ផ្នែកពិសេសនៃការបង្ការការរីករាលដាលមជ្ឈមណ្ឌលជំងឺរាតត្បាតមានវិធានការស្ដីពីការការពារនៃជំងឺរាតត្បាតនៅសប្ដាហ៍នេះនៅកន្លែងខ្លះបានបើកវិញ និងមានបន្ថយនៃការការពារ នៅថ្ងៃទី៥ខែ១០នេះទៅនៅកន្លែងកំសាន្ថផ្សេងៗមានបើកវិញខ្លះតាមច្បាប់點閱:349មជ្ឈមណ្ឌលនៃជំងឺរាតត្បាតថ្ងៃនេះ(២៧)បានអោយដឹងថា ដោយគិតថាក្នុងប្រទេសពេលនេះជំងឺរាតត្បាតបានបន្ថយ ច្រើនហើយ ដោយមានការប្រជុំនៃក្រសួងផ្សេងៗបានចេញច្បាប់ថ្មីថា នៅសប្ដាហ៍នេះមជ្ឈមណ្ឌលនៃជំងឺរាតត្បាតបាន ចេញច្បាប់ថ្មីអោយបើកវិញខ្លះនៅតាមកន្លែងកំសាន្ថផ្សេងៗចាប់ពីថ្ងៃទី៥ខែ១០នេះទៅ ឯកសារលំអិតនិងច្បាប់ដែលត្រូវ ធ្វើតាមត្រូវចេញនៅតាមក្រសួងផ្សេងៗ វិធានការថ្មីនិងច្បាប់ផ្សេងៗមានដូចខាងក្រោម: មួយ-កន្លែងផ្សេងៗដែលបានកំណត់(នៅសប្ដាហ៍នេះត្រូវបានបើកវិញ): ១-ផ្លូវដែកឬរទេះភ្លើង រទេះភ្លើងល្បឿនលឿន ស្ថានីយ៍រថភ្លើងកន្លែងបង់លុយ បើអាចត្រូវមានកំណត់ចម្ងាយពីគ្នាអង្គុយ អាចញុំាអាហារបាន។ ២-ឡានទេសចរណ៍:ត្រូវមានចម្ងាយអងង្គុយពីគ្នាឬចន្លោះកៅអីពីគ្នា បើធ្វើបានមិនមានកំណត់ចំនួនភ្ញៀវទេ។ ៣-កន្លែងសម្ដែងសិល្បៈ ការប្រកួតប្រជែងកីឡាផ្សេងៗ: (១)-ត្រូវមានកត់ឈ្មោះនិងលេខទូរសព្ទ័ កត់កំដៅខ្លួន ពាក់ម៉ាស់រហូត មិនត្រូវញុំាអាហារ។ (២)-នៅក្នុងផ្ទះ:ចេញចូលកន្លែងផ្សេងៗត្រូវធ្វើតាមកំណត់ចំនួនមនុស្ស ត្រូវធ្វើតាមកន្លែងមិនមែនក្នុងផ្ទះកំណត់៨០ នាក់នោះទេ ត្រូវធ្វើតាមកៅអីដែលមាន ហើយមិនមានកំណត់អោយអង្គុយចន្លោះគ្នាឬរំលង់គ្នាទេ។ (៣)-ក្ររៅផ្ទះ:ចំនួនមនុស្សមមានបន្ថយចុះ50%(តាមចំនួនកៅអី50%) មិនកំណត់នៅខាងក្រៅផ្ទះ៣០០នាក់ទេ។ (៤)-ប្រសិនបើនៅក្រៅអាគារឬហាងឬនៅក្នុងអាគារឬហាងបើមានការតម្រង់ជួរត្រូវមានទុកចម្ងាយពីគ្នា ត្រូវទៅដល់កន្លែងទិញសំបុត្រ មិនកំណត់ការណាត់ទេ។ (៥)-មុនពេលបើសម្ដែងនិងពេលសម្រាក់ឬពេលចប់ មិនថានៅខាងក្រៅឬនៅក្នុងអាគារទេត្រូវមានកំណត់ចម្ងាយពីគ្នា។ ២-នៅកន្លែងកំសាន្ថផ្សេងៗមានបើកវិញខ្លះតាមច្បាប់(ការបើកវិញនៅថ្ងៃទី៥ខែ១០នេះទៅ)តាមច្បាប់ក្រសួងសេដ្ឋកកិច្ច ដែលបានចេញប្រកាសអោយធ្វើតាម ច្បាប់តាមកន្លែងនៃការការពារនៃជំងឺរាតត្បាតការកំណត់ដូចជា: (១)-ត្រូវមានការណាត់ ត្រូវមានកត់ឈ្មោះនិងលេខទូរសព្ទ័ វាស់កំដៅខ្លួន ពាក់ម៉ាស់រហូត កំណត់ចំនួនមនុស្សចេញ ចូល បើកអោយខ្យល់ចេញចូលបានល្អ មិនត្រូវមានការកំដរបម្រើផ្សេងឡើយ។ (២)-នៅក្នុងក្រុមហ៊ុនឬបុគ្គលិកការងារមានចាក់វ៉ាក់់សាំង៦ភាគរយឡើងហើយមានគ្រប់១៤ថ្ងៃ ត្រូវមានការកំណត់ក្នុងការការពារសុខភាពខ្លួនឯង។ ២-កន្លែងកំសាន្ថហ្គេមឬកកន្លែងកំសាន្ថអ៊ីធើណែតផ្សេងៗ: (១)-ភ្ញៀវលេងម្នាក់មួយហ្គេមឬអ៊ីធើណែត