ការ​ថែទាំ​សុខភាព

<<គំរោងប្រឹក្សាផ្លូវចិត្តសំរាប់ការបាក់ទឹកចិត្តក្រោយសំរាល>>ក្រុងថាវយ៉ាន

點閱:35

<<គំរោងប្រឹក្សាផ្លូវចិត្តសំរាប់ការបាក់ទឹកចិត្តក្រោយសំរាល>>ក្រុងថាវយ៉ានចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ ដើម្បីជួយសម្រួលអារម្មណ៍និងសំរាលសំពាធរបស់ស្ត្រីក្រោយពីសំរាល ដូច្នេះរៀបចំចេញជាគំរោងនេះឡើងក្នុងគោលបំណងកំដរលោកអ្នកឆ្លងកាត់ពេលវេលាដែលដុនដាប ដើម្បីប្រឈមមុខជាមួយនឹងជីវិតថ្មីដែលនឹងមកដល់ក៏ដូចជាការរស់នៅថ្មីពេលអនាគត។ បុគ្គលដែលអាចទទួលជំនួយនិងខ្លឹមសារផ្តល់ជំនួយមានដូចខាងក្រោម៖

1. បុគ្គលដែលអាចទទួលជំនួយ៖ ស្រ្តីសាម៉ីខ្លួនដែលសំរាលរួចក្នុងរយៈពេល៦ខែឬស្វាមីដែលមានបញ្ជីស្នាក់នៅក្នុងក្រុងថាវយ៉ាន

2. ខ្លឹមសារផ្តល់ជំនួយ៖

(1)ការពិនិត្យរកមើលការបាក់ទឹកចិត្តក្រោយសំរាល៖ ជួយស្ត្រីដែលសំរាលរួចធ្វើការពិនិត្យរកមើលការបាក់ទឹកចិត្ត។

(2)ការប្រឹក្សាចិត្តសាស្ត្រ៖ជំនួយសំរាប់ការប្រឹក្សាបុគ្គលម្តង2,000ដុល្លារតៃវ៉ាន់ ការប្រឹក្សាសំរាប់ដៃគូម្តង4,000ដុល្លារតៃវ៉ាន់ ក្នុងម្នាក់ច្រើនបំផុត8,000ដុល្លារតៃវ៉ាន់

3. មើលថែទាំតាមរយៈការព្យាបាលបែបចិនបុរាណ៖ការព្យាបាលម្តង1,200ដុល្លារតៃវ៉ាន់ ក្នុងម្នាក់ច្រើនបំផុត4,800ដុល្លារតៃវ៉ាន់

  • 編修日期:2023/06/17
  • 上稿單位:桃園市政府
更新日期: 2024年5月18日