ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការបោះពុម្ពផ្សាយ
:::

បុណ្យសង្កា្រន្តនៅក្រុងស៊ីនប៉ីឆ្នាំ២០១៥

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/10
  • ពេលវេលានៃការចុច:323

បុណ្យសង្ក្រាន្តគឺជាបុណ្យចូលឆ្នាំប្រពៃណីនៃប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ហើយបាចទឹកដាក់គ្នាគឺមានន័យថានាំនូវសុខសុភមង្គលដល់គ្នា ដើម្បីជម្រះនូវឧបទ្រពចង្រៃដែលមានពេញមួយឆ្នាំ ព្រមទាំងនាំមកនូវការជូនពរសម្រាប់ឆ្នាំថ្មី ដែលវាគឺជាពិធីបុណ្យដ៏ធំមួយក្នុងមួយឆ្នាំនៅ ប្រទេសថៃ និងមីយ៉ាន់ម៉ា។ ក្រុងស៊ីនប៉ីគឺជាក្រុងដែលមានចំនួនប្រជាជនអន្តោប្រវេស្តន៍ថ្មីច្រើនជាងគេនៅតៃវ៉ាន់ ដែលសរុបមានប្រហែល៩ម៉ឺន៨ពាន់នាក់ហើយកូនៗរបស់គេមានប្រមាណជា៣ម៉ឺន៤ពាន់នាក់។នៅម្តុះតំបន់ណានសឺចែវនៅខណ្ឌចុងហឺ គឺជាតំបន់ដែលមានកូនចៅជនជាតិមីយ៉ាន់ម៉ាច្រើនជាងគេនៅតៃវ៉ាន់ ហើយវិថីហ័រស៊ីន ក៏បានក្លាយទៅជាតំបន់ពានិជ្ជកម្មអាហារដ៏ឈ្ងុយឆ្ងាញ់បរទេស។ដូចនេះចាប់ពីឆ្នាំ១៩៩៨មក រដ្ឋាភិបាលក្រុងស៊ីនប៉ីបានរៀបចំកម្មវិធីបុណ្យសង្ក្រាន្ត ដើម្បីលើកស្ទួយការយល់ដឹងនិងការគោរពគ្នាទៅវិញទៅមករវាងប្រជាជនតៃវ៉ាន់និងប្រជាជនថ្មីដែលជាជនជាតិថៃឬមីយ៉ាន់ម៉ា លើកស្ទួយការរស់នៅប្រកបដោយភាពចុះសម្រុងគ្នា។ បុណ្យសង្កា្រន្តនៅក្រុងស៊ីនប៉ីនៅក្រុងស៊ីនប៉ីសូមគោរពអញ្ជីញបងប្អូនមិត្តភក្តិមកពីគ្រប់ទិសទីដើម្បីចូលរួមរីករាយ និងទទួលបទពិសោធន៍នៃវប្បធម៌បរទេសទាំងនេះ។

top