ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

<<គម្រោងគាំទ្រកម្ចីទិញផ្ទះសំរាប់គ្រួសារចំណូលមធ្យមនិងទាប>>នឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១ខែមិថុនាទៅ លីនយូវឆាង៖ ការស្នើសុំតាមប្រព័ន្ធអនឡាញមានភាពងាយស្រួល ប្រសិនបើជាប់ប្រាក់នឹងផ្ទេរចូលផ្ទាល់ទៅក្នុងគណនីផ្ទាល់

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/06/21
  • ពេលវេលានៃការចុច:72

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីនយូវឆាងបានមានប្រសាសន៍ថា ការស្នើសុំតាមប្រព័ន្ធអនឡាញនឹងចាប់ផ្តើមទទួលពាក្យជាផ្លូវការចាប់ពីថ្ងៃទី១ខែមិថុនាទៅ។  ប្រជាពលរដ្ឋមិនចាំបាច់ភ្ជាប់ឯកសារគាំទ្រនៅពេលដាក់ពាក្យនោះទេ គ្រាន់តែវាយបញ្ចូលពត៌មានមូលដ្ឋាននិងពត៌មានផ្សេងៗទៀតរបស់ឥណវន្តក្នុងការស្នើសុំជាការស្រេច។ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់អោយប្រញាប់មកធ្វើការស្នើសុំ។  សំរាប់ប្រជាពលរដ្ឋដែលដាក់ពាក្យក្នុងខែមិថុនា បន្ទាប់ពីត្រួតពិនិត្យថាមានលក្ខខណ្ឌគ្រប់គ្រាន់ អាចទទួលបានប្រាក់ជំនួយគាំទ្រថេរចំនួន៣ម៉ឺនដុល្លារតៃវ៉ាន់នៅក្នុងគណនីក្នុងការទូទាត់ប្រាក់កម្ចីនិងការប្រាក់ដែលបានកំណត់មុនដំបូងលឿនបំផុតនៅខែកក្កដា។

លីនយូវឆាងក៏បានសង្គត់ធ្ងន់ផងដែរថា ក្នុងរយៈពេលកន្លងមកដោយរងផលប៉ះពាល់នៃការរាតត្បាតរបស់ជំងឺកូវិដ ដើម្បីផ្តល់ការគាំទ្រគ្រួសារដែលមានប្រាក់ចំណូលទាបនិងមធ្យមដែលមានកម្ចីទិញផ្ទះ អង្គនិតិប្រតិបត្តិយ័នបានផ្តល់នូវគម្រោងគាំទ្រសម្រាប់គ្រួសារមធ្យមនិងទាបដែលមានកម្ចីទិញផ្ទះសំរាប់ប្រើប្រាស់ខ្លួនឯង។ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃបានធ្វើការងារប្រុងប្រៀបជាច្រើនក្នុងរយៈពេលជាងបីខែនេះ រួមមានកិច្ចប្រជុំជាច្រើនលើកជាមួយតំណាងគណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុ សមាគមធនាគារ និងបណ្តាតំណាងស្ថាប័នហិរញ្ញវត្ថុ ដើម្បីស្រាវជ្រាវពិភាក្សាអំពីដំណើរការស្នើសុំ សេចក្តីលម្អិត ព្រមទាំងបង្កើតវេទិកាគេហទំព័រស្នើសុំឯកភាពរួមផងដែរ ក្នុងគោលបំណងផ្តល់ជូនប្រជាពលរដ្ឋនូវសេវាកម្មដ៏ងាយស្រួលនិងរហ័ស ព្រមទាំងអាចអោយប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់អាចទទួលបានប្រាក់ជំនួយគាំទ្រតាមមធ្យោបាយងាយស្រួលបំផុត។ ដូច្នេះ សូមសម្តែងអំណរគុណដល់គណៈកម្មការត្រួតពិនិត្យហិរញ្ញវត្ថុ បណ្តាស្ថាប័នហិរញ្ញវត្ថុ និងក្រុមការងារទាំងអស់ដែលបានធ្វើការសហការណ៍រួមគ្នានៅពីខាងក្រោយគំរោងដែលកើតឡើងលើកនេះ!

ដំណើរការដាក់ពាក្យស្នើសុំអនឡាញមានភាពងាយស្រួល កំឡុងពេលទទួលពាក្យមានរយៈពេលរហូតដល់ទៅ៧ខែ

លីនយូវឆាងបានចង្អុលបង្ហាញថារយៈពេលនៃការដាក់ពាក្យសម្រាប់គម្រោងនេះចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣រហូតដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣។ លក្ខខណ្ឌស្នើសុំសម្រាប់ការទទួលយកពាក្យត្រូវបានប្រកាសនៅថ្ងៃទី១៥ខែឧសភា ហើយខ្សែទូរស័ព្ទប្រឹក្សា (02) 2162-1239 នឹងត្រូវបានបើកទទួលការប្រឹក្សានៅថ្ងៃទី១៦ខែឧសភា ដោយមានបុគ្គលិកឆ្លើយតបទៅនឹងលក្ខខណ្ឌការស្នើសុំនិងសំណួរដែលពាក់ព័ន្ធ។ គិតត្រឹមថ្ងៃទី២៩ខែឧសភាខ្សែទូរស័ព្ទនេះបានផ្តល់ជូនការប្រឹក្សាចំនួន 14,463លើក ដែលការប្រឹក្សាមានការចូលរួមយ៉ាងកុះករ។

