ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

Q&A
:::

សំណួរចម្លើយទាក់ទងនឹងការអប់រំប្រជាជនថ្មីរបស់ក្រសួងអប់រំ

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:417

Q:ខ្ញុំចង់ចូលរៀនវគ្គសិក្សាអក្សរចិន តើខ្ញុំអាចឆែកមើលពត៍មានបើកវគ្គសិក្សានៅទីណា?

A:ចំពោះពត៍មានទាក់ទងនឹងថ្នាក់រៀនអក្សរចិន(ថ្នាក់សិក្សាអប់រំសម្រាប់មនុស្សពេញវ័យ) លោកអ្នកអាចទូរស័ព្ទទំនាក់ទំនងទៅកាន់ផ្នែកអប់រំ(ពេញមួយជិវិត)នៃការិយាល័យអប់រំក្នុងស្រុកឬក្រុងដែលលោកអ្នករស់នៅ(នៅក្រុងស៊ីនប៉ីទាក់ទងទៅផ្នែកអប់រំវប្បធម៌សម្រាប់ប្រជាជនអន្តោប្រវេស្តន៍ថ្មី ឯស្រុកអ៊ីឡានសូមទាក់ទងទៅកាន់ផ្នែកអប់រំពហុវប្បធម៌)ដើម្បីសាកសួរពត៍មាន!!

Q:ខ្ញុំចង់ទទួលបានសញ្ញាប័ត្រថ្នាក់បឋមសិក្សានិងមធ្យមសិក្សាតៃវ៉ាន់ តើខ្ញុំគួរធ្វើយ៉ាងម៉េច?

A:លោកអ្នកអាចចូលរៀននៅសាលាជំនួញថ្នាក់បឋមសិក្សានិងមធ្យមសិក្សាដែលស្ថិតក្នុងក្រុងឬស្រុកដែលលោកអ្នកកំពុងរស់នៅ ហើយចំពោះពត៍មានអំពីវគ្គសិក្សា លោកអ្នកអាចទូរស័ព្ទទៅសាកសួរទៅកាន់នាយកដ្ឋាន(ការិយាល័យ)អប់រំនៅក្នុងស្រុកឬក្រុងដែលលោកអ្នកកំពុងរស់នៅ។

Q:ខ្ញុំមានសញ្ញាប័ត្រថ្នាក់ក្រោម(ឬ)មធ្យមសិក្សាប្រទេសកំណើត(មិនមែនចិនដីគោក) តើខ្ញុំត្រូវធ្វើការបញ្ជាក់កម្រិតវប្បធម៌ដោយរបៀបម៉េច?

A:

ចំពោះការបញ្ជាក់កម្រិតវប្បធម៌កម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ(សម្រាប់ចុះឈ្មោះចូលរៀន)៖លោកអ្នកត្រូវយកសញ្ញាប័ត្រ និងព្រឹត្តប័ត្រពិន្ទុបានពីសាលាដែលនៅក្រៅប្រទេស យកទៅដាក់ជូនស្ថានទូតឬការិយាល័យតំណាងតៃវ៉ាន់ឬស្ថាប័នសារការីនៃក្រសួងការបរទេសនៅបរទេសដើម្បីធ្វើការបញ្ជាក់ទទួលស្គាល់។បន្ទាប់មកយកឯកសារទាំងនោះទៅកាន់នាយកដ្ឋាន(ការិយាល័យ)អប់រំនៃរដ្ឋាភិបាលក្រុងឬស្រុកដើម្បីរៀបចំធ្វើ។ចំពោះពត៍មានទាក់ទង សូមទូរស័ព្ទទៅកាន់នាយកដ្ឋាន(ការិយាល័យ)អប់រំនៃរដ្ឋាភិបាលក្រុងឬស្រុកដែលលោកអ្នករស់នៅដើម្បីសាកសួរ!!(ចាប់ពីខែមិថុនាឆ្នាំ២០១៦ទៅ ក្រសួងមានគម្រោងសម្រួលការបញ្ជាក់កម្រិតវប្បធម៌ថ្នាក់បឋមសិក្សានិងមធ្យមសិក្សាអោយកាន់តែងាយស្រួល ដោយលុបចោលការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នការទូតទៅបរទេស)។

