ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

សេវាកម្មព័ត៌មាន
:::

ចាប់ពីថ្ងៃទី១ ខែធ្នូ អនុវត្តផែនការពិសេសសម្រាប់បង្ការជម្ងឺរាតត្បាតក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងារ ដោយអ្នកដំណើរដែលបំពេញលក្ខខណ្ឌទាំងបីត្រូវបានលើកលែងពីការបង្ហាញការធ្វើតេស្តរកមេរោគកូវីត១៩

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/12/04
  • ពេលវេលានៃការចុច:519

មជ្ឈមណ្ឌលណែនាំពីជំងឺរាតត្បាតកណ្តាលបានបង្ហាញនៅថ្ងៃ ទី18ថា ស្ថានភាពរាតត្បាតនៃជម្ងឺកូវីត១៩នៅលើអន្តរជាតិមានលក្ខណៈធ្ងន់ធ្ងរ ហើយបុណ្យណូអែល ថ្ងៃឈប់សម្រាករដូវរងារ និងបុណ្យចូលឆ្នាំចិនកំពុងជិតមកដល់ ដូចនេះតាមការប៉ាន់ស្មានអ្នកដំណើរដែលត្រឡប់មកតៃវ៉ាន់នឹងកើនឡើង។ ដើម្បីធានាសុវត្ថិភាពលើការបង្ការជម្ងឺរាតត្បាតដល់អ្នកដំណើរក្នុងជើងហោះហើរដូចគ្នា បុគ្គលិកយន្តហោះ និងសហគមន៍ក្នុងស្រុក ចាប់ពីថ្ងៃទី១ខែធ្នូឆ្នាំ២០២០នេះតទៅត្រូវអនុវត្តផែនការពិសេសសម្រាប់បង្ការជម្ងឺរាតត្បាតក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងារ ដោយសូមអោយអ្នកដំណើរដែលហោះហើរមកតៃវ៉ាន់មុនពេលឡើងយន្តហោះសូមសហការបង្ហាញរបាយការណ៍ធ្វើតេស្តរកមេរោគកូវីត១៩ក្នុងរយៈពេល៣ថ្ងៃ។

មជ្ឈមណ្ឌលណែនាំជម្ងឺរាតត្បាតបានចង្អុលបង្ហាញថា គោលបំណងនៃការធ្វើតេស្តនៅក្រៅប្រទេសគឺដើម្បីអោយក្រុមហ៊ុនអាកាសចរណ៍យល់ដឹងអំពីស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់អ្នកដំណើរមុនពេលឡើងយន្តហោះ ហើយផ្អែកលើហានិភ័យបង្ការជម្ងឺរាតត្បាតរបស់អ្នកដំណើរ ដោយចាត់វិធានការបង្ការដែលសមរម្យនៅលើយន្តហោះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ លើសពីនេះ បើចូលប្រទេសហើយទើបធ្វើតេស្ត នឹងអាចបណ្តាលអោយអ្នកដំណើរជាច្រើនត្រូវរងចាំធ្វើតេស្តនៅអាកាសយានដ្ឋាន ដែលនឹងបង្កើនឱកាសឆ្លង។

មជ្ឈមណ្ឌលណែនាំជម្ងឺរាតត្បាតបានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើមុនពេលឡើងយន្តហោះអ្នកដំណើរមិនអាចបង្ហាញរបាយការណ៍ធ្វើតេស្តរកមេរោគកូវីត១៩ក្នុងរយៈពេល៣ថ្ងៃបានទេ ប៉ុន្តែបានបំពេញតាមលក្ខខណ្ឌ៣ខាងក្រោម គឺអាចលើកលែងការផាកពិន័យបាន។(អ្នកសក្តសមអនុវត្តរួមទាំងប្រជាជនក្នុងស្រុក ជនបរទេសដែលមានលិខិតស្នាក់នៅ និងជនជាតិចិនដីគោក ចិនហុងកុង ចិនម៉ាកាវដែលមានលិខិតស្នាក់នៅ;មិនសក្តសមអនុវត្តចំពោះអ្នកដំណើរដែលប្តូរជើងហោះហើរនៅតៃវ៉ាន់។)

