិនិត្យរួច ប្រសិនបើមានស្ថានភាពសង្ស័យថាមិនប្រក្រតី សូមគោរពតាមវេជ្ជបញ្ជាធ្វើការតាមដានឬបញ្ជាក់ថាវិជ្ជមានដើម្បីសំរេចទទួលនូវលទ្ធផល<<ប្រទះឃើញពីដំបូង ព្យាបាលពីដំណាក់កាលដំបូង>>។


រដ្ឋមន្ត្រីលោកអ៊ូចាវជីនក៏ក្រើនរំលឹកផងដែរថា ការធ្វើតេស្តពិនិត្យពុំអាចបង្កាការកើតឡើងនៃជំងឺមហារីកនោះឡើយ ត្រូវតែចាប់ផ្តើមពីការយកចិត្តទុកដាក់និងមើលថែទាំខ្លួនឯងចិញ្ចឹមអោយទៅជាវិធីដើម្បីសុខភាពល្អ។ លោកព្រមទាំងផ្តល់ជូននូវក្បាច់ទាំង៤ក្នុងការមើលថែទាំសួតផងដែរដូចជា៖<< ផ្តាច់ ការពារ ប្រុងប្រយ័ត្ន ធ្វើតេស្តពិនិត្យ>>

ផ្តាច់(ផ្តាច់បារី)៖ ផ្តាច់ការញៀនបារី វៀសចាកពីគ្រោះថ្នាក់បារី។

ការពារ(បង្កា)៖ លើកទឹកចិត្តសាច់ញាតិបងប្អូនដែលនៅជិតខ្លួនអោយធ្វើការផ្តាច់បារីព្រមទាំងជៀសវាងស្ថិតក្នុងមជ្ឈដ្ឋានផ្សែងបារី ប្រឈមនឹងផ្សែងប្រេង បំពុលបរិយាកាសឬកត្តាហានិភ័យនាៗ ត្រូវធ្វើការការពារខ្លួន។

ប្រុងប្រយ័ត្ន(សញ្ញាបំរាម)៖ ប្រសិនបើមានអារម្មណ៍ថាសុខភាពបង្ហាញនូវសញ្ញាបំរាម(រួមមាន៖បន្តក្អកមិនជា ក្អកស្លែសមានភ្ជាប់ជាមួយសសៃឈាមតូចៗឬក្អកចេញឈាម ដកដង្ហើមដង្ហក់ មានសំលេងស្នូរពេលដកដង្ហើម បន្តឈឺទ្រូងរិតតែខ្លាំងទៅៗ សំលេងស្អក ឈឺសន្លាក់ឆ្អឹង ស្រកគីឡូដោយឥតព្រៀងទុក បរិភោគអាហារមិនបានជាដើម)សូមអញ្ជើញទៅជួបវេជ្ជបណ្ឌិតជាប្រញាប់។

ធ្វើតេស្តពិនិត្យ៖ប្រសិនបើសារពាង្គកាយមានស្ថានភាពមិនប្រក្រតីហើយជាពលរដ្ឋដែលមានលក្ខខណ្ឌដែលអាចទទួលការធ្វើតេស្តពិនិត្យ សូមប្រញាប់ទៅទទួលយកការពិនិត្យជាប្រញាប់ដើម្បីកាត់បន្ថយការគំរាមពីជំងឺមហារីសួត។

ក្រៅពីមើលថែទាំខ្លួនឯង សូមធ្វើការក្រើនរំលឹកដល់សាច់ញាតិបងប្អូនដែលនៅជិតខ្លួនផងដែរថាចូរធ្វើតេស្តពិនិត្យរកមើលជំងឺមហារីកសួត<<មានធ្វើតេស្តនឹងទទួលបានការថែរក្សា>>សូមប្រញាប់ទៅទទួលយកសេវាកម្មដើម្បីកាត់បន្ថយការគំរាមពីជំងឺមហារីសួត។

កំណត់សំគាល់៖ កញ្ចប់-ឆ្នាំ៖ មធ្យមភាពការជក់បារីគិតជាកញ្ចប់ជារៀងរាល់ថ្ងៃ*ចំនួនឆ្នាំនៃការជក់បារី(ឧទាហរណ៍៖ ជក់១កញ្ចប់ជារៀងរាល់ថ្ងៃ សរុបជួបបារីអស់៣០ឆ្នាំឬមួយថ្ងៃជក់១.៥កញ្ចប់ សរុបជក់អស់២០ឆ្នាំ សុទ្ធតែចាត់ទុកថា៣០កញ្ចប់-ឆ្នាំ)


top