ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

ប្រព័ន្ធសេវាកម្មសាកថ្មទោចក្រយាន្តអគ្គិសនីនៅស្ថានីយ៍ប្រេងឥន្ធនៈចុងយូវតៃវ៉ាន់នឹងដាក់អោយប្រើប្រាស់នៅខែមិថុនា ក្នុងកំឡុងពេលដំណើរការសាកល្បងនឹងផ្តល់ជូនការសាកថ្មដោយមិនគិតថ្លៃរយៈពេល២សប្តាហ៍

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/06/21
  • ពេលវេលានៃការចុច:56

ក្រុមហ៊ុនប្រេងឥន្ធនៈចុងយូវតៃវ៉ាន់បានតំឡើងបរិក្ខារសាកថ្មរហ័សសំរាប់ទោចក្រយាន្តអគ្គិសនីចំនួន១០០កន្លែងនៅស្ថានីយ៍ប្រេងឥន្ធនៈទូទាំងតៃវ៉ាន់ ព្រមទាំងបានសំរេចកិច្ចការអភិវឌ្ឍប្រព័ន្ធសេវាកម្មសាកថ្មទោចក្រយាន្តអគ្គិសនីរួចរាល់នឹងដាក់អោយប្រើប្រាស់នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២៣។ ដើម្បីជួយអោយអតិថិជនប្រើប្រាស់ស្គាល់ពីប្រព័ន្ធនេះអោយកាន់តែច្បាស់ មានការសាកថ្មដោយពុំគិតថ្លៃរយៈពេលពីរសប្តាហ៍រហូតដល់ថ្ងៃទី១៤ខែមិថុនា ក្រោយពីនោះថ្លៃសេវាកម្មសាកថ្មមានតំលៃ៣ដុល្លារតៃវ៉ាន់ក្នុងមួយនាទី ប៉ុន្តែត្រូវធ្វើការបង់ប្រាក់តាមAPP<<ចុងយូវPay>> សូមម្ចាស់ទោចក្រយានយន្តអគ្គិសនីធ្វើការប្រើប្រាស់អោយបានច្រើន។

ឆ្លើយតបតាមទំនោរគោលការណ៍ថាមពលសាកលលោកក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកដើម្បីសំរេចនូវគោលដៅមិនបញ្ចេញឧស្ម័នGHGក្នុងរយៈពេលវែង(Net Zero Emission Target)នៅឆ្នាំ២០៥០ ក្រុមហ៊ុនប្រេងឥន្ធនៈចុងយូវតៃវ៉ាន់បានសហការណ៍ជាមួយគំរោងសាកលឧបករណ៍សាកថាមពលទោចក្រយានអគ្គិសនីវៃឆ្លាត(គំរោងស្ថាបនារចនាសម្ព័ន្ធសាធារណៈ)របស់ការិយាល័យឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច ចាប់ពីឆ្នាំ២០១៨ទៅចាប់ផ្តើមការងារសាងសង់ឧបករណ៍សាកថ្មទោចក្រយាន្តអគ្គិសនីជាបន្តបន្ទាប់ គិតមកដល់បច្ចុប្បន្នបានសំរេចសាងសង់បរិក្ខារសាកថ្មរហ័សសំរាប់ទោចក្រយាន្តអគ្គិសនីនៅស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០០កន្លែង ដោយឆ្លើយតបនឹងកិច្ចសហការណ៍ជាមួយរដ្ឋាភិបាលលើការផ្សព្វផ្សាយនឹងមិនធ្វើការគិតថ្លៃការសាកថ្មក្នុងដំណាក់កាលដំបូង ផ្តល់ជូននូវបរិស្ថានសាកថ្មថាមពលចំរុះដ៏រាក់ទាក់មួយសំរាប់ប្រជាពលរដ្ឋ។

បច្ចុប្បន្ននេះក្រុមហ៊ុនប្រេងឥន្ធនៈចុងយូវតៃវ៉ាន់បានសំរេចប្រព័ន្ធសេវាកម្មសាកថ្មទោចក្រយាន្តអគ្គិសនីរួចរាល់ នាពេលអនាគតនឹងប្រើប្រាស់យន្តការគិតថ្លៃសេវាសាកថ្មតាមរយៈគោលការណ៍អ្នកប្រើប្រាស់ជាអ្នកបង់ប្រាក់ តំលៃ៣ដុល្លារតៃវ៉ាន់ក្នុងមួយនាទី ប៉ុន្តែមុននឹងធ្វើការសាកថ្ម អតិថិជនតំរូវអោយទាញយក APP<<ចុងយូវPay>> ដើម្បីដំណើរការការសាកថ្មនិងធ្វើការបង់ប្រាក់ មានភាពងាយស្រួលនិងរហ័ស។ ក្រៅពីនេះអតិថិជនក៏អាចប្រើប្រាស់ APP<<ចុងយូវPay>> ស្វែងរកស្ថានភាពថ្មីបំផុតរបស់ស្ថានី៍យ៍សាកថ្មនៅស្ថានីយ៍ប្រេងឥន្ធនៈដែលនៅជិតខ្លួនផងដែរ។

ប្រព័ន្ធសាកថ្មទោចក្រយាន្តអគ្គិសនីបានដាក់អោយដំណើរការ ដើម្បីអោយអតិថិជនស្វែងយល់ពីអុីនធើហ្វេសបើកនេះកាន់តែច្បាស់ ក្នុងកំឡុងពេលសាកដំណើរការ(ចាប់ពីថ្ងៃទី១ខែមិថុនារហូតដល់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៣)ការសាកថ្មពុំមានការគិតថ្លៃឡើយ សូមស្វាគមន៍ម្ចាស់ទោចក្រយាន្តអគ្គិសនីមកទទូលបទពិសោធន៍សាកល្បងសេវាកម្មសាកថ្មដែលងាយស្រួលនិងរហ័ស។ ក្រៅពីនេះ ទីតាំងក្រុមហ៊ុនប្រេងឥន្ធនៈចុងយូវតៃវ៉ាន់សុទ្ធតែបំពាក់នូវបង្គន់សាធារណៈដែលភ្លឺនិងស្អាត ក៏ដូចជាមានលក់នូវកាហ្វេដែលអាចជាវបានដោយពុំចាំបាច់ចុះពីឡានCUP&GO តំហែទាំរហ័សនិងសប់ខ្យល់ពុំគិតថ្លៃក៏ដូចជាសេវាកម្មបញ្ចូលទឹកប្រាក់ផងដែរ។ អតិថិជនក្រៅពីធ្វើការសាកថ្មសំរាប់រថយន្តជាទីស្រលាញ់ ក៏អាចទទួលទានកាហ្វេដើម្បីបន្ថែមថាមពលផងដែរ!


top