ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

ខេត្តមៀវលីនិងជៀអ៊ីមានវត្តមានករណីគ្រុនឈាមក្នុងស្រុកលើកដំបូងក្នុងឆ្នាំនេះ សូមអំពាវនាវដល់សារធារជនអោយអនុវត្ត<<ការល្បាត ការចាក់ចោល ការសំអាត ការដុសលាង>> ប្រសិនបើមានរោគសញ្ញាសង្ស័យសូមអញ្ជើញទៅទទួលការព្យាបាលជាបន្ទាន់ ព្រមទាំងសូមអោយវេជ្ជបណ្ឌិត

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/08/23
  • ពេលវេលានៃការចុច:38

ខេត្តមៀវលីនិងជៀអ៊ីមានវត្តមានករណីគ្រុនឈាមក្នុងស្រុកលើកដំបូងក្នុងឆ្នាំនេះ សូមអំពាវនាវដល់សារធារជនអោយអនុវត្ត<<ការល្បាត ការចាក់ចោល ការសំអាត ការដុសលាង>> ប្រសិនបើមានរោគសញ្ញាសង្ស័យសូមអញ្ជើញទៅទទួលការព្យាបាលជាបន្ទាន់ ព្រមទាំងសូមអោយវេជ្ជបណ្ឌិតពង្រឹងការសាកសួរប្រជាពលរដ្ឋអំពីប្រវត្តិដំណើរកំសាន្តនិងការចូលរួមកម្មវិធី


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានថ្លែងថា ស្ថានភាពជំងឺឆ្លងគ្រុនឈាមតាមតំបន់ក្នុងប្រទេសកំពុងបន្ត កាលពីសប្តាហ៍មុនខេត្តមៀវលីនិងជៀអ៊ីមានវត្តមានករណីគ្រុនឈាមក្នុងស្រុកលើកដំបូងក្នុងឆ្នាំនេះ បើគិតមកដល់បច្ចុប្បន្នខេត្តក្រុងចំនួន៨ក្នុងប្រទេសបានកើតមានករណីឆ្លងក្នុងស្រុក។ គិតមកដល់ថ្ងៃទី៧ខែសីហាមានករណីក្នុងស្រុកសរុបចំនួន១១០៩ករណីដែលក្នុងនោះខេត្តតៃណាន ៩២០ករណី ខេត្តអ៊ីនលីង១៣៥ករណី ក្រុងកាវស្យុង៣៨ករណី ខេត្តជៀអ៊ី៥ករណី ខេត្តតៃចុង៤ករណី ខេត្តភីងតុង៤ករណី ខេត្តណានថូវ២ករណីនិងខេត្តមៀវលី១ករណី ដែលចំនួនករណីទូទាំងប្រទេសនេះមានចំនួនខ្ពស់ជាងគេក្នុងរយៈពេលជិត១០ឆ្នាំនេះបើធៀបនឹងកំឡុងពេលតែមួយនាឆ្នាំមុនៗ។ អាយុដែលឆ្លងរបស់ករណីស្ថិតក្នុងចន្លោះ១០ទៅ៩០ឆ្នាំជាងដែលក្នុងនោះករណីអាយុ៦០ឆ្នាំឡើងមានអត្រា៤១% (៤៥៩ករណី) ដែលអត្រានេះខ្ពស់ជាងករណីសរុបរវាងចន្លោះឆ្នាំ២០១៤ដល់ឆ្នាំ២០២២(២៦%)។ គិតមកដល់បច្ចុប្បន្ននេះករណីធ្ងន់ធ្ងរសរុបមាន៩ករណីដែលមានអាយុចន្លោះ៦០ឆ្នាំជាងដល់៨០ឆ្នាំជាង ៧ករណីក្នុងខេត្តអ៊ីនលីងនិង២ករណីនៅខេត្តតៃណាន ក្នុងនោះមាន៣ករណីកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ហើយមានករណីស្លាប់ចំនួន១ករណី។ បច្ចុប្បន្ននេះមេរោគប្រភេទទី១(DENV-1)និងទី២(DENV-2)បានបង្ហាញខ្លួនក្នុងសហគមន៍ បុគ្គលដែលធ្លាប់ឆ្លងគ្រុនឈាម វ័យចំនាស់ឬក្រុមដែលមានហានិភ័យខ្ពស់ត្រូវបន្តប្រុងប្រយ័ត្នចំពោះមុខសញ្ញាបំរាមអំពីករណីធ្ងន់ធ្ងរនិងរោគសញ្ញាចេញឈាម។ ក្រៅពីនេះសំរាប់ករណីទាំង៩២ដែលឆ្លងតាមរយៈការនាំចូលពីក្រៅព្រំដែនរួមមានប្រទេសថៃ(២៦ករណី) ឥណ្ឌូនេស៊ី(១៧ករណី) ម៉ាឡេស៊ី(១៧ករណី) វៀតណាម(១៣ករណី) ហ្វីលីពីន(៦ករណី) ម៉ាល់ឌីវ(៤ករណី) ឥណ្ឌា(៤ករណី) បង់ក្លាដែស(១ករណី) ឡាវ(១ករណី) ចិន(១ករណី) មីយ៉ាន់ម៉ា(១ករណី)និងសាំងកាពួរ(១ករណី)។


នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានចង្អុលបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមនៅប្រទេសជិតខាងដូចជាអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងមានសភាពកើនឡើងដែលក្នុងនោះប្រទេសកម្ពុជានិងថៃនៅតែបន្តកើនឡើងនាពេលថ្មីៗនេះ។ ប្រទេសឡាវស្ថិតនៅចំនុចខ្ពស់ហើយបើធៀបនឹងកំឡុងពេលតែមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះមានអត្រាខ្ពស់ជាងរាល់ដង។ ប្រទេសឥណ្ឌូនេស៊ីមានការរាយការណ៍ពីករណីឆ្លងទូទាំងប្រទេស ក្រោយពីការវាយតំលៃរួចអត្រានៅតែបន្តកើតឡើង។ រីឯស្ថានភាពជំងឺឆ្លងនៅតំបន់អាមេរិកនៅកំពុងបន្ត សរុបទទួលបានករណីរាយការណ៍លើសពី៣១៧ម៉ឺនករណីដែលក្នុងនោះករណីរាយការណ៍ភាគច្រើនមកពីអាមេរិកខាងត្បូងប្រេស៊ីលលើសពី២៤៩ម៉ឺនករណី ប្រទេសបេរ៉ូ បូលីវីនិងអាហ្សង់ទីន -ល-នៅតែមានស្ថានភាពជំងឺឆ្លងតានតឹង។



នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រើនរំលឹកថា ដោយបច្ចុប្បន្នល្មមស្ថិតក្នុងវិស្សមកាលរដូវក្តៅ សាធារណជនធ្វើការឆ្លងដែនចេញចូលទៅកាន់ទីកន្លែងនាៗជាញឹកញាប់ ហើយដោយសារតែអាកាសធាតុក្តៅព្រមទាំងមានភ្លៀងធ្លាក់ម្តងម្កាលផងនោះនឹងងាយបណ្តាលអោយមូសដែលជាភ្នាក់ងារចំលងធ្វើការបង្កាត់ពូជនិងចំលងជំងឺ គ្រប់បណ្តាលខេត្តក្រុងសុទ្ធតែនិយមមានករណីហានិភ័យគ្រុនឈាមជាទូទៅ សូមអំពាវនាវដល់សាធារណជនអោយអនុវត្ត<<ការល្បាត ការចាក់ចោល ការសំអាត ការដុសលាង>> ត្រួតពិនិត្យអំពីមជ្ឈដ្ឋានក្នុងនិងនៅជុំវិញផ្ទះថាមានកន្លែងដក់ទឹកឬអត់ ប្រសិនបើមានសូមធ្វើការចាក់ចោល។ វត្ថុស្តុកទឹកត្រូវធ្វើការសំអាតយ៉ាងតិចម្តងជារៀងរាល់សប្តាហ៍ ប្រសិនបើពុំប្រើប្រាស់សូមធ្វើការចាក់ទឹកចោលឬលាងសំអាតដើម្បីកាត់បន្ថយមូសដែលជាភ្នាក់ងារចំលងធ្វើការបង្កាត់ពូជ។ ប្រសិនបើប្រកបការងារនៅខាងក្រៅសូមពាក់សំលៀកបំពាក់ដៃវែងនិងជើងវែងពណ៌ស្រាលៗព្រមទាំងប្រើប្រាស់នូវថ្នាំការពារមូសខាំមានសារជាតិដែលមានប្រសិទ្ធិភាពដូចជាDEET、Picaridin ឬ IR-3535ដែលអនុញ្ញាតអោយប្រើប្រាស់ដោយស្ថាប័នរាជរដ្ខាភិបាលដើម្បីជៀសវាងមូសឬសាច់ល្អិតខាំ។ ប្រសិនបើមានរោគសញ្ញាគ្រុនឈាមសង្ស័យដូចជាក្តៅខ្លួន ឈឺក្បាល រង្វង់ភ្នែកខាងក្រោយឈឺចុកចាប់ ឈឺសាច់ដុំសន្លាក់ជាដើមសូមអញ្ជើញទៅទទួលការព្យាបាលនិងជំរាបវេជ្ជបណ្ឌិតអំពីប្រវត្តិដំណើរកំសាន្តជាបន្ទាន់។ ជាមួយគ្នានេះក៏សូមអោយវេជ្ជបណ្ឌិតអនុវត្តសាកសួរអំពីTOCC លើកកំពស់ការប្រុងប្រយ័ត្នក្នុងការរាយការណ៍ ប្រើប្រាស់តេស្តរហ័សមេរោគគ្រុនឈាម NS1ដើម្បីជួយដល់ការវិនិច្ឆ័យ ព្រមទាំងប្រុងប្រយ័ត្នថាតើអ្នកជំងឺដែលមកទទួលការព្យាបាលមានមុខសញ្ញាបំរាមគ្រុនឈាមដូចជាចុកពោះឬឈឺពេលសង្កត់ បន្តក្អួត ភ្នាសរំអិលចេញឈាម ងងុយគេងឬអន្ទះអន្ទែងជាដើមឬអត់ ហើយត្រូវផ្តល់ជូនការព្យាបាលដែលសាកសម។ សំរាប់ពត៌មានបន្ថែមទាក់ទងនឹងជំងឺគ្រុនឈាមសូមអញ្ជើញចូលទៅគេហទំព័រពត៌មានសាកលលោករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងឬទាក់ទងតាមខ្សែទូរស័ព្ទបង្កាជំងឺឆ្លងឥតគិតថ្លៃ1922(0800-001922)លេខ។


top