ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ផ្នែកពិសេសនៃការបង្ការការរីករាលដាល
:::

CECC បានជូនដំណឹងអំពីការធ្វើដំណើរសម្រាប់ 20 ប្រទេសអាស៊ី អឺរ៉ុបខាងកើត រដ្ឋចំនួន 3 របស់អាមេរិកដល់កម្រិត 3៖ ការព្រមាន; ផ្តល់ការណែនាំមិនឲ្យធ្វើដំណើរដែលមិនចាំបាច់ទាំងអស់។

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:臺灣
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/05
  • ពេលវេលានៃការចុច:590

នៅថ្ងៃទី 17 ខែមីនា មជ្ឈមណ្ឌលបញ្ជាការប្រយុទ្ធនឹងជំងឺរាតត្បាតកណ្តាល (CECC) បានរាយការណ៍ថាការផ្ទុះឡើងនៃវីរុសនេះ បានរីករាលដាលដល់បណ្តាប្រទេសអាស៊ីក្រៅពីប្រទេសចិន ដោយមានករណីឆ្លងជាង 10,000 ករណី ហើយចំនួននៅតែបន្តកើនឡើង។ ប្រទេសជាច្រើនបានប្រកាសពីការរាតត្បាតនេះថាជាគ្រោះអាសន្នរបស់ជាតិ ហើយបានដាក់ចេញនូវការគ្រប់គ្រង និងការត្រួតព្រំដែនយ៉ាងតឹងរឹង និងវិធានការដាក់នៅដាច់ដោយឡែកពីអ្នកដទៃ។ ថ្មីៗនេះ ស្ថានភាពរាតត្បាតនៅសហរដ្ឋអាមេរិក ក៏បានកើនឡើងផងដែរ។ ដោយពិចារណាលើការកើនឡើងហានិភ័យនៃការឆ្លងមេរោគ, CECC បានប្រកាសថាចាប់ពីថ្ងៃទី 19 ខែមីនានេះតទៅ ខ្លួននឹងបង្កើនការជូនដំណឹងអំពីការធ្វើដំណើររសម្រាប់ប្រទេសចំនួន 19 នៅទ្វីបអាស៊ី, ប្រទេសមួយនៅអឺរ៉ុបខាងកើត និងរដ្ឋចំនួន 3 នៅសហរដ្ឋអាមេរិកដល់កម្រិត 3៖ ការព្រមាន។ នេះគឺបន្ថែមពីលើប្រទេសចិន (រួមទាំង ហុងកុង និងម៉ាកាវ) កូរ៉េខាងត្បូង, និងបណ្តាប្រទេសអាស៊ីកណ្តាល ដែលបានដាក់ជាកម្មវត្ថុនៃការព្រមានកម្រិត 3, គឺជៀសវាងការធ្វើដំណើរដែលមិនចាំបាច់។


អាស៊ី៖ ជប៉ុន, សិង្ហបុរី, កូរ៉េខាងជើង, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, វៀតណាម, ឡាវ, ភូមា, ទីម័រខាងកើត, បង់ក្លាដែស, ប៊ូតាន, នេប៉ាល់, ស្រីលង្កា, ឥណ្ឌា និងម៉ាល់ឌីវ។ (សរុប 19 ប្រទេស)


អឺរ៉ុបខាងកើត៖ ម៉ុលដូវ៉ា

រដ្ឋអាមេរិក៖ កាលីហ្វ័រញ៉ា, ញូវយ៉ក, និងវ៉ាស៊ីនតោន (សរុប 3 រដ្ឋ)


CECC បានណែនាំថារាល់ការធ្វើដំណើរដែលមិនចាំបាច់ទៅប្រទេស និងតំបន់ដែលបានចុះបញ្ជីខាងលើ ត្រូវជៀសវាង។


ខណៈពេលដែលមានតែរដ្ឋអាមេរិកទាំងបីខាងលើប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីនៅក្នុងកម្រិតនៃការព្រមាននោះ, CECC បានបង្កើនសេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់រដ្ឋអាមេរិកទាំងអស់ដល់កម្រិតទី 2៖ ការដាស់តឿន។ CECC ក៏បានណែនាំឱ្យចាត់វិធានការប្រុងប្រយ័ត្នខ្ពស់។


top