ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

កោះតៃវ៉ាន់ផ្អាកការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់ប្រទេស ចាប់ពីថ្ងៃទី 24 ខែមីនា ដល់ថ្ងៃទី 7 ខែមេសា

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/05
  • ពេលវេលានៃការចុច:601

នៅថ្ងៃទី 22 ខែមីនា, មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានប្រកាសថាការផ្ទុះរីករាលដាលនៃជំងឺ COVID-19 បានក្លាយជាការរាតត្បាតជាសកល ហើយចំនួនករណីនាំចូលបន្តកើនឡើង។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសនោះ, CECC បានប្រកាសថានឹងផ្អាកអ្នកដំណើរតាមយន្តហោះដែលឆ្លងកាត់កោះតៃវ៉ាន់ ចាប់ពីម៉ោង  00:00 ម៉ោងស្តង់ដារតៃប៉ិ (GMT + 8) ចាប់ពីថ្ងៃទី 24 (ថ្ងៃអង្គារ) ខែមីនា ដល់ថ្ងៃទី 7 ខែមេសា, ដើម្បីកាត់បន្ថយចលនាឆ្លងកាត់ព្រំដែនរបស់ប្រជាជន និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺតៃវ៉ាន់ (CDC តៃវ៉ាន់) បានរំលឹកជាថ្មីម្តងទៀតដល់សាធារណជនថា អ្នកធ្វើដំណើរចូលក្នុងប្រទេស គួរតែបំពេញសេចក្តីប្រកាសសុខភាព និងសេចក្តីជូនដំណឹងអំពីការដាក់នៅដាច់ដោយឡែកក្នុងផ្ទះពីអ្នកដទៃ។ ប្រសិនបើអ្នកកំពុងមានអាការៈដូចជាគ្រុនក្តៅ និងក្អក, សូមរាយការណ៍ទៅមន្រ្តីទទួលបន្ទុកផ្នែកការដាក់នៅដាច់ដោយឡែកនៅព្រលានយន្តហោះពេលមកដល់ និងអនុវត្តតាមវិធានការណ៍ដាក់នៅដាច់ដោយឡែកពីអ្នកដទៃ។ ប្រសិនបើរោគសញ្ញាបែបនេះកើតឡើងក្នុងរយៈពេល 14 ថ្ងៃ បន្ទាប់ពីត្រឡប់មកកោះតៃវ៉ាន់ សូមទូរស័ព្ទមក និងពិគ្រោះយោបល់បន្ទាន់ទាក់ទងនឹងជំងឺឆ្លងដោយឥតគិតថ្លៃចំនួន 1922 ( ឬ 0800-001922) ហើយពាក់ម៉ាសវេជ្ជសាស្រ្ត ដើម្បីស្វែងរកការព្យាបាលជាបន្ទាន់។ សូមជូនដំណឹងដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ, មុខរបរ, លេខទំនាក់ទំនង និងក្រុម (TOCC) ដើម្បីជួយសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ, ការរាយការណ៍ករណី និងការព្យាបាលឱ្យបានទូលំទូលាយ។.

top