ចំពោះកម្រិតវប្បធម៌មធ្យមសិក្សាទុតិយភូមិ(សម្រាប់ចុះឈ្មោះចូលរៀន)៖លោកអ្នកត្រូវយកសញ្ញាប័ត្រ និងព្រឹត្តប័ត្រពិន្ទុបានពីសាលាដែលនៅក្រៅប្រទេស យកទៅដាក់ជូនស្ថានទូតឬការិយាល័យតំណាងតៃវ៉ាន់ឬស្ថាប័នសារការីនៃក្រសួងការបរទេសនៅបរទេសដើម្បីធ្វើការបញ្ជាក់ទទួលស្គាល់។វិទ្យាល័យនឹងអនុវិទ្យាល័យសូមស្នើរសុំអោយស្ថានទូតតៃវ៉ាន់នៅបរទេសឆែកមើលពីការទទួលស្គាល់របស់សាលារៀននិងបុគ្គលិកលក្ខណៈ បេក្ខជនក្នុងការចូលរៀននិងហេតុការណ៍ក្នុងកំឡុងពេលសិក្សាជាដើម។វិទ្យាល័យនៅក្នុងប្រទេសនឹងផ្តល់ជូនការទទួលស្គាល់កម្រិតវប្បធម៌ដែលមានកម្រិតស្មើ ប្រសិនបើឆ្លងកាត់តាមការវិភាគលើឯកសារនៃសាលាបរទេសដែលផ្តល់ជូនដោយបេក្ខជនស្នើសុំអាចមានតម្លៃស្មើមែន។

Q:ខ្ញុំមានសញ្ញាប័ត្រថ្នាក់ក្រោម(ឬ)មធ្យមសិក្សានៅចិនដីគោក តើខ្ញុំត្រូវធ្វើការបញ្ជាក់កម្រិតវប្បធម៌ដោយរបៀម៉េច?

A:លោកអ្នកត្រូវមានសញ្ញាប័ត្រ【វិញ្ញាប័ត្របញ្ចប់ការសិក្សាឬវិញ្ញាបណ្ណប័ត្របញ្ជាក់ការសិក្សា】ដែលបានទទួលស្គាល់ដោយការិយាល័យសារការីនៅចិនដីគោក និងច្បាប់ចម្លងនៃលិខិតបញ្ជាក់សារការី។លិខិតបញ្ជាក់សារការីគឺជាឯកសារចម្លងផ្លូវការនិងឯកសារថតចម្លងដែលឆ្លងកាត់ការបញ្ជាក់ទទួលស្គាល់ដោយការិយាល័យសារការីនៅចិនដីគោកឬដោយសមាគមន៍ប្រជាជន(សមាគមន៍មូលនិធិហាយស្យ៉ានៃក្រុមអ្នកច្បាប់ហិរញ្ញវត្ថុ)ដែលកំណត់ដោយអធិការដ្ឋានរដ្ឋបាល។ ពេលចាំបាច់ខ្លាំង អាចតម្រូវអោយភ្ជាប់មកជាមួយនឹងលិខិតបញ្ជាក់ព្រឹត្តិប័ត្រពិន្ទុទៀតផង។បន្ទាប់មកយកឯកសារទាំងនោះទៅនាយកដ្ឋាន(ការិយាល័យ)អប់រំនៃរដ្ឋាភិបាលក្រុងឬស្រុកដើម្បីរៀបចំធ្វើ។ចំពោះពត៍មានទាក់ទង សូមទូរស័ព្ទទៅកាន់នាយកដ្ឋាន(ការិយាល័យ)អប់រំនៃរដ្ឋាភិបាលក្រុងឬស្រុកដែលលោកអ្នករស់នៅដើម្បីសាកសួរ!!

