ពត៌មានថ្មីៗ

និយោជកពុំអាចកែប្រែម៉ោងការងារពលកម្មតាមចិត្តឡើយ

點閱:50

ជារៀងរាល់ខែពួកយើងតែងតែរៀបចំកំនត់កាលវិភាគ ប៉ុន្តែថៅកែឧស្សាហ៍កែប្រែតាមចិត្ត មានពេលខ្លះកាត់បន្ថយម៉ោងធ្វើការភ្លាមៗធ្វើអោយប្រាក់ខែយើងធ្លាក់ចុះ! តើទង្វើនេះសមស្របដែរឬទេ?

តាមការកំណត់ ការកំណត់ម៉ោងធ្វើការនិងចេញពីធ្វើការ ថ្ងៃសុំច្បាប់សំរាក ថ្ងៃបុណ្យសំរាកនិងវេនយាមឬប្តូរវេនសុទ្ធតែជាផ្នែកមួយនៃកិច្ចសន្យាពលកម្ម។ ក្រោយពីធ្វើការកំណត់រួច និយោជកពុំអាចផ្លាស់ប្តូរកាលវិភាគតាមចិត្តដោយពុំបានទទួលការយល់ព្រមពីពលករឡើយ។ ប្រសិនបើមានទំនាស់ដែលពាក់ព័ន្ធនឹងបញ្ហាពលកម្ម អាចធ្វើការប្រឹក្សាឬប្តឹងតវ៉ាតាមរយៈខ្សែទូរស័ព្ទផ្ទាល់1955បានណា៎!


  • 編修日期:2023/11/13
  • 上稿單位:內政部移民署
更新日期: 2024年5月19日