ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

គោលនយោបាយ
:::

អ្នកស្រុកថ្មីជាង៥៥ម៉ឺននាក់ មន្ទីរប្រតិបត្តិការ(Executive Yuan)ការពារការពារសិទ្ធិនិងអត្ថប្រយោជន៍អ្នកប្រើប្រាស់យ៉ាងសកម្ម

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/11/27
  • ពេលវេលានៃការចុច:513

យោងតាមស្ថិតិពីនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ(Immigration Department of the Ministry of the Interior) ចំនួនអ្នកស្រុកថ្មី(ពោលគឺសហព័ទ្ធជាជនបរទេស និងចិនដីគោល ចិនហុងកុងនិងម៉ាកាវ)ដែលរៀបការជាមួយប្រជាជនតៃវ៉ាន់ ចាប់ពីឆ្នាំ១៩៨៧ដល់ ចុងឆ្នាំ២០១៩គឺមានជាង ៥៥ម៉ឺននាក់ ហើយចំនួនមនុស្សកំពុងតែបន្តកើនឡើង ដែលសមត្ថភាពចាយវាយនិងឥទ្ធិពលរបស់អ្នកស្រុកថ្មីគឺមិនអាចមើលស្រាលបានឡើយ។ ទោះបីជាស្ថាប័នពាក់ព័ន្ធបានយកចិត្តទុកដាក់លើសិទ្ធិនិងផលប្រយោជន៍របស់អ្នកស្រុកថ្មីក៏ដោយ ក៏ទិន្នន័យពាក្យបណ្តឹងរបស់អតិថិជនបង្ហាញថាអ្នកស្រុកថ្មីនៅតែប្រឈមនឹងការខាតបង់សិទ្ធិនិងអត្ថប្រយោជន៍ដែលបណ្តាលមកពីការប្រាស្រ័យទាក់ទងផ្ទាល់មាត់មិនល្អ មិនអាចយល់ពីភាសាចិន និងកង្វះការយល់ដឹងរបស់អតិថិជន។ ដូចនេះហើយ ការិយាល័យការពារអ្នកប្រើប្រាស់នៃមន្ទីរប្រតិបត្តិការ (Consumer Protection Office, Executive Yuan)បានប្រារព្ធធ្វើសិក្ខាសិលាស្តីពី[ការការពារសិទ្ធិនិងអត្ថប្រយោជន៍អ្នកប្រើប្រាស់របស់អ្នកស្រុកថ្មី]ជាពិសេស ដោយបានអញ្ជើញមិត្តភក្តិអ្នកស្រុកថ្មីនិងស្ថាប័នពាក់ព័ន្ធអោយចូលរួមក្នុងការផ្លាស់ប្តូរយោបល់ ហើយទទួលបានការឆ្លើយតបយ៉ាងក្លៀវក្លា។

ដោយសារការិយាល័យការពារអ្នកប្រើប្រាស់នៃមន្ទីរប្រតិបត្តិការ (Consumer Protection Office, Executive Yuan)បានទំនាក់ទំនងយ៉ាងពេញលេញជាមួយនាយកដ្ឋានអន្តោប្រវេសន៍(Immigration Department)និងស្ថាប័នពាក់ព័ន្ធដទៃទៀតជាមុន ហើយតាមរយៈជំនួយរបស់នាយកដ្ឋានអន្តោប្រវេសន៍(Immigration Department) ក្រៅពីមុនពេលបើកសិក្ខាសិលាទទួលបានសំណើរបស់ក្រុមអ្នកស្រុកថ្មីហើយបញ្ជូនបន្តទៅទីស្ថាប័នដែលពាក់ព័ន្ធដើម្បីពិចារណា ហើយថែមទាំមានការចូលរួមពីអ្នកតំណាងនៃសមាគមន៍ពាក់ព័ន្ធនឹងអ្នកស្រុកថ្មីចំនួន៩នាក់ ដើម្បីពិភាក្សាអំពីប្រធានបទនិងចលនាបណ្តោះអាសន្ន ដូចជាភាពអយុត្តិធម៌នៃកិច្ចសន្យាជួលផ្ទះ និយមន័យនិងភាពស្របច្បាប់នៃទីផ្សារពហុកម្រិត វិធីដោះស្រាយបញ្ហានៃការផ្សព្វផ្សាយលក់ខ្លាំង   ដោយឧស្សាហកម្ម ការចុះកិច្ចសន្យាលក់និងឥណទានដោយតក់ក្រហល់ តើត្រូវធ្វើដូចម្តេចដែលក្រោយមកអាជីវករមិនអនុវត្តតាមកិច្ចសន្យាជាដើម ដែលពួកគាត់បានបញ្ចេញមតិយ៉ាងក្លៀវក្លា។ស្ថាប័នពាក់ព័ន្ធក៏បានឆ្លើយតបនិងពន្យល់ដោយសប្បុរសតាមវិធីសាមញ្ញនិងងាយយល់ ហើយអ្នកស្រុកថ្មីដែលមានវត្តមាននៅកន្លែងបានបង្ហាញថាពួកគេទទួលបានអត្ថប្រយោជន៍ជាច្រើន។ 