Q:ខ្ញុំមានសញ្ញាប័ត្រកម្រិតឧត្តមសិក្សាកាលនៅចិនដីគោក តើខ្ញុំត្រូវធ្វើការបញ្ជាក់កម្រិតវប្បធម៌ដោយរបៀម៉េច?

A:ប្រសិនបើសាកលវិទ្យាល័យដែលលោកអ្នកបានសិក្សាស្ថិតក្នុងបញ្ជីឈ្មោះសាកលវិទ្យាល័យដែលទទួលស្គាល់ដោយតៃវ៉ាន់ ហើយសមស្របនឹងគោលការណ៍ដែលមានចែងក្នុងមាត្រាទី៧(កំឡុងពេលសិក្សា)និងមាត្រាទី៨(ស្ថានភាពដែលមិនទទួលស្គាល់)នៃច្បាប់បញ្ជាក់កម្រិតវប្បធម៌របស់ចិនដីគោក សូមយកវិញ្ញាប័ណ្ណប័ត្របញ្ចប់ការសិក្សា វិញ្ញាប័ណ្ណប័ត្របញ្ជាក់កម្រិតវប្បធម៌ និងព្រឹត្តិប័ត្រពិន្ទុយកទៅធ្វើលិខិតបញ្ជាក់ឯកសារដែលត្រូវធ្វើការបញ្ជាក់កម្រិតវប្បធម៌ នៅមជ្ឈមណ្ឌលសារការីដែលកំណត់ដោយរដ្ឋាភិបាលចិនដីគោក ហើយចំពោះបេក្ខជនដែលមានកម្រិតវប្បធម៌ចាប់ពីអនុបណ្ឌិតឡើងទៅត្រូវភ្ជាប់មកជាមួយនឹងនិក្ខេបបទបញ្ចប់ការសិក្សា តាមនិតិវិធីដូចខាងក្រោម៖:

១.ចំពោះបេក្ខជនដែលបានចូលរៀននៅសាកលវិទ្យាល័យឬស្ថាប័នណាមួយនៅចិនដីគោកនៅឆមាសចាប់ផ្តើមនៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១០និងក្រោយមក សូមលោកអ្នកធ្វើការស្នើរសុំបញ្ជាក់កម្រិតវប្បធម៌នៅស្ថាប័នដែលពឹងពាក់ដោយក្រសួង(សាកលវិទ្យាល័យជាតិចុងស៊ីង តាមរយៈទូរស័ព្ទលេខ៖ 04-22851900)ហើយចំពោះនិតិវិធីនៃការស្នើរសុំសូមចូលទៅកាន់គេហទំព័រពត៍មានពីកម្រិតវប្បធម៌នៃសាលកវិទ្យាល័យនៅចិនដីគោកដែលមានអាសយដ្ឋាន(http://emhd.nchu.edu.tw/VMHD)ដើម្បីឆែកមើល។

