ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ច្បាប់ និងបទបញ្ញាត្តិ
:::

និតិវិធីក្នុងការធ្វើសំបុត្រអាពាហ៍ពិពាហ៍

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2016/05/17
  • ពេលវេលានៃការចុច:466

ឯកសារដែលត្រូវផ្តល់(ត្រូវតែយកច្បាប់ដើមមកជាមួយ)និងនិតិវិធីមានដូចខាងក្រោម៖
មួយ.ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ភាគីទាំងសងខាង(ប្រជាជនតៃវ៉ាន់ប្រើអត្តសញ្ញាណបណ្ណជនបរទេសប្រើលិខិតឆ្លងដែន ទិដ្ឋការស្នាក់នៅ លិខិតអនុញ្ញាតិឆ្លងដែនចេញចូល ប្រជាជនចិនដីគោកប្រើលិខិតអនុញ្ញាតិឆ្លងដែនចេញចូលតំបន់តៃវ៉ាន់ដែលមានវាយត្រាថា「បានសម្ភាសន៍ជាប់ សូមអនុញ្ញាតិអោយធ្វើសំបុត្រអាពាហ៍ពិពាហ៍」ពីការិយាល័យអន្តោប្រវេស្តន៍)។
ពីរ.សៀវភៅគ្រួសាររបស់ប្រជាជនតៃវ៉ាន់ រូបថតដែលថតក្នុងរយៈពេល២ឆ្នាំចុងក្រោយ១សន្លឹក(ចំពោះប្រភេទនិងទំហំរូបថតសូមចូលមើលនៅក្នុង「គេហទំព័រពត៍មានជុំវិញពិភពលោករបស់នាយកដ្ឋានអត្រានុកូលដ្ឋាន」ដែលមានអាសយដ្ឋានhttp:// www.ris.gov.tw/ឆែកមើល) និងវាយត្រា(អាចចុះហត្ថលេខាបាន)។
បី. ចំពោះប្រជាជនតៃវ៉ាន់ដែលរៀបការនៅក្នុងទឹកដីតៃវ៉ាន់ជាមួយនឹងជនបរទេសមកពីប្រទេសដែលទទួលបានទិដ្ឋការស្នាក់នៅអចិន្រ្តៃយ៍ផ្តល់ដោយការិយាល័យអន្តោប្រវេស្តន៍ឬជនបរទេសដទៃទៀត សូមភាគីទាំងសងខាងភ្ជាប់យកមកជាមួយនឹងកិច្ចសន្យារអាពាហ៍ពិពាហ៍(គួរតែមានឯកសារទាក់ទងដែលមានការចុះហត្ថលេខាពីសាក្សីពីររូប) លិខិតប្រើឈ្មោះចិនរបស់ស្វាមីភរិយាបរទេស លិខិតបញ្ជាក់ពីស្ថានភាពអាពាហ៍ពិពាហ៍និងច្បាប់បកប្រែដែលមានការទទួលស្គាល់ពីស្ថានទូតតៃវ៉ាន់នៅបរទេស ទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍នៅគ្រប់ការិយាល័យអត្រានុកូលដ្ឋានទូទាំងប្រទេស។
ស្ថាប័នពិគ្រោះ៖គ្រប់ការិយាល័យអត្រានុកូលដ្ឋានទូទាំងប្រទេស

top