ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានទាក់ទងពីការរស់នៅតៃវ៉ាន់
:::

កម្មវត្ថុ៖ អង្គនិតិប្រតិបត្តិយេនបានបញ្ចេញនូវការរចនានៃកាតធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការប្រ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/05/23
  • ពេលវេលានៃការចុច:40

នាថ្ងៃទី២៦នេះ ក្រសួងគមនាគមន៍បានមានប្រសាសន៍ថា ដើម្បីប្រតិបត្តិ<<បទបញ្ញត្តិពិសេសអំពីសមិទ្ធិផលសដ្ឋកិច្ចនៃការពង្រឹងភាពមាំមួនសេដ្ឋកិច្ច និងសង្គមព្រមជាមួយនឹងប្រជាជនទាំងអស់ទទួលបានប្រាក់ដែលជាចំណែកសេដ្ឋកិច្ចរួមទាំងអស់គ្នាក្រោយពីការរាតត្បាតនៃជំងឺកូវីត>>ប្រការទី៣អំពីការពង្រីកប្រាក់ជំនួយលើមធ្យោបាយដឹកជញ្ចូនសាធារណៈ កាត់បន្ថយអំរែករបស់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ក្រសួងបានព្រៀងនូវ<<គំរោងរបស់អង្គនិតិប្រតិបត្តិយេនក្នុងការជំរុញការប្រើប្រាស់មធ្យោបាយដឹកជញ្ចូនសាធារណៈ>>និងបទបញ្ញត្តិប្រាក់ជំនួយដែលពាក់ព័ន្ធនានា ដែលនឹងផ្តល់ប្រាក់ជំនួយទៅកាន់តំបន់រស់នៅ ឬខេត្តក្រុងណាមួយទូទាំងប្រទេសធ្វើការផ្សព្វផ្សាយអំពីវិធានការណ៍កាតធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការប្រចាំខែតាមរយៈមធ្យោបាយដឹកជញ្ចូនសាធារណៈ។ វិធានការណ៍នេះនឹងចាត់ដំណើរការតាមរយៈការណែនាំពីសំណាក់រដ្ឋាភិបាលកណ្តាល និងការចូលរួមតាមតំបន់។ បច្ចុប្បន្ននេះ រដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុងកំពុងរៀបចំផែនការណ៍គំរោងកាតធ្វើដំណើរប្រចាំខែ និងរៀបចំដំណើរការកិច្ចការកែប្រែម៉ាស៊ីនពិនិត្យសំបុត្រ ដែលក្នុងនោះកាតធ្វើដំណើរប្រចាំខែនៃតំបន់រស់នៅខាងជើង កណ្តាលនិងខាងត្បូងទាំង៣ធំៗ នឹងចាត់ដំណើរការនៅខែកក្កដាខាងមុខនេះ ដើម្បីផ្តល់ជូនសេវាកម្មដឹកជញ្ចូនសាធារណៈដែលងាយស្រួលនិងមានតំលៃថោកជូនទៅកាន់ប្រជាពលរដ្ឋ។ ក្រសួងគមនាគមន៍ក៏បានបកស្រាយបន្ថែមថា ដោយធ្វើការពិចារណាថាវិធានការនេះនឹងប្រព្រឹត្តិទៅដោយយកការប្រើប្រាស់សំបុត្រ(កាត)អេឡិចត្រូនិកជាយានបញ្ជូនដើម្បីធ្វើសមាហរ័ណជាមួយនឹងមធ្យោយបាយដឹកជញ្ជូនចំរុះ ហេតុដូច្នេះដើម្បីពង្រឹងការធ្វើទីផ្សារគោលនយោបាយនិងបង្កើតនូវប្រព័ន្ធភិនភាគរួបរួមមួយ កាតធ្វើដំណើរប្រចាំខែដែលនឹងចេញដោយបណ្តាខេត្តក្រុងនាពេលខាងមុខនេះ ក្រសួងបានពឹងពាក់នាយកដ្ឋានផ្លូវល្បឿនលឿនអោយប្រគល់សិទ្ធិនៃការរចនាផ្ទៃខាងមុខនៃកាតទៅកាន់ក្រុមហ៊ុនឌីហ្សាញដែលមានជំនាញ សង្ឃឹមថាការរចនានឹងរំលេចចេញនូវសោភ័ណភាពនិងវាយភាព ដើម្បីបន្ថែមនូវអារម្មណ៍យល់ស្របនឹងគោលនយោបាយរបស់ប្រជាពលរដ្ឋក៏ដូចជាលើកកំពស់ក្នុងការរក្សាទុកកាតនិងតំលៃនៃការប្រើប្រាស់។

