ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

បទបញ្ជាលើការប្រើប្រាស់ម៉ាសនឹងចាប់ដំណើរការនៅថ្ងៃទី៣១ខែឧសភា

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/06/21
  • ពេលវេលានៃការចុច:44


បទបញ្ជាលើការប្រើប្រាស់ម៉ាសនឹងចាប់ដំណើរការនៅថ្ងៃទី៣១ខែឧសភា


ដោយឆ្លើយតបនឹងស្ថានការណ៍កើនឡើងនៃស្ថានភាពកូវីដ១៩នាពេលថ្មីៗនេះ ក៏ដូចជាដោយសារស្ថាប័នសុខាភិបាលនិងវេជ្ជសាស្ត្រជាទីតាំងហានិភ័យចំលងខ្ពស់ ហើយអ្នកថែនាំនៅស្ថាប័នសុខាមាលភាពមនុស្សចាស់គឺជាក្រុមដែលទន់ខ្សោយភាគច្រើនងាយនឹងបណ្តាលអោយកើតមានផលវិបាកធ្ងន់ធ្ងរឬស្លាប់ ហេតុដូច្នេះដើម្បីការពារសុខភាពប្រជាពលរដ្ឋនិងបុគ្គលិកស្ថាប័ន  ចាប់ពីថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៣នេះទៅ គ្រឺះស្ថានសុខាភិបាលនិងវេជ្ជសាស្ត្រ មន្ទីរចាស់ជរានិងគ្រឺះស្ថានសុខុមាលភាពមនុស្សចាស់នឹងបន្តកំណត់ជាទីតាំងដែលត្រូវពាក់ម៉ាស ព្រមទាំងបន្តបទបញ្ជាផាកពិន័យ រីឯគ្រឺះស្ថានសេវាកម្មមើលថែទាំរយៈពេលវែង មន្ទីរអតីតយុទ្ធជន គ្រឺះស្ថានសេវាកម្មកុមារនិងយុវជន គ្រឺះស្ថានសុខាមាលភាពជនពិការនិងរថយន្តសង្គ្រោះបន្ទាន់គឺធ្វើការកែប្រែជាការណែនាំអោយពាក់ម៉ាស សេចក្តីកែប្រែកំណត់ដូចខាងក្រោម៖

១.រក្សាការពាក់ម៉ាសគ្រប់ពេលវេលាតាមការកំណត់នៅតាមទីតាំងក្នុងបន្ទប់ដែលបានចែងដូចខាងក្រោម៖

(១)គ្រឺះស្ថានសុខាភិបាល៖ មន្ទីរពេទ្យ គ្លីនិកនិងគ្រឺះស្ថានសុខាភិបាលដទៃទៀត។

(២)គ្រឺះស្ថានវេជ្ជសាស្ត្រ៖ ហ្វាម៉ាស៊ីទីតាំងធ្វើតេស្តវេជ្ជសាស្ត្រ ទិីតាំងបាញ់កាំរស្មីវេជ្ជសាស្ត្រ ទីតាំងព្យាបាលតាមធម្មជាតិ(Physiotherapy) ទីតាំងការព្យាបាលតាមមុខងារ(occupational therapy) គ្រឹះស្ថានសម្ភព គ្រឺះស្ថានស្តារសុខភាពផ្លូវចិត្ត គ្រឹះស្ថានថែទាំនៅតាមផ្ទះ ទីតាំងថែទាំការដកដង្ហើមនៅតាមផ្ទះ មន្ទីរចាស់ជរា។

(៣)គ្រឺះស្ថានសុខុមាលភាពមនុស្សចាស់៖ គ្រឺះស្ថានមើលថែទាំរយៈពេលយូរ គ្រឺះស្ថានមើលថែទាំមនុស្សចាស់ គ្រឹះស្ថានសុខាភិបាលមនុស្សចាស់ផ្សេងៗ។

២. ក្រៅពីរក្សាស្ថានភាពដែលធ្លាប់បានចែង សូមណែនាំអោយពាក់ម៉ាសសំរាប់ស្ថានភាពពិសេស៖ ក្រៅពីមានអាការៈក្តៅខ្លួនឬផ្លូវដង្ហើម មនុស្សចាស់ឬបុគ្គលដែលមានប្រព័ន្ធភាពសុាំខ្សោយ ទីតាំងមនុស្សកុះករហើយពុំអាចរក្សាកំលាតដែលសមស្របឬពុំមានខ្យល់ចេញចូលគ្រប់គ្រាន់ នៅពេលធ្វើការប្រស្រ័យទាក់ទងញឹកញាប់ជាមួយមនុស្សចាស់ឬបុគ្គលដែលមានប្រព័ន្ធភាពសាំខ្សោយ(ជាពិសេសជាមួយបុគ្គលដែលពុំទាន់ចាក់វ៉ាក់សាំងតាមការកំណត់អោយពេញលេញ) នៅពេលជិះមធ្យោបាយធ្វើដំណើរសាធារណៈនិងដឹកជញ្វូនពិសេស(ឡានក្រុងRehabus ឡានសាលា ឡានសាលាមតេ្តយ្យ ឡានសាលាដឹកជញ្ចូនទៅមក) កែប្រែដោយណែនំាអោយពាក់ម៉ាស<<នៅពេលជិះរថយន្តសង្គ្រោះ និង នៅពេលចេញចូលទីតាំងហានិភ័យចំលងខ្ពស់ដូចជាគ្រឺះស្ថានមើលថែទាំរយៈពេលយូរ មន្ទីរអតីតយុទ្ធជន ស្ថាប័នសេវាកម្មកុមារនិងយុវជន ស្ថាប័នសុខាមាលភាពជនពិការ >>។

