ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការ​ថែទាំ​សុខភាព
:::

កម្មវត្ថុ៖ សូមកុំបន្លំឈ្មោះប្រើប្រាស់កាតធានារ៉ាប់រងសុខភាពនៅពេលទៅទទួលការព្យាបាលនៅបណ្តាមន្ទីរពេទ្យនិងស្ថាប័នសុខាភិបាលនានា

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2023/05/19
  • ពេលវេលានៃការចុច:35

១.យោងតាមច្បាប់កំណត់ផ្នែកសុខាភិបាលដែលពាក់ព័ន្ធនឹងធានារ៉ាប់រងសុខភាពជាតិ ពលរដ្ឋដែលទៅទទួលការព្យាបាលឬសំរាលនៅមន្ទីរពេទ្យ គ្លីនិកឬគ្រឺះស្ថានសំរាល ត្រូវប្រគល់ជូននូវកាតសំគាល់ធានារ៉ាប់រងសុខភាពជាតិឬអត្តសញ្ញាណប័ណ្ឌឬឯកសារនានាដែលអាចបញ្ជាក់ពីសមាសភាពដើម្បីពិនិត្យ។ ប្រសិនបើពលរដ្ឋពុំអាចផ្តល់ជូននូវកាតធានារ៉ាប់រងសុខភាពឬអត្តសញ្ញាណប័ណ្ឌដោយមូលហេតុណាមួយ គ្រឹះស្ថានសេវាកម្មសុខាភិបាលធានារ៉ាប់រងសុខភាពនឹងផ្តល់ជូនសេវាកម្មសុខភាពជាមុន រួចទទួលយកការបង់ថ្លៃសុខភាពធានារ៉ាប់រង ព្រមទាំងចេញវិក័យប័ត្រដែលស្របតាមការកំណត់នៃគោលការណ៍ប្រតិបត្តិច្បាប់សុខាភិបាល។ មន្ទីរពេទ្យនិងអង្គភាពសុខាភិបាលត្រូវប្រគល់ជូនប្រាក់ដែលបុគ្គលធានារ៉ាប់រងបានធ្វើការបង់រួចដោយដកថ្លៃដែលត្រូវចេញដោយខ្លួនឯងចេញក្រោយពីបុគ្គលធានារ៉ាប់រងបានប្រគល់ជូននូវឯកសារតាមក្រោយដើម្បីផ្ទៀងផ្ទាត់ក្នុងរយៈពេល១០ថ្ងៃរាប់ពីថ្ងៃទទួលការពិនិត្យ(មិនរា៉ប់បញ្ចូលថ្ងៃឈប់សំរាកនិងចុងសប្តាហ៍)ឬក្រោយចេញពីមន្ទីរពេទ្យ។

២.សូមកុំបន្លំឈ្មោះប្រើប្រាស់កាតធានារ៉ាប់រងសុខភាពនៅពេលទៅទទួលព្យាបាលនៅបណ្តាមន្ទីរពេទ្យនិងស្ថាប័នសុខាភិបាល ទទួលយកប្រាក់សំណងធានារ៉ាប់រងសុខភាពជាតិនឹងត្រូវជាប់ពាក់ព័ន្ធថាល្មើសនឹងការកំណត់នៃច្បាប់ធានារ៉ាប់រងសុខភាពជាតិ ប្រសិនបើប្រើប្រាស់ទង្វើពុំត្រឹមត្រូវឬលិខិតបញ្ជាក់ក្លែងក្លាយដើម្បីទទួលយកប្រាក់សំណងធានារ៉ាប់រងឬស្នើសុំថ្លៃព្យាបាលសុខភាព នឹងទទួលរងការផាកពិន័យពី២ទៅ២០ដងនៃសំណងដែលទទួលនៅពេលផ្ទៀងផ្ទាត់ប្រគល់ថ្លៃព្យាបាលជូនវិញឬប្រកាសថ្លៃព្យាបាល។ សំរាប់បុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋព្រហ្មទណ្ឌនឹងត្រូវបញ្ចូនទៅកាន់អង្គភាពអនុវត្តច្បាប់។

top