រង្វាន់​និង​អត្ថប្រយោជន៍

គ្រោងការអភិវឌ្ឍឱកាសការងារចម្រុះរបស់ក្រសួងការងារ(Ministry of Labor)

點閱:312

ប្រសិនបើលោកអ្នកបាត់បង់ការងារធ្វើ លោកអ្នកអាចអញ្ជើញ
ទៅធ្វើការចុះឈ្មោះស្នើសុំការងារនៅទីភ្នាក់ងារបម្រើសេវាកម្មបង្កើតឱកាសការងារ ដោយទទួលបានការណែនាំអំពីបុគ្គលិកប្រចាំការឲ្យចូលរួមធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលដើម្បីអនុវត្តលើផែនការក្នុងគ្រោងការអភិវឌ្ឍឱកាសការងារចម្រុះ។
ការជ្រើសរើសបុគ្គលិកក្នុងគ្រោងការអភិវឌ្ឍឱកាសការងារចម្រុះគឺជ្រើសរើសទៅតាមលក្ខណៈនិងលក្ខខណ្ឌតម្រូវនៃការងារនីមួយៗទៅតាមមុខតំណែង ដោយបើកប្រាក់ឧបត្ថម្ភគិតជាម៉ោងទៅតាមមូលដ្ឋានប្រាក់ខែដែលបានសម្រេចតាមស្ថាប័នក្នុងគោលការណ៍ធ្វើការពី២០ម៉ោងទៅ១៧៦ម៉ោងក្នុង១ខែ។

ទាក់ទងនឹងពត៌មានផ្សេងៗ សូមស្វាគមន៍មកកាន់ទីភ្នាក់ងារសេវាកម្មបង្កើតឱកាសការងារដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬចូលទៅកាន់គេហទំព័រស្វែងរកការងារតៃវ៉ាន់(http://www.taiwanjobs.gov.tw/Internet/Index/List.aspx?uid=228&pid=225) លោកអ្នកក៏អាចទំនាក់ទំនងបាន២៤ម៉ោងមកកាន់ប្រព័ន្ធទូរសព្ទសេវាបម្រើអតិថិជនដោយឥតគិតថ្លៃដែលមានលេខ 0800-777-888

  • 編修日期:2020/08/20
  • 上稿單位:Ministry of Labor
更新日期: 2024年5月19日