ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ពត៌មានការងារ
:::

សេវាកម្មការងារសំរាប់ប្រជាជនចំណូលថ្មីរបស់រដ្ឋាភិបាលក្រុងស៊ីនប៉ី

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:322

សេវាកម្មការងារសំរាប់ប្រជាជនចំណូលថ្មីរបស់រដ្ឋាភិបាលក្រុងស៊ីនប៉ី
មជ្ឈមណ្ឌលសេវាកម្មការងាររបស់រដ្ឋាភិបាលក្រុងស៊ីនប៉ីមានទីតាំងចំនួន១៥ រួមមាននៅសានឆុង ប៉ានឈៀវ យ៉ុងហួរ ស៊ូលីន ធូឈឹង ស៊ីជឺ អ៊ូគូ តាន់សួយ ស៊ីនជួង សានសៀ ស៊ីចូវ លីនខូវ ថាយសាន ប៉ាលីជាដើម ។ ដែលទីតាំងទាំងនេះផ្តល់ជូននូវសេវាកម្មសាកសួរពីការងារ សាកសួរពីការហ្វឹកហាត់ការងារ សេវាកម្មណែនាំការងារ និងសេវាកម្មផ្សេងៗទៀត ។

នៅពេលប្រជាជនចំណូលថ្មីធ្វើការសំភាសន៌រកការងារធ្វើ មជ្ឈមណ្ឌលយើងខ្ញុំអាចជួយធ្វើការស្នើសុំ "សេវាកម្មកំដរធ្វើការបកប្រែ" ដោយរៀបចំបុគ្គលិកបកប្រែអោយទៅកាន់ទីតាំងសំភាសន៌ជាមួយប្រជាជនចំណូលថ្មីឬជួយធ្វើការទំនាក់ទំនងជាមួយរោងចក្រស្តីពីទីតាំងធ្វើការនិងឯកសារលាយលក្ខណ៌អក្សរ ដើម្បីកាត់បន្ថយបញ្ហាភាសាទំនាក់ទំនងរបស់ប្រជាជនចំណូលថ្មី ។
ដើម្បីជួយអោយប្រជាជនចំណូលថ្មីសំរបខ្លួនទៅនឹងទីតាំងការងារដោយរលូន ការធ្វើបែបបទ"ការរៀបចំខ្លួនរបស់ប្រជាជនចំណូលថ្មីមុនពេលចាប់ផ្តើមការងារ"គឺមិនត្រូវបានគិតថ្លៃឡើយ ។ ប្រជាជនចំណូលថ្មីដែលមានចំណាប់អារម្មណ៌អាចមកធ្វើការចុះឈ្មោះនៅទីតាំងសេវាកម្មដែលនៅជិតលោកអ្នកបំផុត ។ ចំពោះព័ត៌មានពាក់ព័ន្ធសូមទំនាក់ទំនងមកកាន់លេខ ០៨០០ ០៩១ ៥៨០ ។ អ្នកស្វែងរកការងារ ខ្ញុំជួយអ្នក!

top