ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ព័ត៌មានអំពីគោលនយោបាយ
:::

លេខប័ណ្ណបង្រួបបង្រួមធៀបដូចនឹងកូដរបស់ប្រជាជាតិដែលធ្វើមនុស្សជិត១លាននាក់ទទួលបានអត្ថប្រយោជន៍

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/11/03
  • ពេលវេលានៃការចុច:516
លេខប័ណ្ណបង្រួបបង្រួមធៀបដូចនឹងកូដរបស់ប្រជាជាតិដែលធ្វើមនុស្សជិត១លាននាក់ទទួលបានអត្ថប្រយោជន៍

១ លេខប័ណ្ណបង្រួបង្រួមរបស់ជនបរទេសដែលប្រើបច្ចុប្បន្នដោយសារមានទម្រង់ខុសពីអត្តសញ្ញានប័ត្រប្រជាជាតិ ដែលធ្វើអោយជនបរទេសមិនអាចធ្វើការទិញទំនិញតាមអ៊ីនធើណែត កកសំបុត្រ ចុះឈ្មោះទៅពិនិត្យជម្ងឺនិងអនុវត្តការងារផ្សេងៗដោយរលូនបាន សមាគមន៍ពាណិជ្ជកម្មអ៊ឺរ៉ុបនៅតៃវ៉ាន់ ក៏បានលើកឡើងម្តងហើយម្តងទៀតនូវបញ្ហាជាមួយអង្គភាពរដ្ឋាភិបាលតាមរយៈសៀវភៅសដែលបានផ្សព្វផ្សាយជារៀងរាល់ឆ្នាំ។

២ ដើម្បីបង្កើតនូវបរិយាកាសរស់នៅប្រកបដោយផាសុកភាពដល់ជនបរទេស នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានយោងទៅលើអនុសាសន៍របស់សមាគមន៍ពាណិជ្ជកម្មអឺរ៉ុបនៅតៃវ៉ាន់ធ្វើការកែទម្រង់លេខប័ណ្ណបង្រួបបង្រួមជនបរទេស[អក្សរអង់គ្លេស២តួ+លេខ៨ខ្ទង់]ដែលកំពុងប្រើបច្ចុប្បន្ន ទៅជាទម្រង់ថ្មីតាមគោលការណ៍កូដ[អក្សរអង់គ្លេស១តួ+លេខ៩ខ្ទង់]ដែលធៀបដូចនឹងអត្តសញ្ញាណប័ត្រប្រជាជាតិ(តទៅហៅថាលេខប័ណ្ណបង្រួបបង្រួមទម្រង់ថ្មី)។

៣ ថ្ងៃអានាគតក្រោយពេលកែប្រែទៅជាប័ណ្ណបង្រួបបង្រួមទម្រង់ថ្មីដែលធៀបដូចនឹងកូដរបស់អត្តសញ្ញាណប័ណ្ណប្រជាជាតិ ក្រៅពីធ្វើអោយជនបរទេសអាចធ្វើការទិញទំនិញតាមអ៊ីនធើណែត កកសំបុត្រ ចុះឈ្មោះទៅពិនិត្យជម្ងឺនិងអនុវត្តការងារផ្សេងៗដោយរលូនបាន ហើយក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តខិតខំលើកកម្ពស់ភាពងាយស្រួលនៃការរស់នៅរបស់ជនបរទេសដែរ។


top