២.ចំពោះបេក្ខជនដែលបានចូលរៀននៅសាកលវិទ្យាល័យឬស្ថាប័នណាមួយនៅចិនដីគោកនៅឆមាសចាប់ផ្តើមនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ១៩៩២ដល់មុនថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១០ លោកអ្នកត្រូវធ្វើការចូលរួមការប្រឡងធ្វើតេស្តកម្រិតវប្បធម៌នៅសាកលវិទ្យាល័យជាតិចុងស៊ីងដែលពឹងពាក់ដោយក្រសួង។ចំពោះអ្នកដែលប្រឡងជាប់ ក្រសួងនឹងចេញនូវសញ្ញាប័ត្រដែលមានកម្រិតវប្បធម៌ដែលមានតម្លៃស្មើ ហើយប្រសិនបើចង់បន្តការសិក្សា នោះត្រូវតែធ្វើការប្រឡងចូលរៀនថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៃសាកលវិទ្យាល័យនៅតៃវ៉ាន់ទៀត ហើយស្នើសុំអោយក្រសួងចេញនូវការបញ្ជាក់កម្រិតវប្បធម៌ដែលមានតម្លៃស្មើនឹងបរិញ្ញានិងថ្នាក់អនុបណ្ឌិតដើម្បីធ្វើជាឯកសារយោងសម្រាប់បន្តការសិក្សានៅក្នុងឆ្នាំនោះ។ចំពោះពត៍មានដែលទាក់ទង សូមចូលទៅកាន់គេហទំព័រពត៍មានការប្រឡងកម្រិតវប្បធម៌នៃសាកលវិទ្យាល័យនៅចិនដីគោកដែលមានអាសយដ្ឋាន(http://emhd.nchu.edu.tw/)ដើម្បីឆែកមើល។

Q:ខ្ញុំចង់ចូលរួមការប្រឡងបញ្ជាក់កម្រិតវប្បធម៌ថ្នាក់បឋមសិក្សាឬធម្យមសិក្សា តើខ្ញុំអាចរកពត៍មានដែលទាក់ទងនៅទីណា?

A:ការប្រឡងស្ទង់សមត្ថភាពបញ្ចប់កម្រិតបឋមសិក្សានិងមធ្យមសិក្សាគឺត្រូវបានរៀបចំធ្វើឡើងដោយរដ្ឋាភិបាលក្រុងស្វយ័ត ស្រុក(ក្រុង) ក្នុងមួយឆ្នាំរៀបចំធ្វើម្តង ហើយកាលបរិច្ឆេទប្រឡងនឹងត្រូវរៀបចំដោយ រដ្ឋាភិបាលក្រុងស្វ័យត ក្រុង ស្រុក។រាល់ប្រជាជនតៃវ៉ាន់ដែលមានអាយុពេញ១៤ឆ្នាំ(រួមបញ្ចូលទាំងអ្នកដែលទទួលបាន「ទិដ្ឋាការរស់នៅតៃវ៉ាន់」ឬ「អត្តសញ្ញាណប័ណ្ណតៃវ៉ាន់」) សុទ្ធតែអាចចុះឈ្មោះចូលរួមការប្រឡងស្ទង់សមត្ថភាពបញ្ចប់កម្រិតបឋមសិក្សាបានទាំងអស់ ដោយប្រឡង៤មុខវិជ្ជា រួមមាន អក្សរសាស្ត្រចិន គណិតវិទ្យា សង្គមវិទ្យា និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយខ្លឹមសារប្រឡងគឺប្រឡងលើខ្លឹមសារសំខាន់ៗនៃវគ្គសិក្សាទាំង៦ឆ្នាំនៅបឋមសិក្សាដែលប្រើប្រាស់នៅតៃវ៉ាន់ពេលបច្ចុប្បន្ន។រាល់ប្រជាជនតៃវ៉ាន់ដែលមានអាយុពេញ១៧ឆ្នាំ សុទ្ធតែអាចចុះឈ្មោះចូលរួមការប្រឡងស្ទង់សមត្ថភាពបញ្ចប់កម្រិតមធ្យមសិក្សាបានទាំងអស់ ដោយប្រឡង៥មុខវិជ្ជា រួមមាន អក្សរសាស្ត្រចិន ភាសាអង់គ្លេស គណិតវិទ្យា សង្គមវិទ្យានិងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយខ្លឹមសារប្រឡងគឺប្រឡងលើខ្លឹមសារសំខាន់ៗនៃវគ្គសិក្សាទាំង៣ឆ្នាំនៅវិទ្យាល័យដែលប្រើប្រាស់នៅតៃវ៉ាន់ពេលបច្ចុប្បន្ន។ចំពោះពត៍មានទាក់ទងនឹងការចុះឈ្មោះប្រឡង សូមទាក់ទងទៅកាន់ការិយាល័យសិក្សាពេញមួយជិវិតឬការិយាល័យអប់រំសង្គមនៃនាយកដ្ឋាន(ការិយាល័យ)អបរំនៃរដ្ឋាភិបាលក្រុងស្រុកដែលលោកអ្នករស់នៅដើម្បីសាកសួរពត៍មាន។