ការដោះស្រាយបន្ទាន់៖ ឧទាហរណ៍ បុណ្យសព(កំណត់ត្រឹមសាច់ញាតិកម្រិត២) ការទៅសួរសុខទុក្ខសាច់ញាតិដែលមានជំងឺធ្ងន់ធ្ងរ(កំណត់ត្រឹមសាច់ញាតិកម្រិត២) ករណីការព្យាបាលបន្ទាប់ជាដើម  សូមអ្នកធ្វើដំណើរពេលដល់កន្លែងបើកសំបុត្រ(check in)របស់ក្រុមហ៊ុនអាកាសចរណ៍ត្រូវផ្តួចផ្តើមផ្តល់ឯកសារបញ្ជាក់(លិខិតបញ្ជាក់មរណភាព សេចក្តីជូនដំណឹងអំពីជំងឺធ្ងន់ធ្ងរ លិខិតបញ្ជាក់រោគវិនិច្ឆ័យជាដើម) ហើយយោងតាមការៀបចំនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយអង្គុយនៅតំបន់ដែលបានកំណត់;ពេលចូលក្នុងប្រទេសត្រូវធ្វើតេស្តដោយចំណាយផ្ទាល់ខ្លួន។

ពីបណ្តាប្រទេសដែលមិនអាចធ្វើតេស្តដោយចំណាយផ្ទាល់ខ្លួនបាន៖ រួមមាន ទ្វីបអូសេអានី(ប្រទេស Tuvalu Niue Fiji និងTonga)ជាដើម;សូមអ្នកដំណើរពេលទៅកាន់កន្លែងបើកសំបុត្រ(check in)របស់ក្រុមហ៊ុនអាកាសចរណ៍ត្រូវផ្តួចផ្តើមផ្តល់លិខិតបញ្ជាក់ ហើយយោងតាមការៀបចំនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយអង្គុយនៅតំបន់ដែលបានកំណត់;ពេលចូលក្នុងប្រទេសត្រូវធ្វើតេស្តដោយចំណាយផ្ទាល់ខ្លួន។

គម្រោងរបស់ក្រសួងដែលមានការអនុញ្ញាតពីមជ្ឈមណ្ឌលណែនាំជម្ងឺរាតត្បាត៖ បើចាំបាច់និងជាដំណើរធុរកិច្ចផ្លូវការរយៈពេលខ្លី ហើយបានចាត់វិធានការការពារដែលសមរម្យនៅក្រៅប្រទេស សូមអ្នកដំណើរពេលទៅកាន់កន្លែងបើកសំបុត្រ(check in)របស់ក្រុមហ៊ុនអាកាសចរណ៍ផ្តួចផ្តើមផ្តល់លិខិតបញ្ជាក់និងឯកសារស្នើសុំដែលត្រូវបានអនុម័ត ហើយយោងតាមការៀបចំនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយអង្គុយនៅតំបន់ដែលបានកំណត់;ពេលចូលក្នុងប្រទេសចាត់វិធានការដោយយោងតាមផែនការពិនិត្យពិសេសនៃការធ្វើតេស្តនិងបង្ការជម្ងឺរាតត្បាត។

ការបញ្ជាក់ពីមជ្ឈមណ្ឌលណែនាំជម្ងឺរាតត្បាត បើសិនអ្នកដំណើរមិនអាចបង្ហាញរបាយការណ៍ធ្វើតេស្តរកមេរោគកូវីត១៩ក្នុងរយៈពេល៣ថ្ងៃ ហើយមិនបានបំពេញតាមលក្ខខណ្ឌខាងលើដោយត្រឡប់មកតៃវ៉ាន់ដោយផ្ទាល់ ក្រៅពីត្រូវយោងតាមការៀបចំនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ដោយអង្គុយនៅតំបន់ដែលបានកំណត់ ក្រោយពេលចូលប្រទេសត្រូវធ្វើតេស្តដោយចំណាយផ្ទាល់ខ្លួន ជាបន្ទាប់មិនអាចស្នើសុំថ្លៃប៉ះប៉ូវលើការបង្ការជម្ងឺរាតត្បាត ហើយត្រូវផាកពិន័យលុយតៃវ៉ាន់ ១ម៉ឺនយ័ន ទៅ ១៥ម៉ឺនយ័ន ដោយផ្អែកតាមមាត្រាទី៥៨ និង មាត្រាទី៦៩ នៃច្បាប់បង្ការជម្ងឺឆ្លង។ បើអ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជម្ងឺកូវីត១៩ហើយបានឆ្លងដល់អ្នកដទៃ ក៏ត្រូវតែទទួលខុសត្រូវចំពោះផ្នែកព្រហ្មទណ្ឌដែលពាក់ព័ន្ធផងដែរ។


top