ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

គោលនយោបាយទិសខាងត្បូងថ្មី

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/07/14
  • ពេលវេលានៃការចុច:64

គោលនយោបាយទិសខាងត្បូងថ្មីឈរលើមូលដ្ឋានគ្រឹះតំរូវការអភិវឌ្ឍសេដ្ឋកិច្ចតៃវ៉ាន់ ដែលមូលដ្ខានផ្តោតលើការរៀបចំកំនត់គំរោងបែបយុទ្ឌសាស្ត្រដែលផ្តល់បដិភាពទ្វេភាគីនិងគោលការណ៍ពហុអភិវឌ្ឍន៍ ហើយក៏អាចចាត់ទុកជាថាមពលស្តារពង្រឹងប្រទេសជាតិដោយសកម្ម និងការចូលរួមបញ្ចូលគ្នានៃផ្នែកសេដ្ចកិច្ចតំបន់ផងដែរ។

ចាប់ផ្តើមចេញតាមការកំណត់ទិសដៅ៤ធំៗដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម ជួបប្រស័យមនុស្សមានទេពកោសល្យ ចែករំលែកធនធាននិងការតភ្ជាប់តំបន់ តាមរយៈការជំរុញចំណងតភ្ជាប់លើសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌និងគ្រប់កំរិតរវាងតៃវ៉ាន់និងប្រទេសនានាក្នុងអាស៊ាន អាស៊ីខាងត្បូង អូស្ត្រាលីណូវែលហ្សឺឡង់ ធ្វើការចែករំលែកធនធានទីផ្សារនិងមនុស្សមានទេពកោសល្យ បង្កើតឡើងរូបសណ្ឋានសហប្រតិបត្តិការថ្មីរួមគ្នាដែលទទួលបានផលប្រយោជន៍បែបឈ្នះៗទៅវិញទៅមក ក៏ដូចជាតាមរយៈការបង្តើតនិន្នាការចរចារនិងពិភាក្សាបែបទូលាយ វិវត្តន៍ចេញជាទ្រង់ទ្រាយការព្រមព្រៀងមតិកិច្ចសហប្រតិបត្តិការជាមួយប្រទេសទិសខាងត្បូងថ្មី ព្រមទាំងដោះស្រាយបញ្ហាដែលពាក់ព័ន្ធនានានិងការខ្វែងគំនិតអោយមានប្រសិទ្ធិភាព សន្សំទំនុកចិត្តទៅវិញទៅមកបន្តិចម្តងៗ ឆ្ពោះទៅកសាង<<ស្មារតីសហគមន៍សេដ្ឋកិច្ចរួម>>។

ក្រោយពីការដាក់ចេញគោលនយោបាយទិសខាងត្បូងថ្មីរហូតមកដល់បច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃគំរោងសហប្រតិបត្តិការគ្រប់វិស័យបានដើរមកដល់ចំណុចកណ្តាល រដ្ឋាភិបាលក៏បានលើកតម្កើនការចែករំលែកពត៌មាន អនុកលកម្មធនធាននិងភាពសក្កិសិទ្ធិនៃការសហការណ៍រវាងក្រសួងតាមរយៈនិន្នាការប្រតិបត្តិការរបស់ក្រុមការងារទិសខាងត្បូង។ ក្នុងកំឡុងពេលនេះ សហគមន៍នានា សហគ្រាសឯកជននិងសហគមន៍បណ្ឌិតសភាក៏មានការចូលរួមយ៉ាងសកម្មក្នុងការជំរុញគោលនយោបាយផងដែរ ដែលការសហការណ៍រួមរវាងរដ្ឋាភិបាលនិងឯកជននេះជួយអោយផលប្រយោជន៍របស់គោលនយោបាយកាន់តែទូលំទូលាយនិងស៊ីជម្រៅ។