Q:បើខ្ញុំជួបប្រទះនឹងបញ្ហាក្នុងការរួមរស់ជាមួយនឹងគ្រួសារ បញ្ហាអប់រំកូនៗឬបញ្ហាអាពាហ៍ពិពាហ៍ តើខ្ញុំគួរទៅរកជំនួយពីណាទៅ?

A:លោកអ្នកអាចទូរស័ព្ទដោយផ្ទាល់ទៅកាន់ខ្សែទូរស័ព្ទបម្រើសេវាកម្មអប់រំគ្រួសារទូទាំងប្រទេសដែលមានលេខ 412-8185 (ទូរស័ព្ទដែត្រូវថែមលេខ 02) ឬមួយចុចជ្រើសរើសគេហទំព័រអប់រំគ្រួសាររបស់ក្រសួងអប់រំដែលមានអាសយដ្ឋាន(http://moe.familyedu.moe.gov.tw/)រួមមកចុចជ្រើសរើសចូលទៅឆែករកមើលនៅក្នុងមជ្ឈមណ្ឌលអប់រំគ្រួសារនៅគ្រប់ស្រុកក្រុងទូទាំងប្រទេស ឬមួយទូរស័ព្ទដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលអប់រំគ្រួសារដែលនៅក្នុងក្រុងរបស់លោកអ្នករស់នៅដើម្បីសាកសួរតែម្តង!!

Q:តើនៅទីណាដែលអាចអោយកូនរៀនភាសាកំណើតរបស់ប្រជាជនអន្តោប្រវេស្តន៍ថ្មីបាន?

A:ចូលរួមកម្មវិធីសិក្សា វគ្គសិក្សាភាសាប្រជាជនអន្តោប្រវេស្តន៍ថ្មី ក្រុមសិក្សារួមគ្នារវាងអាណាព្យាបាលនិងកូនៗ និងការបោះជម្រុំ សិក្សាភាសានិងវប្បធម៌ប្រជាជនអន្តោប្រវេស្តន៍ថ្មីនៅរដូវក្តៅដែលមាននៅជំនួយរៀបចំដោយសាលាដែលទទួលជំនួយពីក្រសួងអប់រំ។ចំពោះពត៍មានថ្មីបំផុតទាក់ទងនឹងកម្មវិធីសិក្សាទាំងនេះ លោកអ្នកអាចសាកសួរទៅកាន់ស្ថាប័នទទួលបន្ទុករៀបចំគម្រោងភាសានិងវប្បធម៌នៃនាយកដ្ឋាន(ការិយាល័យ)អបរំនៃរដ្ឋាភិបាលក្រុងស្រុកដែលលោកអ្នករស់នៅដើម្បី ឬចូលទៅឆែកមើលនៅក្នុងគេហទំព័រសាលាពានិជ្ជកម្មជាតិកម្រិតខ្ពស់ស៊ីនជូដែលមានអាសយដ្ឋានhttp://www.hccvs.hc.edu.tw/ischool/public/resource_view/open.php?file=8d621e027ee023695964a2a22bbfdd7b.pdf

លោកអ្នកក៏អាចសាកសួរទៅកាន់រាល់មជ្ឈមណ្ឌលការសិក្សាសម្រាប់ប្រជាជនថ្មីនៅគ្រប់ក្រុងស្រុកទូទាំងប្រទេស។!!

top