ចុច Enter ដើម្បីទៅកាន់តំបន់មាតិកាសំខាន់
:::

វេបសាយខ្លឹមសារសេវាកម្មនិងពត៌មានដែលទាក់ទងការលើកកំពស់បណ្តុះបណ្តាលប្រជាជនចំនូលថ្មី

សំភារៈសិក្សា
:::

[ប្រធានបទអប់រំ] ពុះពារឧបសគ្គភាសា រៀនភាសាចិនដោយងាយស្រួល

ការកំណត់កម្រិតពាក្យ:
  • ទីកន្លែង:Taiwan
  • កាលបរិច្ឆេទនៃការដោះលែង:
  • កាលបរិច្ឆេទនៃការបន្ត:2020/08/20
  • ពេលវេលានៃការចុច:308
[ប្រធានបទអប់រំ] ពុះពារឧបសគ្គភាសា រៀនភាសាចិនដោយងាយស្រួល

ចំពោះប្រជាជនចំនូលថ្មីទើបមកដល់តៃវ៉ាន់ តែងតែនឹងជួបប្រទះឧបសគ្គមិនចេះភាសាចិន សាលាខេត្តក្រុងនានានឹងផ្តល់ឧបត្ថម្ភនិងធនធានគ្រប់ប្រភេទ រួមទាំងបើកវគ្គរៀនអក្សរចិន ចងក្រងសៀវភៅរៀនភាសាចិន ដើម្បីធ្វើឲ្យប្រជាជនចំនូលថ្មីអាចរៀនចេះនិយាយភាសាចិនដោយងាយស្រួល សមស្របនឹងជីវភាពនិងភាពខុសគ្នានៅវិស័យវប្បធម៌នៅតៃវ៉ាន់ដោយងាយស្រួល។

សាលាខេត្តក្រុងនានានឹងបើកវគ្គរៀនអក្សរចិន

សាលាខេត្តក្រុងនានានឹងបើកវគ្គរៀនអក្សរចិនឬសិក្ខាសាលាអប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ នឹងបើកវគ្គនៅខែមិនានិងខែកញ្ញារាល់ឆ្នាំ ខ្លឹមសារក្នុងកម្មវិធីសិក្សាគឺភាសាចិននិងទំនៀមទំលាប់ វប្បធម៌ ម្ហូបអាហារ បុណ្យនៅតៃវ៉ាន់ជាដើម ដើម្បីជួយប្រជាជនចំនូលថ្មីយល់ស្គាល់វប្បធម៌តៃវ៉ាន់ ហើយបង្កើនសមត្ថភាពស្គាល់អក្សរចិន ពត៌មានលំអិតអំពីការបើកវគ្គ អាចស្វែងរកនៅទំព័រ「អប់រំនិងរៀនសូត្រ -កម្មវិធីសិក្សានិងសៀវភៅសិក្សា-ពត៌មានអំពីការបើកវគ្គ」ក្នុងវេបសាយនេះ ឬទាក់ទងមន្ទីរ-ការិយាល័យអប់រំនៅសាលាខេត្តក្រុងនានា។

ក្រសួងអប់រំបានចងក្រង「សៀវភៅរៀនអក្សរជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ」(សៀវភៅរៀនមានភាសាចិនជាមួយនឹងភាសាថៃ ហ្វីលីពីន ខ្មែរ វៀតណាម ឥណ្ឌូនេស៊ី) 

ក្រសួងអប់រំនឹងជួយប្រជាជនចំនូលថ្មីរៀនសមត្ថភាពស្គាល់អក្សរភាសាចិន ដូចជាស្តាប់ និយាយ អាន សរសេរនិងគិតលេខ ដោយមានប្រព័ន្ធ និងការសមស្របនឹងវប្បធម៌ ដើម្បីបណ្តុះបណ្តាលអ្នករៀនអស់មួយជីវិតដែលមានគុណសម្បត្តិមូលដ្ឋានជាពលរដ្ឋមួយ ក្រសួងបានចងក្រងសៀវភៅរៀនអក្សរជាមូលដ្ឋានសំរាប់មនុស្សពេញវ័យដោយឡែក។ សៀវភៅសិក្សានេះមាន៦ក្បាល ពីសៀវភៅទី១ដល់សៀវភៅទី៦ សំរាប់ប្រជាជនចំនូលថ្មីរៀន ធ្វើជាសៀវភៅមានពីរភាសា គឺភាសាចិន-ឥណ្ឌូនេស៊ី ចិន-វៀតណាម ចិន-ថៃ ចិន-ខ្មែរ និងចិន-ហ្វីលីពីន(អង់គ្លេស) លោកអ្នកអាចទាញយកនិងអានមើលសៀវភៅសិក្សាពាក់ព័ន្ធនោះនៅវេបសាយនៃនាយកដ្ឋានអប់រំមួយជីវិតនៃក្រសួងអប់រំ។

