ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានថ្មីៗ
:::

ដើម្បីកាត់បន្ថយហានិភ័យនៃចរាចរណ៍មនុស្សពលរដ្ឋចិនដីគោក ហុងកុងនិង ម៉ាកាវនិងពលរដ្ឋដែលគ្មានសញ្ជាតិអាចពន្យាពេល៣០ថ្ងៃជាលើកទី១៣

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2021/03/22
  • ពេលវេលានៃការចុច:368

ពលរដ្ឋដែលមកពីចិនដីគោក ហុងកុងនិងម៉ាកាវឬគ្មានសញ្ជាតិតៃវ៉ាន់និងស្នាក់នៅ តៃវ៉ាន់ស្របច្បាប់និងមិនហួសពេលកំណត់ស្នាក់នៅទេហើយ បានចូលមកតៃវ៉ាន់មុន ថ្ងៃទី២១ខែមីនាឆ្នាំ២០២០អាចពន្យាពេលនៅតៃវ់ាន់អស់៣០ថ្ងៃជាលើកទី១៣ដោយមិនបាច់ស្នើសុំបន្ថែមទេ ប៉ុន្តែនៅតែត្រូវពិនិត្យសភាពជាក់ស្តែង ចំពោះពលរដ្ឋដែលបាន រំលោភច្បាប់(បទប្បញ្ញត្តិ)នៅតៃវ៉ាន់ឬត្រូវបណ្តេញចេញពីតៃវ៉ាន់ដោយសារតែមានការ រំលោភ(ខុសពីធម្មតា)មិនអាចពន្យាពេលដោយស្វ័យប្រវត្តិទេ សូមពលរដ្ឋដូចខាងលើ ចាកចេញពីតៃវ៉ាន់តាមពេលកំណត់។សម្រាប់ព័ត៌មានលម្អិតសូមពិគ្រោះជាមួយ ស្ថានីយ៍សេវាកម្មឬទូរស័ព្ទសេវាកម្ម សម្រាប់ជនបរទេសដែលរស់នៅកោះតៃវ៉ាន់ (០៨០០-០២៤១១១)។


ពន្យល់នឹងឧទាហរណ៍៖

ពលរដ្ឋម្នាក់(ប្រហែលជាជនជាតិមកពីចិនដីគោក ហុងកុងនិងម៉ាកាវឬគ្មានសញ្ជាតិ តៃវ៉ាន់)បានស្នាក់នៅតៃវ៉ាន់ស្របច្បាប់ហើយថ្ងៃចុងក្រោយនៃការស្នាក់នៅស្រប ច្បាប់នៅតៃវ៉ាន់របស់គាត់គឺថ្ងៃទី២១ខែមីនាឆ្នាំ២០២០ត្រូវបានពន្យាពេលចំនួន១២លើកដោយស្វ័យប្រវត្តិ(រាល់លើកពន្យាពេល៣០ថ្ងៃ សរុប៣៦០ថ្ងៃ)ថ្ងៃចុងក្រោយនៃ ការស្នាក់នៅ ស្របច្បាប់នៅតៃវ៉ាន់របស់គាត់ត្រូវពន្យាពេលដល់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ត្រូវបំពេញលក្ខខ័ណ្ឌដែលបានកំណត់ថា ចូលតៃវ៉ាន់មុនថ្ងៃទី២១ខែមីនា ឆ្នាំ២០២០ហើយឥឡូវនេះស្នាក់នៅតៃវ៉ាន់ស្របច្បាប់ហើយត្រូវអនុវត្តតាមវិធានាការ ស្តីពីការពន្យាពេលដោយស្វ័យប្រវត្តិជាលើកទី១៣របស់អគ្គនាយកដ្ឋាន ដូច្នេះពលរដ្ឋ នេះត្រូវបានពន្យាពេលដោយស្វ័យប្រវត្តិជាលើកទី១៣ថ្ងៃចុងក្រោយនៃការស្នាក់នៅ ស្របច្បាប់នៅតៃវ៉ាន់របស់គាត់ត្រូវកែប្រែពីថ្ងៃ១៦ខែមីនាឆ្នាំ២០២១បន្តទៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១។


top