លីនយូវឆាងបានពន្យល់ថា អ្នកដាក់ពាក្យស្នើសុំក្នុងគម្រោងនេះត្រូវតែជាឥណវន្តដែលមានកម្ចីទិញផ្ទះសំរាប់ប្រើប្រាស់ខ្លួនឯង ហើយប្តី/ប្រពន្ធនិងកូនៗដែលមិនទាន់គ្រប់អាយុត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

1. សរុបមានប្រាក់កម្ចីទិញផ្ទះសម្រាប់ប្រើប្រាស់ខ្លួនឯងតែមួយ ហើយត្រូវតែមានសមតុល្យប្រាក់កម្ចីដែលមិនមានបញ្ហា។

2. សរុបមានផ្ទះតែ១ខ្នង។

3. ចំនួនទឹកប្រាក់កម្ចីដែលបានអនុម័តដំបូងគឺក្នុង៨៥០មឺុនដុល្លារតៃវ៉ាន់សម្រាប់លំនៅដ្ឋានដែលមានទីតាំងនៅទីក្រុងតៃប៉ិ។ សម្រាប់លំនៅដ្ឋានដែលមានទីតាំងនៅក្រុង ឬខេត្ត(ក្រុង)ផ្សេងទៀតត្រូវស្ថិតក្នុង៧០០ដុល្លារតៃវ៉ាន់ ។

4. ប្រាក់ចំណូលសរុបគ្រប់ប្រភេទក្នុងឆ្នាំ២០២១ មានចំនួនក្នុង១២០មឺុនដុល្លារតៃវ៉ាន់។

5. កាលបរិច្ឆេទគោលសម្រាប់ការកំណត់លក្ខខណ្ឌខាងលើគឺថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៣ ។

លីនយូវឆាងបានមានប្រសាសន៍បន្ថែមថា ការស្នើសុំលើកនេះគឺប្រពឹត្តិទៅលើការស្នើសុំអនឡាញទាំងស្រុង ដោយប្រើប្រាស់ទូរសព្ទដៃ ថេប្លេត ឬកុំព្យូទ័រសុទ្ធតែអាចទធ្វើការចូលទៅធ្វើការស្នើសុំ។ ច្រកចូលស្នើសុំមាននៅលើគេហទំព័ររបស់នាយកដ្ឋានសំណង់និងផែនការ (https://www.cpami.gov.tw/) និងវេទិកាពត៌មានអចលនទ្រព្យរបស់ក្រសួងមហាផ្ទៃ (https://pip.moi.gov.tw/V3/Default.aspx)  លោកអ្នកអាចចូលទៅដោយគ្រាន់តែចុចលើលីងរបស់គម្រោងនៅខាងលើគេហទំព័រ ។ បន្ទាប់ពីចូលទៅកាន់ប្រព័ន្ធស្នើសុំអនឡាញរួច ឥណវន្តនឹងឃើញមានអេក្រង់វាយតម្លៃលក្ខខណ្ឌបង្ហាញចេញមក សូមអ្នកស្នើសុំធ្វើការបញ្ជាក់និងជ្រើសរើស ប្រសិនបើកវាយតម្លៃរួចមានលក្ខខណ្ឌគ្រប់គ្រាន់ លោកអ្នកអាចបំពេញពត៌មានផ្ទាល់ខ្លួនបន្ទាប់ពីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់លោកអ្នករួច ហើយសូមធ្វើការបញ្ចូនក្រោយពីផ្ទៀងផ្ទាត់រួច ការស្នើសុំរួចរាល់ជាការស្រេច ដំណើរការទាំងមូលមានភាពងាយស្រួលណាស់។


ប្រាក់ជំនួយគាំទ្រនឹងបានផ្ទេរចូលទៅគណនី អាចធ្វើការសាកសួរអំពីវិឌ្ឍនភាពនៃការស្នើសុំបានគ្រប់ពេលវេលា

លីនយូវឆាងបានក្រើនរំលឹកម្តងទៀតថា ក្រោយពីត្រួតពិនិត្យថាជាប់ក្រោយពីស្នើសុំអនឡាញសំរាប់គំរោងពិសេសនេះ ប្រាក់ជំនួយគាំទ្រនឹងត្រូវបានផ្ទេរចូលទៅក្នុង គណនីក្នុងការទូទាត់ប្រាក់កម្ចីនិងការប្រាក់ដែលបានកំណត់មុនរបស់របស់ឥណវន្តតាមរយៈគ្រឹះស្ថានហរិញ្ញវត្ថុប្រាក់កម្ចីដើម ព្រមទាំងធ្វើការកំណត់ចំណាំជាពាក្យ <<ផ្តល់ជូនដោយអង្គនិតិប្រតិបត្តិយ័ន>>។

ប្រសិនបើលោកអ្នកមិនទាន់ទទួលបានប្រាក់ជំនួយគាំទ្រ លោកអ្នកអាចចូលទៅកាន់គេហទំព័រ(លីង) <<គម្រោងគាំទ្រកម្ច្ីិទិញផ្ទះសំរាប់គ្រួសារចំណូលមធ្យមនិងទាប>>>>ដើម្បីសាកសួរអំពីវិវឌ្ឍនភាពនៃការពិនិត្យ។ រដ្ឋាភិបាលមិនធ្វើការផ្ញើសារ អ៊ីម៉េល ឬទូរស័ព្ទដើម្បីសួរពត៌មានផ្ទាល់ខ្លួនឡើយ។ សូមប្រជាពលរដ្ឋត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ លើកកំពស់ការប្រុងប្រយ័ត្ន កុំចុចលើលីងស្នើសុំដែល មិនស្គាល់ពីប្រភពច្បាស់លាស់ ដើម្បីជៀសវាងការបែកធ្លាយពត៌មានផ្ទាល់ខ្លួន។


top