ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

ចាប់ពីថ្ងៃទី១ខែមិថុនាទៅ <<ថ្លៃសិក្សារៀនបើកបររថយន្តនៅសាលាបង្រៀនបើកបរ>>មានតំលៃចាប់ពី១ម៉ឺនដុ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/06/21
  • ពេលវេលានៃការចុច:49

ដើម្បីធ្វើឯកភាពរួបនីយកម្មលើស្តង់ដាថ្លៃសិក្សានៃសាលាបង្រៀនបើកបរនិងប្រតិកម្មលើការចំណាយលើការហ្វឹកហាត់អោយបានសមរម្យ អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនបានអនុម័តថាចាប់ពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣នេះទៅ ស្តង់ដាថ្លៃសិក្សាសំរាប់ថ្នាក់សិក្សារៀនបើកបរទាំង៦ប្រភេទរួមមាន យានយន្តធុនស្រាល យានយន្តដឹកអ្នកដំណើរនិងទំនិញធុនធំ  យានយន្តសណ្តោងរឺុម៉ក យានយន្តធុនស្រាលឡើងជាយានយន្តដឹកទំនញធុនធំនិងយានយន្តធុនស្រាលបន្ថែមសណ្តោងនឹងត្រូវបានធ្វើការកែសម្រួលតំលៃដោយកំណត់ថ្លៃទាបបំផុតចាប់ពី១ម៉ឺនដុល្លារតៃវ៉ាន់ឡើង ដោយលុបចោលការកំណត់ថ្លៃសិក្សាខ្ពស់បំផុតដែលធ្លាប់កំណត់ក្នុងតំបន់នៃខេត្តតៃវ៉ាន់។ តំលៃសិក្សាថ្លៃបំផុតបច្ចុប្បន្នគឺ១៣៥០០ពាន់ដុល្លារតៃវ៉ាន់កំណត់អោយប្រើប្រាស់ទូទាំងប្រទេស រីឯថ្លៃសិក្សាសំរាប់យានយន្តធុនស្រាលឡើងជាយានយន្តដឹកទំនញធុនធំគឺរក្សានូវតំលៃខ្ពស់បំផុតបច្ចុប្បន្នគឺ១៤៥០០ដុល្លារតៃវ៉ាន់។

អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនមានប្រសាសន៍ថា ការកំណត់ស្តង់ដាថ្លៃសិក្សានៃថ្នាក់រៀនបើកបរនាពេលបច្ចុប្បន្នគឺយោងតាមការកំណត់នៃក្រសួងដឹកជញ្ចូននៅឆ្នាំ២០០៦ដែលកំណត់ថ្លៃសិក្សាខ្ពស់បំផុតសំរាប់យានយន្តធុនស្រាលក្នុងតំលៃ១៣០០០ដុល្លារតៃវ៉ាន់(សំរាប់ក្រុងតៃបុិនិងកាវស្យុងតំលៃ១៣៥០០ដុល្លារតៃវ៉ាន់) តំលៃទាបបំផុត៨០០០ដុល្លារតៃវ៉ាន់(សំរាប់ក្រុងតៃបុិតំលៃ៩០០០ដុល្លារតៃវ៉ាន់) គិតមកដល់ពេលនេះពុំមានការកែប្រែសោះឡើងក្នុងកំឡុងពេល១៧ឆ្នាំនេះ។ ដោយគិតគូរពីប្រធានបទនានាដូចជាអតិផរណាទំនិញ ការកើនប្រាក់បៀវវត្តន៍អប្បបរិមានិងអត្រាសាយកូនតិច ការចំណាយគ្រប់ប្រភេទរបស់សាលាបង្រៀនបើកបរសុទ្ធតែកើនឡើងក្នុងកំរិតមួយ សមាគមន៍អប់រំការបើកបរយានយន្តតៃវ៉ាន់និងម្ចាស់សាលាបង្រៀនបើកបរបានធ្វើការប្រតិកម្មជាច្រើនដងថាដើម្បីរក្សានូវគុណភាពថ្នាក់បើកបរគួរតែមានការពិនិត្យឡើងវិញអោយបានសមរម្យ។ អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនបានពឹងពាក់អោយសាកលវិទ្យាល័យយ៉ាងមីងចែវថុងធ្វើការស្រាវជ្រាវលើ<<ការពិនិត្យឡើងវិញលើប្រភេទថ្លៃចំណាយនិងតារាងគណនាលើការបង្វឹករបស់សាលាបង្រៀនបើកបរ>>ដើម្បីវាយតំលៃលើការកែសម្រួលតំលៃបង្វឹកក្នុងន័យប្រុងប្រយ័ត្ន។

អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនបានធ្វើការបកស្រាយថា យោងតាមការអង្កេតថ្លៃសិក្សានៃសាលាបង្រៀនបើកបរយានយន្តធុនស្រាលធម្មតាទាំង២២២សាលានាពេលបច្ចុប្បន្នមានតំលៃជាមធ្យមប្រមាណ១០០០០ដុល្លារតៃវ៉ាន់ឡើង។ គំរោងកែប្រែថ្លៃបង្វឹកលើកនេះពុំមានទាក់ទងជាមួយនឹងការកែប្រែជាសារវន្តឡើយ គឺគ្រាន់តែពិចារណាលើស្ថានភាពទីផ្សារនាពេលបច្ចុប្បន្ននិងប្រតិកម្មថ្លៃចំណាយដែលសមរម្យមួយ ក្នុងគោលបំណងធានាពីស្ថេរភាពទីផ្សារនៃការបង្រៀនបើកបរ ព្រមទាំងជៀសវាងការប៉ះពាល់បង្កើនបន្ទុកដល់ប្រជាពលរដ្ឋ ដូច្នេះលើកនេះគ្រាន់តែធ្វើឯកភាពរូបនីយកម្មលើស្តង់ដាថ្លៃសិក្សាទូទាំងប្រទេសនិងកែប្រែតំលៃសិក្សាទាបបំផុតដែលសមរម្យមួយប៉ុណ្ណោះ។

អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនបានក្រើនរំលឹកថា គំរោងកែប្រែស្តង់ដាថ្លៃសិក្សាលើការបង្វឹកលើកនេះសាកសមប្រើតែលើថ្នាក់ដែលបើកហ្វឹកហាត់ក្រោយថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣តែប៉ុណ្ណោះ។ ក្រៅពីនេះក៏ទាមទារអោយម្ចាស់សាលាបង្រៀនបើកបរត្រូវធ្វើការជូនដំណឹងពន្យល់ពីស្តង់ដាតំលៃសិក្សានិងបង្វិលប្រាក់សងវិញនៅពេលដែលសិស្សមកធ្វើការចុះឈ្មោះសិក្សាដោយមានកិច្ចសន្យាបែបស្តង់ដាទូទៅ ព្រមទាំងប្រមូលថ្លៃសិក្សាតាមការកំណត់ បុគ្គលដែលល្មើសនឹងទទួលការផាកពិន័យតាមគោលការណ៍ពាក់ព័ន្ធក្រោយពីការរកឃើញបញ្ជាក់ថាល្មើសពិតមែន។ អគ្គនាយកដ្ឋានផ្លូវល្បឿនលឿនក៏នឹងធ្វើការណែនាំបន្ថែម ត្រួតពិនិត្យក៏ដូចជាឃ្លាំមើលតាមរយៈបៀបបទវាយតំលៃប្រចាំខែ មិនទៀងទាត់និងប្រចាំឆ្នាំផងដែរ ដើម្បីជំរុញអោយសាលាបង្រៀនបើកបរលើកកំពស់គុណភាពបង្រៀនជាបន្តបន្ទាប់ បណ្តុះបណ្តាលអ្នកបើកបរយានយន្តដែលល្អប្រសើរ ពង្រឹងបច្ចេកទេសបើកបរនិងលទ្ធភាពតំហែទាំរថយន្ត ស្វែងយល់ពីច្បាប់ចរាចរណ៍ បង្កើនសុវត្ថិភាពចរាចរណ៍ដងផ្លូវ។


top