៣. ប្រជាជនអាចធ្វើការសំរេចចិត្តដោយខ្លួនឯងថាធ្វើការពាក់ម៉ាសឬអត់សំរាប់នៃទីតាំងក្នុងបន្ទប់ដទៃ។

៤. វិធានការខាងលើជាបទបញ្ជាទូទៅ សេចក្តីលំអិតដែលពាក់ព័ន្ធត្រូវយោងតាមបទបញ្ជាដែលកំណត់ដោយអាជ្ជាធរមានសមត្ថកិច្ច។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងបានបកស្រាយបន្ថែមថា យោងតាមអត្រាវិជ្ជមានកូវីតរបស់អ្នកស្នាក់នៅក្នុងគ្រឹះស្ថានប្រមាណ1.4%-1.6%នាពេលថ្មីៗនេះ ហើយដោយសារនៅគ្រឹះស្ថានមើលថែទាំបែបស្នាក់នៅមានមនុស្សចាស់ដែលមានជំងឺរាំុរៃនិងនិងធ្ងន់ដែលជាក្រុមហានិភ័យខ្ពស់ ត្រូវរក្សាការប្រុងប្រយ័ត្នជៀសវាងការកើតមានហានិភ័យចំលងបែបជាក្រុម ហេតុដូច្នេះបន្តអនុវត្តវិធានធ្វើតេស្តកូវីដ១៩រហ័សដោយពុំគិតថ្លៃដោយថវិការដ្ឋនៅមន្ទីរចាស់ជរាទូទៅនិងគ្រឹះស្ថានសុខុមាលភាពមនុស្សចាស់៖ នៅតែបន្តតេស្តរហ័ស១ដងក្នុងមួយសប្តាហ៍សំរាប់ក្រុមទទួលសេវាកម្មរហូតដល់ថ្ងៃទី៣០ខែមិថុនា។ នៅពេលដែលក្រុមទទួលសេវាកម្មមានអាការៈត្រូវតែធ្វើតេស្តរហ័ស។ បុគ្គលដែលវិជ្ជមានក្រោយធ្វើតេស្តត្រូវទទួលការព្យាបាលដោយការលេបថ្នាំប្រឆាំងមេរោគភ្លាមៗ ត្រូវទាក់ទងទៅកាន់ស្ថាប័នសុខាភិបាលដែលទទួលបន្ទុកធ្វើការរោគវិច្ឆ័យភ្លាមៗ ព្រមទាំងធ្វើចត្តាឡីស័កសំរាប់បុគ្គលឬព្យាបាលទៅតាមសេចក្តីណែនាំដែលពាក់ព័ន្ធ។ បុគ្គលិកត្រូវធ្វើតេស្តរហ័សនៅពេលដែលមានអាការៈ។ ក្រៅពីនេះប្រសិនបើគ្រឹះស្ថានអាចផ្តល់ជូនតេស្តរហ័សដោយថវិការដ្ឋទៅកាន់បុគ្គលិកក្រោយកំណត់ថាត្រូវការ(ដូចជាមានប្រវិត្តប៉ះពាល់ ការឆ្លងជាក្រុម-ល-)។ ប្រសិនបើបុគ្គលស្នាក់នៅឬក្រុមទទួលសេវាកម្មនិងបុគ្គលិកជាបុគ្គលដែលជាសះស្បើយក្រោយឆ្លងកូវីដពុំចាំបាច់ធ្វើតេស្តរហ័សទៀតឡើយក្នុងរយៈពេល៣ខែ  ក្រោយពីនោះចំនួនការធ្វើតេស្តនឹងធ្វើការកែប្រែទៅតាមស្ថានភាពជំងឺឆ្លងកូវីដ។ តេស្តរហ័សថវិការដ្ឋនឹងផ្តល់ជូនជាបន្តបន្ទាប់ទៅកាន់គ្រឺះស្ថានខាងលើដើម្បីធ្វើការប្រើប្រាស់។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជំងឺឆ្លងបានសង្កត់ធ្ងន់ថា ទោះជាការបង្កាជំងឺឆ្លងត្រលប់មកការរស់នៅធម្មតាក៏ដោយក៏ត្រូវបន្តប្រើប្រាស់ទំនោររបាយការណ៍ករណីឆ្លងកូវីដ(ផលវិបាក) ស្ថានភាពប្រើប្រាស់ធនធានសុខាភិបាល ចំនួននៃការបើកថ្នាំលេបប្រឆាំងមេរោគ ឃ្លាំមើលមេរោគបំលែងក៏ដូចជាសន្ទស្សន៍ចំរុះដើម្បីក្តោបក្តាប់ពីបំរែបំរួលស្ថានភាពជំងឺឆ្លង។ មជ្ឈមណ្ឌលក៏ធ្វលការក្រើនរំលឹកទៅកាន់ប្រជាពលរដ្ឋផងដែរថាត្រូវបន្តសហការណ៍ពាក់ម៉ាសទៅតាមបទបញ្ជាកំណត់និងណែនាំ ធ្វើការលាងដៃអោយបានល្អ អាកប្បកិរិយាក្អកធ្វើការខ្ទប់ក៏ដូចជាទំលាប់អនាម័យល្អបុគ្គល ការពារខ្លួនឯងក៏ដូចជាអ្នកដទៃ ដើម្បីរួមគ្នារក្សាសុវត្ថិភាពសហគមន៏ក្នុងប្រទេស។


top