ក្រៅពីនេះ ស្ថាប័នដែលចូលរួមក៏លើកឡើងនូវវិធានការរួសរាយរាក់ទាក់ផ្សេងទៀតសម្រាប់ការរស់នៅនិងការប្រើប្រាស់ ឧទាហរណ៍នាយកដ្ឋានទេសចរណ៍នៃក្រសួងដឹកជញ្ជូន(Tourism Bureau, Ministry of Transport)នឹងបន្ថែមការពន្យល់ពហុភាសានៅក្នុងតំបន់ទេសភាពជាតិដោយ QR code ។ក្រសួងអប់រំ(Ministry of Education) ក្រសួងសេដ្ឋកិច្ច(Ministry of Economic)  គណៈកម្មាធិការកសិកម្មនៃមន្ទីរប្រតិបត្តិការ(Executive Yuan Agriculture Committee) គណៈកម្មការជួញដូរដោយយុត្តិធម៌(Fair Trading Commission) គណៈកម្មការជាតិផ្សព្វផ្សាយនិងទំនាក់ទំនង(National Communications Commission) អគ្គនាយកដ្ឋានដែនដីក្រសួងមហាផ្ទៃ(Department of Lands, Ministry of the Interior) និង នាយកដ្ឋានចំណីអាហារនិងឱសថនៃក្រសួងសុខាភិបាលនិងសុខុមាលភាព(food and drug administration, Ministry of Health and Welfare)ជាដើម សុទ្ធតែបង្ហាញថារៀបផែនការផ្តល់ព័ត៌មានអ្នកប្រើប្រាស់ពហុភាសា ហើយនាពេលអនាគតនឹងកាន់តែសកម្មក្នុងការធ្វើអោយប្រសើរឡើងនូវវិធានការការពារអ្នកប្រើប្រាស់សម្រាប់អ្នកស្រុកថ្មី រួចបញ្ជូនពត៌មានទៅ[វេបសាយព័ត៌មានអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកស្រុកថ្មី] ដែលបង្កើតឡើងដោយនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ(Immigration Department of the Ministry of Interior) ដោយបង្ហាញជា ៧ភាសារួមមានភាសាចិន អង់គ្លេស ថៃ វៀតណាម កម្ពុជា ឥណ្ឌូនេស៊ី និង ភូមា ដើម្បីបង្កើនចំណេះដឹងអំពីការប្រើប្រាស់អ្នកស្រុកថ្មី។

ការិយាល័យការពារអ្នកប្រើប្រាស់នៃមន្ទីរប្រតិបត្តិការ (Consumer Protection Office, Executive Yuan) សូមរំលឹកទៅដល់មិត្តភក្តិអ្នកស្រុកថ្មី បើមានការសង្ស័យទៅលើការចាយវាយ អ្នកអាចពិគ្រោះជាមួយបណ្តាញបំរើសេវាកម្មជាតិលេខ ១៩៥០ ។ ក្នុងករណីមានជម្លោះអតិថិជន វាមិនចាំបាច់ទៅតុលាការសម្រាប់ការប្តឹងផ្តល់ទេ គឺអាចជ្រើសរើសនីតិវិធីបណ្តឹងដែលមានលក្ខណៈសន្សំសំចៃនិងងាយស្រួល(ការប្តឹងឧទ្ធរណ៍តាមអ៊ីធើណែត ប្តឹងឧទ្ធរណ៍ដោយផ្ទាល់ឬជាលាយលក្ខណ៍អក្សរ) ដើម្បីការពារសិទ្ធិរបស់អ្នក។ ការិយាល័យការពារអ្នកប្រើប្រាស់នៃមន្ទីរប្រតិបត្តិការ (Consumer Protection Office, Executive Yuan)បញ្ជាក់ថា ក្រៅពីបន្តពិនិត្យជម្រុញអោយស្ថាប័នពាក់ព័ន្ធអនុវត្តវិធានការអ្នកប្រើប្រាស់ដែលមានភាពរួសរាយរាក់ទាក់ដល់អ្នកស្រុកថ្មី ហើយក៏នឹងបកប្រែពត៌មានសម្រាប់អតិថិជនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងអតិថិជនអ្នកស្រុកថ្មីជាភាសច្រើនប្រទេស ព្រមទាំងចូលរួមជាប្រចាំនូវសកម្មភាពផ្សព្វផ្សាយដល់អ្នកស្រុកថ្មីដែលកំណត់ដោយនាយកដ្ឋានអន្តោប្រវេសន៍(Immigration Department) ដើម្បីពង្រឹងការអប់រំទៅលើការការពារអ្នកប្រើប្រាស់របស់អ្នកស្រុកថ្មី។

top