ការពារឆ្លងជំងឺ

ការឃោសនាណែនាំអំពីការទប់ស្កាត់ការចំលងជំងឺហ្សីកា

點閱:239
ការឃោសនាណែនាំអំពីការទប់ស្កាត់ការចំលងជំងឺហ្សីកា

ចំពោះអ្នកដែលធ្វើដំណើរទៅតំបន់ដែលមានរីករាលដាលជំងឺហ្សីកា សូមធ្វើការប្រយ័ត្នចំនុចដូចខាងក្រោម៖
១- ចំពោះអ្នកដែលទើបត្រឡប់មកពីតំបន់ដែលមានរីករាលដាល
ជំងឺហ្សីកា គឺត្រូវធ្វើការពិនិត្យសុខភាពដោយផ្ទាល់រយៈពេលយ៉ាងហោចណាស់ ២អាទិត្យ បើសិនជាមានអាការះដែលគួរអោយ
សង្ស័យណាមួយ គឺត្រូវទៅរកពេទ្យព្យាបាលអោយបានទាន់ពេលវេលា ព្រមទាំងជំរាបទៅគ្រូពេទ្យថាបានទៅតំបន់ណាខ្លះផងដែរ។
២- ចំពោះបុរសដែលទើបត្រឡប់មកពីតំបន់រីករាលដាលជំងឺហ្សីកា បើសិនជាគ្មានរោគសញ្ញាដែលគួរអោយសង្ស័យទេ កំឡុងពេល៨អាទិត្យក្រោយពីត្រឡប់មកវិញ បើសិនជាមានការរួមភេទ
សូមប្រើប្រាស់ស្រោមអនាម័យ។ បើសិនជាដៃគូររួមភេទជាស្រី្ត
មានផ្ទៃពោះ ពេលធ្វើការរួមភេទគឺត្រូវពាក់ស្រោមអនាម័យរហូត
ដល់ពេលដែលដៃគូរឆ្លងទន្លេរួច។
៣- ចំពោះស្រ្តីដែលទើបមកពីតំបន់រីរាលដាលជំងឺហ្សីកា បើសិនជាគ្មានរោគសញ្ញាដែលគួរអោយសង្ស័យទេ យើងសូមណែនាំ
អោយរងចាំរយៈពេល ៨អាទិត្យក្រោយចាំមានផ្ទៃពោះ។
ចំពោះព័ត៌មានពីតំបន់រីករាលដាលនិងការណែនាំពីការធ្វើដំណើរទៅបរទេសនានានោះ សូមចូលទៅកាន់គេហទំព័ររបស់មជ្ឍមណ្ឌលគ្រប់គ្រងលើជំងឺហ្សីកា (http://www.cdc.org.tw)។

  • 編修日期:2016/12/28
  • 上稿單位:Ministry of Health and Welfare
更新日期: 2024年5月18日