ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

សំភារៈសិក្សា
:::

「សុភមង្គលអន្តរជាតិ」សៀវភៅស្តីពីរឿងជីវិតរបស់ប្រជាជន ចំនូលថ្មី

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:205

ដើម្បីធ្វើឲ្យប្រជាជនយល់ស្គាល់អំពីប្រជាជនចំនូលថ្មីនិងអត្ថន័យពហុវប្បធម៍ក្នុងប្រទេសដើមរបស់គេ ក្រសួងអប់រំបានប្រគល់អំណាចឲ្យមហាវិទ្យាល័យតានចាំង ចងក្រងនិងបោះពុម្ភ សៀវភៅរៀនពហុវប្បធម៌សំរាប់ប្រជាជនចំនូលថ្មីអស់មួយជីវិត-សុភមង្គលអន្តរជាតិ ហើយដាក់លើវេបសាយក្រសួងអប់រំសំរាប់ប្រជាជនទាញយកនិងអានសៀវភៅ។ សៀវភៅនេះចែកជា2ក្បាល ក្នុងសៀវភៅនីមួយៗមានតួឯក15រូប ក្នុងសៀវភៅទី1 បានរួមបញ្ចូលរឿងជីវិតរបស់ប្រជាជនចំនូលថ្មី បទសម្ភាសនិងចងក្រងនូវដំណើរការក្នុងចិត្តសមស្របនិងកើតធំឡើងរបស់ប្រជាជនចំនូលថ្មីនិងសមាជិក(រួមទាំងកូនចៅ)របស់គេ និងដំណើរការអមដំណើរនិងថ្នាក់ថ្នមរបស់អង្គការពាក់ព័ន្ធជំរុញការអប់រំសម្រាប់ប្រជាជនចំនូលថ្មី រីឯក្នុងសៀវភៅទី2បានធ្វើបទសម្ភាសនិងចងក្រងអំពីរឿងប្រជាជនចំនូលថ្មីដែលប្រកបរបរគ្រប់មុខនិងញាតិមិត្តរបស់គេ។

តាំងពីឆ្នាំ2016 ក្រសួងអប់រំបានជំរុញ「ផែនការអប់រំបង្ហាញសមត្ថភាពរបស់ប្រជាជនចំនូលថ្មី」មានគោលបំណងបណ្តុះ បណ្តាលសិក្ខាកាមបង្ហាញឧត្តមភាពនៅវិស័យភាសានិងពហុវប្បធម៌ ដើម្បីបង្ហាញសមត្ថភាពរបស់គេ ម្យ៉ាងទៀត គឺដើម្បីជួយប្រជាជនចំនូលថ្មីសមស្របនឹងបរិវេណ អភិវឌ្ឍន៍សក្តានុពល ហើយធ្វើឲ្យប្រជាជនយល់ស្គាល់អត្ថន័យពហុវប្បធម៌ សម្រាប់បង្កើតឡើងសង្គមដែលមានភាពសុខដុមរមនា។ ក្រសួងអប់រំបានបង្ហាញថា សង្ឃឹមថា តាមរយៈការបោះពុម្ភផ្សព្វផ្សាយសៀវភៅទាំងនេះ ធ្វើឲ្យប្រជាជននឹងយល់ស្គាល់ប្រជាជនចំនូល ថ្មីកាន់តែច្រើន ជំរុញភាពសុខដុមរមនារវាងជាតិសាសន៍ខុសគ្នា ហើយស្រាវជ្រាវវប្បធម៌របស់ប្រជាជនចំនូលថ្មីកាន់តែជ្រាលជ្រៅ ធ្វើឲ្យសង្គមតៃវ៉ាន់កាន់តែរុងរឿង។ អំពីខ្លឹមសារសៀវភៅកាន់តែច្រើន សូមទាញយកពីវេបសាយនៃសៀវភៅបោះពុម្ភនៃនាយកដ្ឋានអប់រំអស់មួយជីវិតនៃក្រសួងអប់រំ(វេបសាយ៖https://www.edu.tw)។

top