ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

ការពន្យាពេល 30 ថ្ងៃដោយស្វ័យប្រវត្តិសម្រាប់ជនបរទេសដែលចូលកោះតៃវ៉ាន់នៅក្នុង ឬមុនថ្ងៃទី 21 ខែមីនា ក្នុងរយៈពេលនៃការស្នាក់នៅដែលកំពុងកាន់ទិដ្ឋការអ្នកទេសចរ, ទិដ្ឋការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការ (មិនចាំបាច់មានពាក្យសុំ)

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/05
  • ពេលវេលានៃការចុច:611

ជាការឆ្លើយតបទៅនឹងវិធានត្រួតពិនិត្យព្រំដែន និងការហាមឃាត់ការធ្វើដំណើរដែលត្រូវបានអនុវត្តដោយប្រទេសផ្សេងៗគ្នាដើម្បីទប់ស្កាត់ការផ្ទុះរីករាលដាលនៃជំងឺ COVID-19, ក្រសួងការបរទេស MOFA បានប្រកាសថាអ្នកដំណើរទាំងអស់ដែលបានចូលតៃវ៉ាន់ដោយមានទិដ្ឋការអ្នក ទេសចរ, ទិដ្ឋាការចុះចត ឬតាមរយៈកម្មវិធីលើកលែងទិដ្ឋាការនៅក្នុង ឬមុនថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 និងក្នុងរយៈពេលនៃការស្នាក់នៅ នឹងត្រូវបានផ្តល់ការបន្ថែមរយៈពេល 30 ថ្ងៃ ដោយស្វ័យប្រវត្តិ។ មិនចាំបាច់ដាក់ពាក្យស្នើសុំទេ។ រយៈពេលសរុបនៃការស្នាក់នៅមិនអាចលើសពី 180 ថ្ងៃ។ លក្ខខណ្ឌទាំងនេះអាចមានការផ្លាស់ប្តូរ ហើយអាចត្រូវបានកែតម្រូវទៅតាមនោះ។

លើសពីនេះ, ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ (NIA) បានប្រកាសពីកម្មវិធីការចាកចេញដោយស្ម័គ្រចិត្តទៅក្រៅប្រទេសសម្រាប់ជនបរទេសដែលបានស្នាក់នៅលើសចំនួនកំណត់ស្របច្បាប់ ត្រូវរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធចាប់ពីថ្ងៃទី 20 ខែមីនា ដល់ថ្ងៃទី 30 ខែមិថុនា, ពួកគេមានសិទ្ធិទទួលបានវិធានការបន្ធូរបន្ថយការពិន័យ។ ពួកគេនឹងមិនត្រូវបានឃុំខ្លួន ឬទទួលការហាមឃាត់ការចូលហើយនឹងត្រូវពិន័យជាអប្បបរមាតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័ររបស់ NIA តាមរយៈគេហទំព័រ https://www.immigration.gov.tw/5382/5385/7229/7238/217253/


top