「វេបសាយភាសាចិនសកលលោក」រៀនភាសាចិនគ្មានចម្ងាយ

ដោយសារការរៀនភាសាចិនដោយរបៀបឌីជីថលបានកើនឡើង មានមនុស្សកាន់តែច្រើនចង់រៀនភាសាចិន គណកម្មការកិច្ចការនិរប្រវេសន្តបានបង្កើតឡើង「វេបសាយភាសាចិនសកលលោក」(https://www.huayuworld.org) វេបសាយនេះបានផ្តល់ធនធានសិក្សាគ្រប់ប្រភេទជាច្រើន ដូចជាសៀវភៅសិក្សាភាសាចិន វប្បធម៌ កម្មវិធីសិក្សា ខ្សែវីដេអូ ហ្គេមជាដើម ចំពោះបណ្តាប្រទេសអាស៊ាន ផ្តល់សៀវភៅសិក្សាអេឡិចត្រូនិកមានភាសាឥណ្ឌូនេស៊ី ថៃ វៀតណាម ភូមានិងហ្វីលីពីនជាដើម ធ្វើឲ្យរៀនសូត្រគ្មានកំរិតបរិស្ថាននិងពេលវេលា អាចរៀនភាសាគ្រប់ពេលគ្រប់ទីកន្លែង។

ក្រៅពីមានធនធានរៀនសូត្រភាសាចិន 「វេបសាយភាសាចិនសកលលោក」ក៏ប្រមូលសៀវភៅសិក្សាឌីជីថលគ្រប់ប្រភេទជាភាសាមីនណាន ភាសាឃឺ ភាសាជនជាតិដើម រួមបញ្ចូលការបង្រៀនរបៀបអានអក្សរ ការបង្រៀនតាមគំនូរជីវចលមានប្រធានបទ ចង្រៀងកុមារតៃវ៉ាន់ សុភាសិតភាសាមីនណាន សៀវភៅសិក្សាលើបណ្តាញជាដើម តាមរយៈរៀនសូត្រជាច្រើនដែលមានគួរឱ្យចាប់អារម្មណ៍ ធ្វើឲ្យប្រជាជនចំនូលថ្មីអាចស្គាល់វប្បធម៌ភាសាចិននៅតៃវ៉ាន់កាន់តែច្បាស់លាស់។

សាលាក្រុងស៊ីនបីនិងកៅស្យុងចងក្រងសៀវភៅសិក្សាសំរាប់ប្រជាជនចំនូលថ្មី

មន្ទីរអប់រំសាលាក្រុងស៊ីនបីបានបង្កើតឡើង「វេបសាយធនធានអប់រំពហុវប្បធម៌」អាចផ្តល់សៀវភៅសិក្សាជាមូលដ្ឋាននិងឃ្លាំងឯកសារលំហាត់សរសេរអក្សរចិនសំរាប់ប្រជាជនចំនូលថ្មី ធ្វើឲ្យប្រជាជនចំនូលថ្មីអាចរៀនសរសេរអក្សរនិងអានសំឡេងភាសាចិនតាមបណ្តាញ សៀវភៅសិក្សាពាក់ព័ន្ធអាចទាញយកពីទំព័រតំបន់ពិសេសប្រធានបទ-វេបសាយធនធានអប់រំពហុវប្បធម៌។

មន្ទីរអប់រំសាលាក្រុងកៅស្យុងបានធ្វើឡើងសៀវភៅសិក្សាណែនាំរៀនសូត្រសំរាប់ប្រជាជនចំនូលថ្មី ចែកជា៣ក្បាល គឺថ្នាក់បឋម ថ្នាក់មធ្យម និងថ្នាក់ឧត្តម នឹងផ្តល់ឲ្យថ្នាក់អប់រំជាមូលដ្ឋានសំរាប់មនុស្សពេញវ័យ ឬប្រជាជនចំនូលថ្មីសិក្សាដោយខ្លួនឯង សៀវភៅនេះបានរូមបញ្ចូលពាក្យប្រើប្រាស់ប្រចាំថ្ងៃ ជួយប្រជាជនចំនូលថ្មីរៀនភាសាចិននិងចំណេះដឹងសមស្របជីវភាព។ សៀវភៅសិក្សាពាក់ព័ន្ធអាចទាក់ទាញពីវេបសាយមន្ទីរអប់រំសាលាក្រុងកៅស្យុង។

បើចង់រៀនភាសាចិន ក្រៅពីចូលថ្នាក់រៀនអក្សរភាសាចិនដែលបើកដោយសាលាខេត្តនិងក្រុងនានា អង្គការនានាក៏ផ្តល់កម្មវិធីសិក្សាឌីជីថលតាមបណ្តាញជាច្រើន ធ្វើឲ្យប្រជាជនចំនូលថ្មីអាចរៀនដោយខ្លួនឯងនៅពេលទំនេរក្រោយពេលថែទាំគ្រួសារនិងធ្វើការ ដើម្បីបន្ថយឧបសគ្គភាសាក្នុងការទាក់ទង សមស្របតាមជីវភាពនៅតៃវ៉ាន់ដោយស្រួលបួល។

ប្រភពយោង៖

មន្ទីរអប់រំសាលាក្រុងកៅស្យុង-សាលាបណ្តុះបណ្តាលនិងអប់រំមូលដ្ឋានសំរាប់មនុស្សពេញវ័យ

តំបន់ពិសេសសំរាប់ប្រជាជនចំនូលថ្មីនៅក្រុងតៃបី-កម្មវិធីសិក្សាសំរាប់ប្រជាជនចំនូលថ្មី

top