ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ច្បាប់ និងបទបញ្ញាត្តិ
:::

ប្រធានបទ៖ សូមប្រុងប្រយ័ត្នអំពីថ្នាំ កុំជាវថ្នាំដែលមិនដឹងពីប្រភពច្បាស់លាស់!

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/07/18
  • ពេលវេលានៃការចុច:82

វិសមកាលរដូវក្តៅមកដល់ហើយ ហើយរដូវកាលធ្វើដំណើរកំសាន្តក៏ចូលមកដល់ សាធារណជនអាចនឹងធ្វើការជាវផលិតផលគ្រប់ប្រភេទនៅពេលធ្វើដំណើរកំសាន្តទៅក្រៅប្រទេសឬតាមរយៈអនឡាញ នាយកដ្ឋានគ្រប់គ្រងអាហារនិងឱសថ(ខាងក្រោមនឹងហៅថានាយកដ្ឋានអាហារនិងឱសថ)សូមក្រើនរំលឹកដល់សាធារណជនថា សូមកុំធ្វើការជាវនិងពិសារផលិតផលដែលមិនដឹងប្រភពច្បាស់លាស់ គ្មានផ្លាកសញ្ញាមិនច្បាស់ឬពន្លើសពីលទ្ធផលព្យាបាល ហើយក៏កុំជាវថ្នាំដែលមិនទទួលបានការអនុញ្ញាតពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចសុខាភិបាលក្នុងស្រុក ព្រមទាំងកុំចាត់ទុកថ្នាំជាទំនិញ ផលិតផលប្រចាំតំបន់ឬកាដូអនុស្សាវរីយ៍ទូទៅជូនទៅកាន់សាច់ញាត្តិនិងមិត្តភក្តិ ដើម្បីជៀសវាងករណីដែលថ្នាំមានសារធាតុហាមឃាត់ពុំអោយប្រើប្រាស់បណ្តាលអោយពុលធ្វើអោយខូចសុខភាព

នាយកដ្ឋានអាហារនិងឱសថមានប្រសាសន៍ថា ភ្នាក់ងារគយបានធ្វើការឃាត់ទុកនូវកេសបញ្ញើឥវ៉ាន់ដែលប្រជាពលរដ្ខតៃវ៉ាន់ឧស្សាហ៍ទិញនូវថ្នាំបន្ធូរការរាគរបស់ជប៉ុនកំឡុងពេលធ្វើដំណើរកំសាន្តនៅប្រទេសជប៉ុន ប៉ុន្តែគ្រាប់ថ្នាំខាងក្នុងជាគ្រាប់ថ្នាំទ្រវែងពណ៌ខៀវនិងសដែលមានពណ៌ខុសពីគ្រាប់ថ្នាំដើមដែលមានពណ៌ផ្កាឈូក។ ក្រោយពីនាយកដ្ឋានអាហារនិងឱសថធ្វើការពិសោធន៍រកឃើញថាមានសារជាតិSibutramineនិងphenolphthalein ជាថ្នាំដែលមានផ្ទុកសារជាតិទាំងនេះត្រូវបាននាយកដ្ឋានបញ្ឈប់អាជ្ញាបណ្ណឱសថតាំងពីយូរមកហើយ។ Sibutramineគឺជាសារជាតិក្នុងថ្នាំបញ្ចុះទំងន់Reductil®ដែលល្បីឈ្មោះពីមុន ការបញ្ឈប់អាជ្ញាបណ្ណឱសថពីព្រោះវាអាចនឹងបណ្តាលអោយមានអាការៈញ័រដើមទ្រូង ចង្វាក់បេះដូងដើរមិនទៀងទាត់ បេះដូងលែងដំណើរការឬអាចបណ្តាលអោយបាត់បង់ជីវិតក៏ដូចជាផលប៉ះពាល់ផ្សេងៗ។ រីឯphenolphthaleinគឹជាថ្នាំរាគដែលជំរុញអោយបន្ទោរបង់ ប្រសិនបើប្រើប្រាស់ជាប្រចាំរយៈពេលយូរអាចនឹងបណ្តាលអោយឈឺពោះ ពុំមានលំនឹង សារជាតិអេឡិចត្រូលិត ហើយក៏អាចនឹងមានការសង្ស័យថាអាចបណ្តាលអោយកើតមានជំងឺមហារីកផងដែរ។