ដោយគិតគូរលើតំរូវការរបស់ប្រទេសជាដៃគូនិងភាពចាំបាច់របស់តៃវ៉ាន់ រដ្ឋាភិបាលបានដាក់ចេញនូវគំរោងសហប្រតិបត្តិការដែលបង្ហាញអោយឃើញពីសមត្ថភាពអំណាចទន់របស់តៃវ៉ាន់ដូចជាកាលពីខែមិថុនាឆ្នាំ២០១៨ ក្រសួងសុខាភិបាលបានរៀបចំយុទ្ធសាស្ត្រ<<ប្រទេសមួយមជ្ឈមណ្ឌលមួយ>>ជាផ្លូវការ  ជំរុញលើការហ្វឹកហាត់មនុស្សមានទេពកោសល្យផ្នែកវេជ្ជសាស្ត្រនិងសុខាភិបាលរបស់ប្រទេសដៃគូទាំង៧ ជំរុញអោយមានការសហការណ៍វិស័យវេជ្ជសាស្ត្រនិងសុខាភិបាល សេវាកម្មប្រឹក្សាសុខភាពសំរាប់អ្នកជំនួញតៃវ៉ាន់ បង្កើតនូវមជ្ឍដ្ឋានសុខាភិបាលដែលមានវប្បធម៌រាក់ទាក់ បទបញ្ជានិងរបាយការអង្កេតទីផ្សារនៃវិស័យដែលពាក់ព័ន្ធនិងវេជ្ជសាស្ត្រនិងសុខាភិបាល។ តាមរយៈការពឹងផ្អែកលើភាពខ្លាំងផ្នែកវេជ្ជសាស្ត្រនិងសុខាភិបាលល្អៗរបស់តៃវ៉ាន់ដឹកនាំវិស័យដែលពាក់ព័ន្ធនឹងវេជ្ជសាស្ត្រនិងសុខាភិបាលនាំចេញពីតៃវ៉ាន់។ នៅខែមិថុនាឆ្នាំ២០១៨ ក្រសួងកសិកម្មក៏បានស្ថាបនាតំបន់គំរូបង្ហាញផ្នែកកសិកម្មនៅប្រទេសឥណ្ឌូនេស៊ីដើម្បីនាំចូលជី គ្រឿងយន្តកសិកម្ម គ្រាប់ពូជល្អៗ ក៏ដូចជាបច្ចេកទេសគ្រប់គ្រងនិងដំណើរការរបស់តៃវ៉ាន់ ស្តារនូវភាពឈ្នះៗរវាងប្រទេសទាំងពីរ។ តាមរយៈគំរោងខាងលើទាំងនេះសុទ្ធតែអាចធ្វើអោយប្រជាជន សហគ្រាសនិងប្រទេសជាដៃគូបានឃើញពីផលប្រយោជន៍ជាអាទិ៍នៃការជំរុញគោលនយោបាយអាស៊ីខាងត្បូង។

នាពេលអនាគត គ្រប់អង្គភាពរបស់រដ្ឋាភិបាលនឹងបន្តប្រកាន់ភ្ជាប់នូវលើមូលដ្ឋានគ្រឺះដែលល្អប្រសើរនេះ បង្កើននូវកិច្ចសហការផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសដៃគូ ព្រមទាំងសន្សំការអភិវឌ្ឍបែបទូលាយគ្រប់វិស័យសំរាប់សេដ្ឋកិច្ចពាណិជ្ជកម្ម ជួបប្រស័យមនុស្សមានទេពកោសល្យ ចែករំលែកធនធាននិងការតភ្ជាប់តំបន់ លើសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌និង ស្របពេលជាមួយគ្នានោះនឹងសង្កត់ធ្ងន់លើការរៀបចំនិងប្រតិបត្តិគំរោងធំៗនិងគោលសំខាន់ៗ ក៏ដូចជាបង្ហាញអោយឃើញពីសមិទ្ធផលជាក់លាក់ផងដែរ។


top