ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានថ្មីៗ
:::

ចាប់ពីថ្ងៃទី5មិថុនានេះ ទៅ ពលករចំណាកស្រុកផ្អាកការផ្លាស់ប្ដូរនិយោជកឬថៅកែនិងការ ធ្វើកិច្ចការផ្សេងៗ ដើម្បីកាត់បន្ថយលំហូរប្រជាជននិងទប់ស្កាត់ការរី ករាលដាលនៃជំងឺរាតត្បាត

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2021/06/07
  • ពេលវេលានៃការចុច:328

  នៅក្នុងទិដ្ឋភាពនៃការរាលដាលជំងឺរាតត្បាតធ្ងន់ធ្ងរក្នុងតំបន់  គួរតែត្រូវហាមឃាត់ជាដាច់ខាត  ចំពោះការលំហូរចេញចូលរបស់ពលករចំណាកស្រុករវាងតំបន់រោងចក្រមួយរទៅតំបន់រោងចក្រមួយទៀត។មជ្ឈមណ្ឌលបញ្ជាការជំងឺរាតត្បាតកណ្តាលបានប្រកាសនៅថ្ងៃទី5មិថុនាថា៖រដ្ឋាភិបាលក្នុងតំបន់និងក្រសួងការងារគួរតែជួយដល់ពលករចំណាកស្រុករបស់ក្រុមហ៊ុននៃរោងចក្រអេឡិចត្រូនិចមួយនៅម៉ែវលី  ជៀសវាងចាកចេញពីកន្លែងស្នាក់នៅ ព្រមទាំងសហការជាមួយរដ្ឋាភិបាលក្នុងតំបន់ក្នុងអំឡុងពេលនេះ  ដើម្បីកាត់បន្ថយការចាកចេញដែលមិនចាំបាច់របស់ពលករចំណាកស្រុក  ដើម្បីកាត់បន្ថយការជួបជុំគ្នារបស់ពលករដែលអាចនឹងកើតឡើង។


មជ្ឈមណ្ឌលបញ្ជាការបានចង្អុលបង្ហាញថា  ចាប់ពីពេលនេះតទៅនិយោជកនិងក្រុមហ៊ុនអន្តរការីត្រូវសហការដើម្បីដោះស្រាយបញ្ហាដូចខាងក្រោម៖


 1.ចាប់ពី​ថ្ងៃនេះ​ទៅ  ចំពោះពលករចំណាកស្រុក មិនចាំបាច់ផ្ទេរទៅឱ្យនិយោជកឬថៅកែថ្មីទេ សូមពន្យាពេលការធ្វើកិច្ចការនេះក្នុងអំឡុងពេលនៃការប្រកាសអាសន្នកម្រិតទីបី។


 2.ចាប់ពី​ថ្ងៃនេះ​ទៅ  ចំពោះការបញ្ជូនកម្មករពីរោងចក្រមួយទៅរោងចក្រមួយទៀតដែលមាននិយោជកឬថៅកែតែមួយ  សូមផ្អាកការបញ្ជូនក្នុងអំឡុងពេលនៃការប្រកាសអាសន្នកម្រិតទីបី។


 3.ជាក់ស្ដែងយោង​ទៅ​តាមការប្រកាសរបស់ក្រសួងការងារ  ជំងឺរលាកសួតពិសេសឆ្លងធ្ងន់ធ្ងរ ការណែនាំនិយោជកជួលកម្មករចំណាកស្រុក  ការធ្វើការស្នើរសុំដោះស្រាយការ​បង្ការ​ការ​រាតត្បាត។


 មជ្ឈមណ្ឌលបញ្ជាការបានសង្កត់ធ្ងន់ថា  ផ្អែកលើសុវត្ថិភាពប្រឆាំងនឹងការរាតត្បាតក្នុងស្រុក   ថ្មីៗក្រសួងការងារនិងរដ្ឋាភិបាលក្នុងតំបន់នឹងធ្វើការចុះត្រួតពិនិត្យចំពោះ សហគ្រាសដែលមានកម្មករចំណាកស្រុកជាង ៥០០ នាក់និងនិងអន្តេវាសិកដ្ឋាន(កន្លែងស្នាក់នៅ)ទ្រង់ទ្រាយធំដែលមានកម្មករជាង ១០០ នាក់ស្នាក់នៅ។គ្រប់គ្រងនិយោជិកនិងអន្តរការីដើម្បីអនុវត្តគោលការណ៍ណែនាំស្តីពីការការពារការរាតត្បាតនៅនឹងកន្លែង។ ហើយស្នើឱ្យក្រសួងការងារមានផែនការឧបត្ថម្ភធនដល់សហគ្រាសដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិដ្ឋានការពារការរីករាលដាលនៃអន្តេវាសិកដ្ឋាន។ដើម្បីពង្រឹងសមត្ថភាពបង្ការការឆ្លងរាលដាល។


ប្រភពឯកសារ៖ ក្រសួងសុខាភិបាលនិងសុខុមាលភាព

top