ច្បាប់ និងបទបញ្ញាត្តិ

គយតៃបីផ្តល់សេវាឡើងយន្តហោះទុកជាមុនក្នុងស្ថានីយរថយន្តក្រោមដីនៅតំបន់ក្រុងតៃបី

點閱:380
គយតៃបីផ្តល់សេវាឡើងយន្តហោះទុកជាមុនក្នុងស្ថានីយរថយន្តក្រោមដីនៅតំបន់ក្រុងតៃបី

គយតៃបីបានចាត់តាំងទីកន្លែងផ្តល់សេវានៅស្ថានីយរថយន្តក្រោមដី តៃបីនៅព្រលានយន្តហោះ(A1) ហើយផ្តល់សេវាឡើងយន្តហោះទុកជាមុនក្នុងស្ថានីយរថយន្តក្រោមដីនៅតំបន់ក្រុងតៃបី

ផ្តល់សេវាកម្មប្រកាសឆ្លងគយ បើសិនអ្នកទេសចរចេញព្រំដែនបាននាំយកវត្ថុដូចខាងក្រោមនេះ ៖
1.ទំនិញដែលអនុញ្ញាតឱ្យឆ្លងគយជាបណ្តោះអាសន្ននិងទំនិញមិនបាច់បង់ពន្ធ។
2.ចុះបញ្ជីរូបីយវត្ថុបរទេស។[អ្នកទេសចរចេញចូលព្រំដែននាំយករូបីយវត្ថុបរទេស (លើសពី1ម៉ឺនដុល្លារអាមេរិក)ឬយាន់តៃវ៉ាន់ថ្មី (លើសពី10ម៉ឺនយាន់)ចេញពីព្រំដែន អាចទៅទីកន្លែងផ្តល់សេវានៅគយបំពេញបែបបទចុះបញ្ជី។]
3.ផលិតផលធ្វើពីសត្វព្រៃនិងរុក្ខជាតិដែលជិតផុតពូជតាមកំណត់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ។
4.ផលិតផលធ្វើនៅតៃវ៉ានដែលនឹងបញ្ជូនទៅបរទេសតាំងពិព័រណ៍។

បើសិនអ្នកទេសចរមានបញ្ហាអ្វីចំពោះបែបបទប្រកាសឆ្លងគយចេញព្រំដែន អាចទៅវេបសាយគយតៃបី(http://taipei.customs.gov.tw)ស្វែងរក ឬហៅទូរស័ព្ទ02-23312861។

  • 編修日期:2017/06/23
  • 上稿單位:Taipei Customs, CA, MOF
更新日期: 2024年5月6日