ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

Q&A
:::

គ្រោះថ្នាក់ការងារនិងសំណង

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:292

ដោយគិតពីសិទ្ធិនិងផលប្រយោជន៍របស់ពលករពេលជួបគ្រោះថ្នាក់ការងារ ក្រៅពីមានគោលការណ៍ច្បាប់ស្តីពីធានារ៉ាប់រងការងារនិងច្បាប់ការងារមូលដ្ឋាន និងនៅមានគោលការណ៍ច្បាប់ទាក់ទងនឹងសំណងគ្រោះថ្នាក់ការងារនិងសំណងធានារ៉ាប់រងចេញទៅ នៅមានយោងតាមច្បាប់ការពារពលករដែលមានគ្រោះថ្នាក់ការងារ នៅមានផ្តល់ជូននូវថវិការជំនួយការបាត់បង់សមត្ថភាពការងារឬប្រាក់ជំនួយមរណភាពដូចជា ប្រាក់ជំនួយការរស់នៅ ប្រាក់ជំនួយឧបករណ៍ ប្រាក់ជំនួយមើលថែជម្ងឺជាដើម។ក្រៅពីនេះទៀតក្រសួងការងារនៅមានដាក់អនុវត្តគម្រោងផ្តល់សេវាកម្មចំពោះករណីពិសេសសម្រាប់ពលករជួបគ្រោះថ្នាក់ការងារនិង ជួយជ្រោមជ្រែងគ្រួសាររបស់ជនរងគ្រោះអោយឆ្លងផុតទុក្ខលំបាកនេះ ដើម្បីធ្វើអោយជនរងគ្រោះឆាប់ជាសះស្បើយហើយត្រឡប់ទៅធ្វើការវិញ។
វិធានការធានាសិទ្ធិផលប្រយោជន៍ពលកររងគ្រោះថ្នាក់ការងារនិងជំនួយផ្សេងៗដែលមានសព្វថ្ងៃនេះ គឺយោងតាមច្បាប់ផ្សេងគ្នា។ដើម្បីធ្វើអោយពេលដែលពលករជួបប្រទះគ្រោះថ្នាក់ការងារ អាចទទួលបានពត៍មានមានប្រយោជន៍ភ្លាមៗនោះ ក្រសួងការងារបានបង្កើតតំបន់សេចក្តីណែនាំច្រកតែមួយ ដើម្បីជួយសម្រួលដល់ជនរងគ្រោះនិងគ្រួសាររបស់គេអាចយល់ដឹងពីសំណងជំនួយ សំណងធានារ៉ាប់រង វិធានការជំនួយផ្សេងៗជាដើម ដែលគេអាចទទួលបាន ហើយផ្តល់ជូននិយោជកអោយយល់ដឹងពីទំនួលខុសត្រូវសំណង និងកាតព្វកិច្ចពេលមានបុគ្គលិកជួបគ្រោះថ្នាក់ការងារ។

top