ហ្គេមឬអ៊ីធើណែតត្រូវមានរបាំងចែកពីគ្នា ឬកៅអីចន្លោះពីគ្នាអង្គុយខ្វែងគ្នា ហើយមិនត្រូវមានញុំាអាហារទេ។ (២)-ហាងឬកន្លែងកំសាន្ថផ្សេងៗត្រូវមានដាក់វីដេអូថតរូប ប្រសិនបើមានកិច្ចការអ្វីអាចមានឯកសារអោយក្រសួងបាន។ (៣)-ត្រូវមានកំណត់ពេលមកសំម្អាតកន្លែង ប្រសិនបើភ្ញៀវចេញត្រូវមកសម្អាតលាងដោយប្រើអាកុលលាង កន្លែងលាងដៃក៏ត្រូវកំណត់ពេលមកសម្អាតដែល។ ៣-ការថតរឿងឬនៅកន្លែងថតកម្មវិធីទូរទស្សន៍(MTV) (១)កន្លែងអង្គុយកៅអី ត្រូវមានចន្លោះគ្នាឬមានចម្ងាយពីគ្នា កៅអីដែលអាចលើកបានត្រូវទុកចម្ងាយ១.៥ម៉ែត្រពីគ្នា ហើយក៏មិនអាចញុំាអាហារបានដេល។ (២)គ្រប់ភ្ញៀវដែលបានមកទិញហើយ ពេលទៅវិញត្រូវមានការសម្អាតក្នុងបន្ទប់ឬកន្លែងផ្សេងៗ ដើម្បីអោយភ្ញៀវក្រោយៗមានសុវត្ថិភាព ទុកពេលអោយភ្ញៀវក្រោយយ៉ាងតិច៣០នាទីទើបអាចទទួលភ្ញៀវទៀតបាន។ (៣)នៅតាមហាងឬកន្លែងផ្សេងៗត្រូវរក្សាអោយមានខ្យល់ចេញចូលបានល្អ ក្នុងពេល២ម៉ោងត្រូវមានប្ដូរម្ដងដើម្បីអោយក្នុងផ្ទះឬហាងមានខ្យល់ចេញចូលល្អ។ ៤-កន្លែងច្រៀងសាធារណៈនិងបន្ទប់(ច្រៀងKTVឬបន្ទប់ទូរសព្ទ័ច្រៀង KTVដោយគ្មានបុគ្គលិក) (១)ក្រៅពីផឹកទឹកមិនត្រូវញុំាអាហារទេ។ត្រូវណាក់ម៉ាសរហូត(មិនថាពេលច្រៀងឬពេលណាទេ)។ (២)គ្រប់ភ្ញៀវដែលបានមកទិញហើយ ពេលទៅវិញត្រូវមានការសម្អាតក្នុងបន្ទប់ឬកន្លែងផ្សេងៗ ដើម្បីអោយភ្ញៀវក្រោយៗមានសុវត្ថិភាព ទុកពេលអោយភ្ញៀវក្រោយយ៉ាងតិច៣០នាទីទើបអាចទទួលភ្ញៀវទៀតបាន។ (៣)នៅតាមហាងឬកន្លែងផ្សេងៗត្រូវរក្សាអោយមានខ្យល់ចេញចូលបានល្អ ក្នុងពេល២ម៉ោងត្រូវមានប្ដូរម្ដងដើម្បីអោយក្នុងផ្ទះឬហាងមានខ្យល់ចេញចូលល្អ។ ៥-ក្ដារហ្គេម កន្លែងកំសាន្ថឬហាងម៉ាចាង (១) (២)មុនពេលលេងឬក្រោយពេលលេងត្រូវមានលាងដៃអោយបានស្អាតឬពបាក់ស្រោមដៃ។ពេលញុំាអាហារត្រូវធ្វើតាមច្បាប់ដែលបានកំណត់។ (៣)ឧបករណ៍សម្ភារៈលេងឬតុពេលប្រើរួចត្រូវសម្អាតភ្លលាមៗ ទុកពេលយ៉ាងតិច១៥ទើបអាចអោយភ្ញៀវក្រោយប្រើបាន។ ៣-ហាងនិងកន្លែងខ្លះនៅតែបន្តការបិទដ៏ដែរដូចជាខារ៉ាអូខេ កន្លែងរាំ ក្លឹបរាត្រី ក្លឹប បារ ក្លឹបបារ សណ្ឋាគារ(ផ្លូវ)ហាង កាតសក់ឬម៉ាស្សា(ហាងកាតសក់ភ្ញៀវទេសចរណ៍ កន្លែងច្រៀងសាធារណៈនិងម៉ាស្សា)។ ក្រសួងសុខាភិបាលបានអោយដឹងថា នៅបន្តការមើលនៅមេរោគជំងឺរាតត្បាតដែលបានរីករាលដាល ហើយមានបន្ថយ ខ្លះនៅការកំណត់ផ្សេងៗ ហើយសូមបងប្អូនប្រជាជនត្រូវមានការបន្តនៅការសម្អាតនិងលាងដៃអោយបានល្អ បើមានក្អក ត្រូវមានពាក់ម៉ាសដើម្បីការពារខ្លួននិងអ្នកដទៃ និងត្រូវមានកិច្ចសហការជាមួយនិងក្រសួងដើម្បីការពារ និងសុវត្ថិភាពប្រជាជនក្នុងស្រុកនិងសុវត្ថិភាពខ្លួនឯង
更新日期:
2024年5月19日
|