ថ្ងៃនេះការឌីហ្សាញរូបរាងផ្ទៃកាតបានសម្រេចចេញជារូបរាង ដោយផ្ទៃខាងមុខមានសណ្ឋានក្របដូចគ្នាទូទាំងប្រទេស កាតត្រូវបានកំណត់ឈ្មោះថា 「TPASSអង្គនិតិប្រតិបត្តិយេនកាតធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការប្រចាំខែ」「T」តំណាងអោយតៃវ៉ាន់ (Taiwan) ចរាចរណ៍ដឹកជញ្ជូន(Transport) ក៏ដូចជាបង្ហាញអំពីការរួបរួមគ្នា(Together) ទេសចរណ៍ (Tour)  និងទំនុកចិត្ត(Trust)ក៏ដូចជាផ្នត់គំនិតផ្សេងៗទៀត។ គំនូសរង្វង់មូលដែលមាននៅលើផ្ទៃខាងមុខបង្ហាញពីចលនាផ្លាស់ទី ឈានទៅមុខ ព្រមទាំងតំណាងអោយភាពចម្រុះរបស់ចរាចរណ៍ផ្សារភ្ជាប់ជាមួយនឹងការរស់នៅដែលមានសណ្ថានខុសៗគ្នា ក៏ដូចជាការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការសហការគ្នាជំរុញការដឹកជញ្ជូនសាធារណៈពីសំណាក់រដ្ឋាភិបាលកណ្តាល រដ្ឋាភិបាលមូលដ្ឋានតំបន់ និងអ្នកអាជីវកម្ម។ ការឌីហ្សាញផ្ទៃខាងក្រោយកាត ជារូបគំនូរមធ្យោបាយធ្វើដំណើរ៧ប្រភេទ និងយុវវ័យជិះកង់សាធារណៈ រំលេចចេញការរួមបន្សំមធ្យោបាយធ្វើដំណើរចំរុះ តំណាងអោយកាតធ្វើដំណើរប្រចាំខែថាអាចប្រើទៅលើមធ្យោបាយធ្វើដំណើរច្រើនប្រភេទ ហើយលើកទឹកចិត្តក្រុមសិស្សនិសិ្សត ក្រុមអ្នកធ្វើការដែលដែលធ្វើដំណើរជាប្រចាំអោយបង្ហាញពីភាពរស់រវើកនៃការគាំទ្រមធ្យោបាយធ្វើដំណើរសាធារណៈផងដែរ។ ក្រៅពីនេះ នៅផ្ទៃខាងមុខ និងខាងក្រោយកាតមានរក្សាទុកផ្ទៃទំនេរសម្រាប់រដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុងប្រើប្រាស់សម្រាប់ឌីហ្សាញទៅតាមវិធានការណ៍និងលក្ខខណ្ឌតំបន់រៀងៗខ្លួន រួមទាំងពណ៌គំនូសរង្វង់មូលផ្ទៃខាងមុខ និងចន្លោះទុកទំនេរនៅផ្ទៃកាតខាងក្រោយជាដើម ដើម្បីងាយស្រួលក្នុងការចំណាំសំគាល់កាតដំណើរប្រចាំខែរបស់តំបន់ផ្សេងៗគ្នា។ អក្សរចនា និងគោលគំនិតនៃការឌីហ្សាញកាតលើកនេះត្រូវបានបង្ហាញជារចនាបទបែបសាមញ្ញ គួបផ្សំជាមួយនឹងគោលនយោបាយកាតធ្វើដំណើរប្រចាំខែ ដែលបង្ហាញអោយឃើញពីការព្រួតដៃសហការណ៍គ្នាពីសំណាក់រដ្ឋាភិបាលកណ្តាល និងរដ្ឋាភិបាលមូលដ្ឋានតំបន់ដើម្បីូថែទាំបំពេញតម្រូវការចរាចរណ៍ធ្វើដំណើរ ព្រមទាំងក៏សង្ឃឹមផងដែរថាតាមរយៈការឌីហ្សាញផ្ទៃកាតនេះអាចធ្វើការប្រាស្រ័យទាក់ទងគោលនោបាយជាមួយមជ្ឈដ្ឋាននានា ក៏ដូចជាប្រើប្រាស់យ៉ាងទូលំទូលាយនាពេលអនាគត។

ជាចុងក្រោយក្រសួងគមនាគមន៍បានមានប្រសាសន៍ថា សំបុត្រកាតរួមដែលបានរចនាឡើងលើកនេះ នឹងត្រូវផ្តល់ជូនរដ្ឋាភិបាលគ្រប់បណ្តាខេត្តក្រុងសម្រាប់ការបោះពុម្ព និងចែកចាយ ក៏ដូចជាទីតាំងចែកចាយ និងកន្លែងដែលពាក់ព័ន្ធធ្វើការផ្សព្វផ្សាយ។ ក្រៅពីនេះ នៅពេលអនាគត នៅពេលដែលប្រជាពលរដ្ឋទិញកាតថ្មីនេះ រាល់ការចំណាយនៃការផលិតលើការបោះពុម្ពកាតនេះនឹងត្រូវបានឧបត្ថម្ភទាំងស្រុងដោយរដ្ឋាភិបាលកណ្តាល ដោយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចមានការឆ្លើយតបទៅនឹងគោលនយោបាយសំបុត្រធ្វើដំណើរប្រចាំខែរបស់អង្គនិតិប្រតិបត្តិយេន ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសារធារណៈអោយបានច្រើន ចូលរួមជាកំលាំងរួមចំណែករបស់ខ្លួនដល់មជ្ឈដ្ឋាននិងគុណភាពនៃការរស់នៅឲ្យកាន់តែប្រសើរឡើងនា


top