ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

ការពារឆ្លងជំងឺ
:::

កាលណាចេញក្រៅប្រទេសធ្វើទេសចរណ៍ឬសាកសួរញាតិ សន្តាន សូមប្រជាជនយកចិត្តទុកដាក់ចំពោះការប្រឆាំងនឹងមូសដើម្បីបង្ការការឆ្លងជម្ងឺគ្រុញឈាម

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2019/02/22
  • ពេលវេលានៃការចុច:318

1、ដើម្បីការពារសុខភាពរបស់លោកអ្នកនិងសមាជិកគ្រួសាររបស់លោកអ្នក សូមរំលឹកប្រជាជនដែលគម្រោងនឹងទៅក្រៅប្រទេសធ្វើទេសចរណ៍ឬសាកសួរញាតិសន្តានថា មុនពេលចេញក្រៅប្រទេស ត្រូវតែចោលធុងទឹកឱ្យបានត្រឹមត្រូវនៅក្នុងនិងក្រៅផ្ទះ កុំឲ្យកើតមានមូសផ្ទុកមេរោគ។
2、ក្នុងអំឡុងពេលធ្វើទេសចរណ៍ ត្រូវតែប្រុងប្រយ័ត្នចាត់វិធានការបង្ការមូស ដូចជាស្លៀកពាក់ខោអាវវែងដែលមានពណ៌ខ្ចី លាបថ្នាំបង្ការមូសដែលទទួលស្គាល់ពីអង្គការរដ្ឋាភិបាលលើស្បែកទទេ ហើយរស់នៅក្នុងផ្ទះបំពាក់ម៉ាស៊ីនត្រជាក់ ឬមានសំណាញ់បង្អួចនិងសំណាញ់ទ្វារ។
3、ក្រោយពីត្រឡប់មកតៃវ៉ាន់វិញ សូមតាមដានពិនិត្យសុខភាពដោយខ្លួនឯងយ៉ាងហោចណាស់14ថ្ងៃ បើសិនមានរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺរន្ធភ្នែកខាងក្រោយ ឈឺសាច់ដុំ ឈឺសន្លាក់ឆ្អឹង ឬកើតកន្ទួលជាដើម សូមទៅមន្ទីរពេទ្យឲ្យឆាប់រហ័ស ហើយប្រាប់គ្រូពេទ្យអំពីដំណើរការធ្វើទេសចរណ៍របស់លោក។ពត៌មានអំពីការបង្ការជម្ងឺគ្រុញឈាម សូមមើលវេបសាយពត៌មានលើពិភពលោកនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺ(https://www.cdc.gov.tw)ឬហៅទូរស័ព្ទពិសេសបង្ការជម្ងឺ1922ឥតគិតថ្លៃដើម្បីពិគ្រោះយោបល់។

top