ក្រៅពីនេះ ចាប់ពីឆ្នាំ២០១៦រហូតដល់ចុងខែឧសភាឆ្នាំ២០១៧ទៅ នាយកដ្ឋានអាហារនិងឱសថបានធ្វើការពិសោធន៍សំណាកដែលធ្វើការឃាត់ទុកដោយសង្ស័យថាក្លែងបន្លំជាថ្នាំ Viagra /Sildenafilពីភ្នាក់ងារគយ ក្រសួងសុខាភិបាលនិងប៉ុស្តិ៍នគរបាលសរុបចំនួន១៦ករណី ដែលលទ្ធផលពិសោធន៍រកឃើញថាសុទ្ធតែជាផលិតផលក្លែងក្លាយ ដែលក្នុងនោះមានថ្នាំមួយចំនួនមានលាយនូវសារជាតិដែលមានផលប៉ះពាល់ធ្ងន់ធ្ងរផ្សេងៗដូចជា Chloramphenicol, 2-Mercaptobenzothiazoleនិង Sulpyrineជាដើម។ Chloramphenicol អាចនឹងបណ្តាលអោយកើតមានការចុះខ្សោយកោសិកាគ្រប់មុខក្នុងឈាម(aplastic anemia)ធ្ងន់ធ្ងរ។ 2-Mercaptobenzothiazole ជាសារជាតិបង្កជំងឺមហារីក។ រីឯSulpyrineវិញអាចបង្កអោយមានអាការៈគោលិកាឈាមស(granulocyte)ចុះខ្សោយ ភាវៈខ្វះគ្រាប់ឈាម(Autoimmune hemolytic anemia)និងការចុះខ្សោយកោសិកាគ្រប់មុខក្នុងឈាមក៏ដូជាផលប៉ះពាល់ធ្ងន់ធ្ងរដទៃទៀត។

នាយកដ្ឋានអាហារនិងឱសថសូមអំពាវនាវ សូមកុំធ្វើការជាវថ្នាំដែលត្រូវចេញដោយវេជ្ជបញ្ជាតាមអនឡាញដោយពុំឆ្លងកាត់ការពិនិត្យរបស់គ្រូពេទ្យ ធ្វើការជាវរួចបរិភោគថ្នាំដែលត្រូវការវេជ្ជបញ្ជានោះដោយពុំប្រុងប្រយ័ត្នអំពីបរិមាណនិងការប្រើប្រាស់ដែលត្រឹមត្រូវ បំរាមនិងផលប៉ះពាល់ជាដើម ឬក៏មានការលាយជាមួយសារជាតិដទៃដែលអាចប៉ះពាល់ដល់សុខភាព ហើយពុំអាចស្នើសុំជំនួយសង្គ្រោះឱសថ( Drug Relief)ក្នុងស្រុក បាត់បង់ទាំងថវិកានិងប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន។ ប្រសិនបើប្រជាជនតៃវ៉ាន់មានអាការៈពុំស្រួលខ្លួនត្រូវអញ្ជើញទៅជួបគ្រូពេទ្យឬបើកថ្នាំដែលឆ្លងកាត់ការចុះបញ្ជីក្នុងតៃវ៉ាន់តាមរយៈបណ្តាញស្របច្បាប់ ព្រមទាំងពិសាផលិតផលដែលផលិតដោយរោងចក្រផលិតថ្នាំដែលស្របច្បាប់។ នាយកដ្ឋានអាហារនិងឱសថបានដាក់ប្រកាសជាផ្លូវការអំពីផលិតផលអាហារនិងថ្នាំចិនសែលាយក្នុងថ្នាំបារាំង ថ្នាំក្លែងក្លាយនិងថ្នាំដែលហាមឃាត់ដែលឆ្លងកាត់ការពិសោធន៍រួចក៏ដូចជាពត៌មានដែលពាក់ព័ន្ធនៅលើតំបន់ពិសេសអំពីផលិតផលមិនស្របតាមស្តង់ដានៅលើគេហទំព័ររបស់នាយកដ្ឋានអាហារនិងឱសថ។ សាធារណជនអាចចូលទៅកាន់គេហទំព័រដើម្បីពិនិត្យមើលថាផលិតផលមានកំណត់ត្រាលើ្មសច្បាប់ឬអត់។

នាយកដ្ឋានអាហារនិងឱសថសូមក្រើនរំលឹកដល់សាធារណជនថា ថ្នាំដែលយកចូលមកពីប្រទេសក្រៅពុំអាចធ្វើការដាក់លក់ជាសាធារណៈបានឡើយ ជៀសវាងការបំពានច្បាប់។ ប្រសិនបើមានការផលិតថ្នាំដោយខ្លួនឯងឬនាំចូលថ្នាំក្លែងក្លាយនិងហាមឃាត់ដោយពុំមានការអនុញ្ញាត យោងតាមច្បាប់កិច្ចការឱសថមាត្រាទី៨២ នឹងជាប់ពន្ធនាគារក្រោម១០ឆ្នាំនិងផាកពិន័យជាសាច់ប្រាក់ក្រោម១០០លានដុល្លារតៃវ៉ាន់។ សំរាប់បុគ្គលដែលធ្វើការលក់ ផ្គត់ផ្គង់ឬលក់ដូរដោយចេតនានិងដាក់តាំងដោយពុំឆ្លងកាត់ការអនុញ្ញាត យោងតាមច្បាប់កិច្ចការឱសថមាត្រាទី៨៣នឹងទទួលរងការផាកពិន័យជាសាច់ប្រាក់ក្រោម៥០លានដុល្លារតៃវ៉ាន់។


top